អត្ថបទ​ពាណិជ្ជកម្ម

នៅពេល​ផ្សារ​ទំនើប​លំដាប់អន្តរជាតិ​មួយ​នេះ​បើក​ដំណើរការ តំបន់​ផ្លូវ​៦០ម៉ែត្រ​នឹង​ប្រែមុខមាត់​ប្លែក​កាន់តែខ្លាំង!


តំបន់​ផ្លូវ​ ៦០ម៉ែត្រ (មហាវិថី​​សម្ដេច​​តេជោ ហ៊ុន សែន) ស្ថិតក្នុង​គម្រោង​​ទីក្រុង​រណប ING City នឹង​ក្លាយ​ជា​តំបន់​រស់នៅ​យ៉ាង​ផុសផុល​រស់​រវើក ដោយសារតែ​តំបន់​នេះ​នៅជិត​នឹង​ទីប្រជុំជន​កណ្ដាល​រាជ​ធានី និង​មាន​ផ្លូវធំៗ​កាត់​ខ្វាត់ខ្វែង ដែល​បង្ក​ភាព​ងាយស្រួល​ដល់​ការរស់នៅ។
នៅពេល​ផ្សារ​ទំនើប​លំដាប់អន្តរជាតិ​មួយ​នេះ​បើក​ដំណើរការ តំបន់​ផ្លូវ​៦០ម៉ែត្រ​នឹង​ប្រែមុខមាត់​ប្លែក​កាន់តែខ្លាំង!
ដោយ

និយាយពី​វិស័យ​លក់​រាយវិញ នៅ​តំបន់​ផ្លូវ ៦០ម៉ែត្រ នឹងផុស​ឡើង​នូវ​ផ្សារ​ទំនើបធំៗ​យ៉ាងហោចណាស់​ចំនួន ៣ ដែល​វិនិយោគក្នុង​ទឹក​ប្រាក់​រាប់​រយលាន​ដុល្លារ​អាមេរិក ដែលក្នុង​នោះ​ផ្សារ​ទំនើប​ AEON របស់​ជប៉ុន ក៏​នឹង​បើក​សាខា​ទីបី​របស់​ខ្លួន នៅតំបន់​ភាគខាង​ត្បូង​រាជ​ធានី​ភ្នំពេញ​នេះដែរ។ 

បើតាមការឲ្យ​ដឹង​ពី​​អ្នក​ជំនួញផ្នែកអភិវឌ្ឍគម្រោង​លំនៅដ្ឋាន​ដ៏ល្បីល្បាញមួយ​រូប នៅ​រាជ​ធានីភ្នំពេញ បាន​បង្ហើប​ឲ្យ​ដឹងថា ក្នុង​ពេល​ដ៏ខ្លី​ខាង​មុខ​នេះ ផ្សារ​ទំនើប​ខ្នាត​អន្តរជាតិ​មួយ​ នឹង​ត្រូវ​ប្រកាស​ឲ្យ​ដឹង​ជា​សាធារណៈក្នុង​ពេលឆាប់ៗ​ខាង​មុខ​​នេះ ។ 

អ្នកជំនាញដដែលក៏បានបង្ហើប​ឲ្យ​ដឹងដែរថា ផ្សារទំនើប​លំដាប់អន្តរជាតិ​នេះ រចនា​និង​គូស​ប្លង់​ដោយ​ក្រុមហ៊ុន​​សាងសង់​ផ្សារ​ទំនើប​ដ៏ល្បីបំផុត​មួយ នៅក្នុង​ប្រទេសសិង្ហ​បុរី ហើយ​ផ្សារទំនើប​នេះមាន​ទំហំ​ធំ ហើយ​​ចំពោះទឹកប្រាក់នៃការវិនិយោគ​​ក៏ខ្ទង់​រយ​លានដុល្លារអាមេរិកផងដែរ។

នៅពេលសួរលម្អិត​អំពី​ឈ្មោះផ្សារទំនើប​អន្តរជាតិនេះ និង​ទំហំ​ទឹកប្រាក់​វិនិយោគពិត​ប្រាកដ​ ព្រមទាំង​ថា តើ​នរណា​ជា​ម្ចាស់​ផ្សារ​ទំនើប​ខ្នាតអន្តរជាតិមួយនេះ? អ្នក​វិនិយោគ​ដ៏​ល្បី​ក្នុង​វិស័យ​អចលនទ្រព្យ​ដដែល បាន​ប្រាប់​​សារព័ត៌មាន ខេមបូណូមីស ឲ្យ​​ដឹង​ថា ក្នុងពេលឆាប់ៗ​ខាង​មុខ​នេះ នឹង​មាន​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​អំពី​ផ្សារ​ទំនើប​ខ្នាត​អន្តរជាតិ​មួយ​នេះ​ហើយ។

លោកក៏បានលើកឡើងបន្តទៀតថា នៅតំបន់​ទីក្រុងរណប ING City ខាងត្បូងជាប់នឹងទីប្រជុំជនកណ្ដាល​រាជ​ធានីភ្នំពេញ​នេះ មាន​គម្រោង​អគារ​ពាណិជ្ជកម្ម លំនៅដ្ឋាន ផ្សារទំនើប សាលារៀនអន្តរជាតិ ជាច្រើន​សម្បូរបែប ដែល​សុទ្ធតែ​ជា​គម្រោង​ធំៗ ហើយ​នៅ​ពេល​៥ឆ្នាំខាងមុខ ឬ​ឆាប់ជាង​នេះផង តំបន់​នេះ​នឹង​ក្លាយ​ជា​តំបន់​រស់នៅ​យ៉ាង​គគ្រឹកគគ្រេង មិនចាញ់​តំបន់ទីក្រុង​រណប​ផ្សេងទៀត នៅជុំវិញ​រាជ​ធានីភ្នំពេញ​ឡើយ។ 

ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ តំបន់​ផ្លូវ​ ៦០ម៉ែត្រនេះ ក្រុមហ៊ុន​អភិវឌ្ឍន៍លំនៅដ្ឋានធំៗ ល្បីៗ បានសម្រុក​មក​វិនិយោគ​និង​សាងសង់​អគារ​ពាណិជ្ជកម្ម លំនៅដ្ឋាន ផ្សារទំនើប ប្រណាំងប្រជែង​នឹង​គម្រោង​របស់​វិនិយោគិន​ចិន ដោយសារទីតាំងតំបន់​នេះអំណោយ​ផល និង​មាន​ផ្លូវ​ធំៗ​ខ្វាត់ខ្វែង ដូចជា ផ្លូវ ៦០ម៉ែត្រ ផ្លូវក្រវាត់ក្រុងទី២ ជាដើម៕




អត្ថបទបន្ទាប់


ភោជនីយដ្ឋានលំដាប់ខ្ពស់ម៉ាកពីបរទេសបន្តហូរចូលទីផ្សារកម្ពុជាកាន់តែច្រើន

ព័ត៌មាន
ភោជនីយដ្ឋានលំដាប់ខ្ពស់ៗ ទាំងម៉ាកក្នុងស្រុក និងមកពីក្រៅប្រទេសផងនោះ បានសម្រុកចូលមកទីផ្សារកម្ពុជាកាន់តែច្រើនឡើង ដើម្បីបំពេញតម្រូវការក្នុងស្រុ…

ស្ថាប័ន​វិភាគ​អន្តរជាតិ​ថា កម្ពុជា​ទំនង​មិន​ឆ្លើយតប​នឹង​សម្ពាធ​ពី​សហភាព​អឺរ៉ុប ហើយ​ខិត​កាន់​តែ​ជិត​ស្និទ្ធ​ជាមួយ​ចិន

ព័ត៌មាន
ថ្វី​បើ​មាន​ការ​គាប​សង្កត់​កាន់​តែ​ខ្លាំង​ឡើង​ពី​សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​ក៏​ដោយ ស្ថាប័ន​វិភាគ​អន្តរជាតិ​មួយ បាន​រំពឹង​ថា ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ