អង្គការពាណិជ្ជកម្មពិភពលោក

អង្គការពាណិជ្ជកម្មពិភពលោក ប្រឈមនឹងចលាចល ក្រោយកិច្ចប្រជុំរបស់ខ្លួនខកខានឈានដល់ការព្រមព្រៀងជាឯកច្ឆន្ទ


ក្រុមអ្នកចរចាដែលចូលរួមក្នុងកិច្ចប្រជុំរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅប្រទេសអេមីរ៉ាតអារ៉ាប់រួម បានបញ្ចប់កិច្ចប្រជុំកំពូលរបស់ខ្លួនកាលពីចុងសប្ដាហ៍កន្លងទៅដោយគ្មានលទ្ធផលផ្លែផ្កាអ្វីសោះ បន្ទាប់ពីបានបរាជ័យមិនអាចឈានដល់ការព្រមព្រៀងគ្នាជាឯកច្ឆន្ទលើគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួន ហើយនេះជាសញ្ញាថ្មីបំផុតមួយដែលបង្ហាញពីស្ថានភាពចលាចលនៅក្នុងស្ថាប័នដ៏ធំរបស់ពិភពលោកមួយនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AP។
អង្គការពាណិជ្ជកម្មពិភពលោក
ដោយ

អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានពន្យារពេលបិទបញ្ចប់កិច្ចប្រជុំកំពូលរបស់ខ្លួននៅក្នុងរដ្ឋធានី អាប៊ូ ដាប៊ី (Abu Dhabi) នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ជាងមួយថ្ងៃ ខណៈស្ថាប័នដែលមានប្រទេសជាសមាជិកចូលរួមចំនួន ១៦៦​នេះ ពិបាកនឹងឈានដល់ការឯកភាពគ្នាលើការនេសាទ កសិកម្ម និង បញ្ហាផ្សេងៗទៀត។ ការព្រមព្រៀងតែមួយគត់ដែលបានឯកភាពគ្នា គឺការបន្តផ្អាកយកពន្ធលើប្រព័ន្ធផ្សព្វផ្សាយឌីជីថលដូចជាភាពយន្ត និងហ្គេមវីដេអូជាដើម។ ជុំវិញបញ្ហានេះ អង្គការពាណិជ្ជកម្មពិភពលោក បានសម្រេចបន្តផ្អាកយកពន្ធរហូតដល់កិច្ចប្រជុំបន្ទាប់របស់ខ្លួន។

លោកស្រី អិនហ្គោហ្ស៊ី អូកុនចូ អ៊ីវៀឡា (Ngozi Okonjo-Iweala) អគ្គនាយិកាអង្គការពាណិជ្ជកម្មពិភពលោកបានកត់សម្គាល់ថា កិច្ចប្រជុំកំពូលដែលធ្វើឡើង២ឆ្នាំម្ដងនេះធ្វើឡើងស្របពេល ដែលពាណិជ្ជកម្មអន្តរជាតិប្រឈមនឹងស្ថានភាពមិនប្រាកដប្រជាកាន់តែខ្លាំងជាងពេលណាៗទាំងអស់។ លោកស្រីមិនបាននិយាយចំៗអំពីសង្រ្គាមរបស់អ៊ីស្រាអែល ទៅលើក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សានោះទេ ប៉ុន្តែលោកស្រីបានកត់សម្គាល់អំពីការបន្តអាក់ខានក្នុងការដឹកជញ្ជូនទំនិញតាមសមុទ្រក្រហម ដោយសារការវាយប្រហារពីសំណាក់ក្រុមឧទ្ទាម ហូទី (Houthi) ក្នុងប្រទេសយេម៉ែន ដោយសារសង្រ្គាមរបស់អ៊ីស្រាអែល លើក្រុមហាម៉ាស់។

ការបោះឆ្នោតជិតមួយចំហៀងពិភពលោកនៅក្នុងឆ្នាំ២០២៤ នេះ ក៏អាចនឹងនាំមកនូវបញ្ហាប្រឈមថ្មីៗសម្រាប់អង្គការពាណិជ្ជកម្មពិភពលោកដែរ ដោយក្នុងនោះរួមទាំងការបោះឆ្នោតប្រធានាធិបតីអាម៉េរិកនៅថ្ងៃទី៥ ខែវិច្ឆិកា ខាងមុខផងដែរ។

អតីតប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដែលកំពុងឈរឈ្មោះបោះឆ្នោតជាថ្មីម្ដងទៀតនៅក្នុងអាណត្តិនេះធ្លាប់បានគំរាមដកសហរដ្ឋអាម៉េរិក ចេញពីសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក(WTO) និងបានដាក់ពន្ធលើទំនិញនាំចូលទៅលើទាំងប្រទេសជាមិត្ត និងជាបច្ចាមិត្តដូចគ្នា។ ដូច្នេះប្រសិនបើលោក ដូណាល់ ត្រាំ ឈ្នះឆ្នោតអាណត្តិនេះ ច្បាស់ណាស់ថា ពាណិជ្ជកម្មអន្តរជាតិទូទាំងពិភពលោកអាចនឹងធ្លាក់ចូលក្នុងស្ថានភាពចលាចល៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


អាម៉េរិក នឹងធ្វើសេចក្តីព្រាងច្បាប់រារាំងដាច់ខាតមិនឱ្យចិន ទិញប្រេងបម្រុងជាយុទ្ធសាស្ត្ររបស់ខ្លួន

ក្រុមសមាជិកសភាជាន់ខ្ពស់របស់សហរដ្ឋអាម៉េរិក កាលពីថ្ងៃអាទិត្យ ទី៣ ខែមីនា បានបង្ហាញសេចក្ដីព្រាងច្បាប់មួយកម្រាស់ជាង ១ពាន់ទំព័រ ដែលនឹងរារាំង…

វិស័យអលចនទ្រព្យនៅទីក្រុងហូជីមិញ ហាក់រើបឡើងវិញ ក្រោយនៅ២ខែឆ្នាំនេះរកចំណូលបានជិត២ពាន់លានដុល្លារ

ឈ្មួញកណ្តាលក្នុងវិស័យអចលនទ្រព្យនៅប្រទេសវៀតណាម បានអះអាងថា ស្ថានភាពនៃវិស័យអលចនទ្រព្យនៅទីក្រុងហូជីមិញ កំពុងបង្ហាញសញ្ញានៃការងើបឡើងវិញ។ ជាក់ស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ