ជប៉ុនប្រាប់អង្គការ WTO ថាបម្រាមរបស់ចិន

ជប៉ុនប្រាប់អង្គការ WTO ថា ការដាក់បម្រាមរបស់ចិនលើការនាំចូលអាហារសមុទ្ររបស់ជប៉ុនគឺ«មិនអាចទទួលយកបានទាល់តែសោះ»


ក្រសួងការបរទេសជប៉ុនបាននិយាយថ្ងៃទី៤ ខែកញ្ញាថា ប្រទេសជប៉ុនបានប្រាប់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ថា ការហាមប្រាមរបស់ចិនលើការនាំចូលអាហារសមុទ្ររបស់ជប៉ុន បន្ទាប់ពីទីក្រុងតូក្យូបានបញ្ចេញទឹកកាកសំណល់ ដែលបានចម្រោះរួចហើយ ចេញពីរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ាទៅកាន់សមុទ្រនោះ គឺ ជាទង្វើ «មិនអាចទទួលយកបានទាល់តែសោះ»។
ជប៉ុនប្រាប់អង្គការ WTO ថាបម្រាមរបស់ចិន
ដោយ

ប្រទេសចិនបានជូនដំណឹងទៅអង្គការពាណិជ្ជកម្មពិភពលោកកាលពីថ្ងៃទី៣១ ខែសីហា ស្តីពីវិធានការរបស់ខ្លួន ក្នុងការផ្អាកការនាំចូលជលផលរបស់ជប៉ុន ដែលបានចាប់ផ្តើមកាលពីខែមុន ប៉ុន្តែពេលនេះជប៉ុនបានចាត់វិធានការឆ្លើយតបនឹងទង្វើរបស់ចិននេះវិញហើយ ដោយក្រសួងការបរទេសជប៉ុនបានប្រាប់អង្គការពាណិជ្ជកម្មពិភពលោកថា ជប៉ុនមិនអាចទទួលយកបានឡើយ ចំពោះការដាក់បម្រាមរបស់ចិននេះ។

ប្រទេសជប៉ុនបាននិយាយថា ជប៉ុននឹងពន្យល់ពីជំហររបស់ខ្លួនដល់គណៈកម្មាធិការពាក់ព័ន្ធក្នុងអង្គការ WTO និងបានជំរុញឱ្យប្រទេសចិនលុបចោលសកម្មភាពនេះជាបន្ទាន់។ មន្ត្រីជប៉ុនខ្លះបានបង្ហើបថា ជប៉ុនអាចនឹងដាក់ពាក្យបណ្តឹងទៅអង្គការ WTOវិញ ហើយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសជប៉ុនបាននិយាយកាលពីសប្តាហ៍មុនថា អាមេរិកនឹងគាំទ្រពាក្យបណ្ដឹងនេះ។

លេខាធិការគណៈរដ្ឋមន្ត្រីជប៉ុន លោក ហ៊ីរ៉ូកាហ្ស៊ូ ម៉ាតស៊ូណូ បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃនេះថា ជប៉ុននឹងពន្យល់ពីសុវត្ថិភាពនៃទឹកដែលជប៉ុនបញ្ចេញចោលនេះ នៅក្នុងវេទិកាការទូត រួមទាំងកិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី និងកិច្ចប្រជុំកំពូលជី២០នៅឥណ្ឌាក្នុងខែកញ្ញានេះ។

លោក ម៉ាតស៊ូណូ បានបន្ថែមថា គេមិនទាន់ច្បាស់ពីជំនួបរវាងមេដឹកនាំជប៉ុននិងចិននោះទេ ខណៈដែលនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា និងនាយករដ្ឋមន្ត្រីចិនលោក លី ឈាង នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំជី២០ ប៉ុន្តែប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងមិនចូលរួមក្នុងកិច្ចប្រជុំទាំង២នេះទេ។

ក្រសួងការបរទេសជប៉ុនបាននិយាយពីថ្ងៃចន្ទថា ជប៉ុនក៏បានស្នើសុំឱ្យចិនធ្វើការពិភាក្សាពីការហាមឃាត់ការនាំចូលផលិតផលសមុទ្ររបស់ជប៉ុននេះ ដោយផ្អែកលើបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ផងដែរ។

ប្រទេសជប៉ុនបាននាំចេញផលិតផលសមុទ្រមានតម្លៃប្រហែល៦០០លានដុល្លារទៅចិនក្នុងឆ្នាំ២០២២ដែលជាទីផ្សារដ៏ធំបំផុតសម្រាប់ការនាំចេញរបស់ជប៉ុនបន្ទាប់មកគឺនៅទីក្រុងហុងកុង ។ ដើម្បីបន្ធូរបន្ថយផលប៉ះពាល់នៃការហាមឃាត់នាំចូលគ្រឿងសមុទ្រទៅកាន់ទីផ្សារចិននេះ ជប៉ុននឹងចំណាយប្រាក់ជាង៦៨២លានដុល្លារ ដើម្បីគាំទ្រដល់ឧស្សាហកម្មនេសាទក្នុងស្រុក។

បន្ថែមពីនេះ កាលពីថ្ងៃទី៤ខែកញ្ញា លោក គីស៊ីដា ក៏បានប្រកាសពីការត្រៀមទុកថវិកាចំនួនជាង ១៤១លានដុល្លារទៀត ដែលជាកញ្ចប់ជំនួយសង្គ្រោះបន្ថែម សម្រាប់ឧស្សាហកម្មនេសាទ។
វិធានការគាំទ្រនេះ គឺដើម្បីបង្កើនការប្រើប្រាស់ក្នុងស្រុក ធានានូវការផលិតអាហារសមុទ្រប្រកបដោយនិរន្តរភាព កាត់បន្ថយការខូចកេរ្តិ៍ឈ្មោះ និងធានានូវការអភិវឌ្ឍយុទ្ធសាស្រ្តក្នុងការស្វែងរកទីផ្សារក្រៅប្រទេសថ្មីៗទៀតព្រមទាំងធ្វើឱ្យប្រាកដថា មានការផ្តល់សំណងគ្រប់គ្រាន់ឆាប់រហ័ស និងហ្មត់ចត់ផងដែរ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


តើកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី អាចនឹងទម្លុះបញ្ហាចាក់ស្រេះធំៗបានទេ?

ចាប់ពីថ្ងៃនេះថ្ងៃទី០៥ រហូតដល់ថ្ងៃទី០៧ ខែ កញ្ញា មេដឹកនាំអាស៊ាន ដែលដឹកនាំដោយប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ ( Joko Widodo) នៅត…

រាជរដ្ឋាភិបាលបង្កើតគម្មាធិការមួយ ដើម្បីតាមដានស្ថានការណ៍ ពង្រឹងសាធារណមតិ និងឆ្លើយតបព័ត៌មានក្លែងក្លាយ

នាយករដ្ឋមន្រ្តីកម្ពុជា បានចេញអនុក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈ កម្មាធិការជាតិ សម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ ដើម្ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ