ករណីកូវីដ១៩នៅកម្ពុជា

កូវីដ១៩៖ជាសះស្បើយម្នាក់និងរកឃើញករណីថ្មី១៣នាក់


ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសពីការព្យាបាលជាសះស្បើយលើអ្នកជំងឺកម្នាក់ ព្រមទាំងបានរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មីចំនួន១៣ករណីទៀត ដែលក្នុងនោះវិជ្ជមានលើពលករខ្មែរមកពីថៃចំនួន៨នាក់ និង៥នាក់ទៀតជាអ្នកដំណើរចូលមកកម្ពុជា។
រូបតំណាង! ការឆ្លង​រាលដាល​នៃ​វីរុស​ កូវីដ១៩ នៅកម្ពុជា
ដោយ

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៤មករាឆ្នាំ២០២១នេះបានឲ្យដឹងថា ពលករខ្មែរទាំង៨នាក់ដែលរកឃើញវិជ្ជមានកូវីដ១៩នោះ មានស្រ្តី៦នាក់ ប្រុស២នាក់ ក្នុងនោះ៧នាក់ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅពេទ្យបង្អែកខេត្តបន្ទាយមានជ័យ និងម្នាក់ទៀតនៅពេទ្យបង្អែកខេត្តបាត់ដំបង។

ដោយឡែក អ្នកធ្វើដំណើរចូលមកកម្ពុជាដែលរកឃើញថាមានផ្ទុកកូវីដ១៩ មាន២នាក់ជាជនខ្មែរមកពីសហរដ្ឋអាមេរិក ២នាក់ជនជាតិឥណ្ឌូណេស៊ីមកពីប្រទេសឥណ្ឌូណេស៊ី និងម្នាក់ចុងក្រោយជាជនជាតិជប៉ុនមកពីប្រទេសជប៉ុន។ បច្ចុប្បន្នអ្នកទាំង៥ត្រូវបានដាក់អោយសម្រាកព្យាបាលនៅ មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។

ក្រសួងបានគូសបញ្ជាក់បន្ថែមថា អ្នកដំណើរដែលនៅលើជើងហោះហើរជាមួយអ្នកជំងឺទាំង៥ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័ក និងសណ្ឋាគារនានាក្នុងក្រុងភ្នំពេញ។

ចំណែកឯអ្នកជាសះស្បើយ​ម្នាក់ គឺជាពលករដែលបានធ្វើដំណើរមកពីប្រទេសថៃ បច្ចុប្បន្នបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនហើយ។

គួរកត់សម្គាល់ដែរថា ពលករ​ខ្មែរដែល​មក​ពី​ប្រទេស​ថៃ រក​ឃើញថា​បាន​ឆ្លង​ជំងឺ​កូ​វីដ គិត​មកដល់​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​សរុប​មាន​ចំនួន៤១នាក់។

សូមបញ្ជាក់​ថា គិត​មកដល់​ព្រឹក​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ កម្ពុជាបាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ ឡើង​ដល់៤១១នាក់ ក្នុង​នោះ​បាន​ព្យាបាល​ជាសះស្បើយ​ចំនួន៣៧៧នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន៣៤នាក់​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារខ្នាតយក្សទាំង១០ក្នុងលោក, ធនាគារចិន ៤ឈរក្នុងកំពូលតារាង

ព័ត៌មាន
នៅឆ្នាំ២០២០ មានធនាគារចំនួន១ពាន់ស្ថាប័នត្រូវបានស្ថាប័ន The Banker រាប់បញ្ចូលថាជាធនាគារធំជាងគេក្នុងលោក ផ្អែកតាមទំហំដើមទុនស្នូលនៃធនាគារ…

ដកហូត​ដី​បឹងតាមោក ២០​ហិកតា​ដែល​កាត់​ឲ្យ​ឯកជន មកទុក​ជា​សម្បត្តិ​រដ្ឋ​វិញ

ព័ត៌មាន
រដ្ឋាភិបាល​កម្ពុជា បានសម្រេចកាត់យកដីបឹងតាមោកចំនួន២០ហិកតាពីឈ្មោះ លន់ ហាក់ និងឈុន ចាន់ធី ត្រឡប់មកទុកជាសម្បត្តិរដ្ឋវិញ។ នេះបើយោងតាមអនុក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ