ការប្រកួតកីឡាបាល់ទះ

WURKZ Special Volleyball Cup U20 2026 ឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្តបណ្តុះបណ្ដាលយុវជនបន្តវេន ជំរុញកីឡាបាល់ទះកម្ពុជាឱ្យសុះសាយគ្រប់ខេត្តក្រុង


ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ U20 ទូទាំងប្រទេស  WURKZ Special Volleyball Cup 2026 បានឈានមកដល់វគ្គដ៏សំខាន់ គឺវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់ពីឆ្លងកាត់ការប្រកួត​ជម្រុះយ៉ាងស្វិតស្វាញ​នៅតាមបណ្តាមណ្ឌលនានា។ ចាប់ពីការចាប់ពូល ការប្រកួតជម្រុះតាមមណ្ឌល រហូតឈានដល់ជុំចុងក្រោយ កីឡាករវ័យក្មេងទាំងអស់បានបង្ហាញពីការខិតខំប្រឹងប្រែង ស្មារតីប្រកួតប្រជែង និងសមត្ថភាពរបស់ខ្លួនយ៉ាងគួរឱ្យកត់សម្គាល់នៅលើទីលាន។
ប្រកួតកីឡាបាល់ទះ
ដោយ

ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ U20 ទូទាំងប្រទេស WURKZ Special Volleyball Cup 2026 បានឈានមកដល់វគ្គដ៏សំខាន់ គឺវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់ពីឆ្លងកាត់ការប្រកួតជម្រុះយ៉ាងស្វិតស្វាញនៅតាមបណ្តាមណ្ឌលនានា។ ចាប់ពីការចាប់ពូល ការប្រកួតជម្រុះតាមមណ្ឌល រហូតឈានដល់ជុំចុងក្រោយ កីឡាករវ័យក្មេងទាំងអស់បានបង្ហាញពីការខិតខំប្រឹងប្រែង ស្មារតីប្រកួតប្រជែង និងសមត្ថភាពរបស់ខ្លួនយ៉ាងគួរឱ្យកត់សម្គាល់នៅលើទីលាន។

លើសពីការស្វែងរកក្រុមដែលមានសមត្ថភាពឈានទៅដណ្តើមជ័យជម្នះ U20 WURKZ Special Volleyball Challenge Cup 2026 ក៏ជាវេទិកាដ៏សំខាន់សម្រាប់ផ្តល់ឱកាសដល់យុវជនកម្ពុជា មកពីបណ្តាខេត្ត-ក្រុង បានចូលរួមប្រកួតប្រជែង បង្ហាញសមត្ថភាព និងទទួលបានបទពិសោធន៍ពីការប្រកួតក្នុងកម្រិតខ្ពស់។ ការប្រកួតទាំងនេះ គឺជាផ្នែកមួយដែលជួយឱ្យកីឡាករវ័យក្មេងអភិវឌ្ឍសមត្ថភាព និងត្រៀមខ្លួនក្លាយជាធនធានកីឡាបាល់ទះជំនាន់ថ្មីរបស់កម្ពុជា។
លោក អគ្គនាយកបន្តវេន អ៊ឹង វីរៈ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា គិតចាប់តាំងពីរដូវកាលដំបូងក្នុងឆ្នាំ២០២៤ រហូតមកដល់ពេលនេះ មានរយៈពេលប្រមាណ ៣ឆ្នាំហើយ ដែលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តាមរយៈភេសជ្ជៈប៉ូវកម្លាំង WURKZ បានបន្តឧបត្ថម្ភ និងគាំទ្រការប្រកួតកីឡាបាល់ទះយុវជនដ៏ធំមួយនេះ។

លោកជឿជាក់ថា ការបង្កើតវេទិកាប្រកួតប្រជែង និងផ្តល់ឱកាសដល់យុវជន គឺជាផ្នែកមួយដ៏សំខាន់ក្នុងការកសាងធនធានកីឡាជំនាន់ថ្មី និងជំរុញវិស័យកីឡាបាល់ទះកម្ពុជាឱ្យកាន់តែមានសក្តានុពល។
លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានគូសបញ្ជាក់ថា ការរីកចម្រើននៃវិស័យកីឡាបាល់ទះកម្ពុជា ក៏ទទួលបានការគាំទ្រយ៉ាងសំខាន់ពីមហាជន និងការឧបត្ថម្ភជាបន្តបន្ទាប់ពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។ ជាក់ស្តែង ការគាំទ្ររបស់ WURKZ បានរួមចំណែកធ្វើឱ្យមានការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះកាន់តែច្រើន ព្រមទាំងជួយបង្កើនឱកាសប្រកួតប្រជែងសម្រាប់កីឡាករ និងជំរុញការអភិវឌ្ឍវិស័យកីឡាបាល់ទះកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន។

គួរបញ្ជាក់ផងដែរថា ការប្រកួតកីឡាបាល់ទះ U20 WURKZ Special Volleyball Cup U20 2026 មានក្រុមចូលរួមសរុប ១៣ក្រុម ដែលត្រូវបានបែងចែកជា ៤ពូល។ ក្នុងនោះ ១០ក្រុម ទទួលបានសិទ្ធិឡើងមកប្រកួតជុំចុងក្រោយ តាមរយៈការប្រកួតជម្រុះតាមមណ្ឌលចំនួន៥ រួមមាន ខេត្តកំពង់ឆ្នាំង កំពង់ធំ ក្រចេះ តាកែវ និងកោះកុង ខណៈ ៣ក្រុមទៀត ទទួលបានសិទ្ធិរង់ចាំនៅរាជធានីភ្នំពេញ។ ការប្រកួតជុំចុងក្រោយ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅ ពហុកីឡដ្ឋានជាតិអូឡាំពិក។
កុំភ្លេចមកចូលរួមគាំទ្រ និងលើកទឹកចិត្តកីឡាកររបស់ជាមួយ Wurkz យើងទាំងអស់គ្នា!
វើក ជួយវិស័យកីឡាបាល់ទះកម្ពុជាខ្លាំងជាងគេ!




អត្ថបទបន្ទាប់


បើការធ្លាក់ចុះរបស់វិស័យទេសចរណ៍បន្តអូសបន្លាយ តើនឹងបង្កផលប៉ះពាល់អ្វីខ្លះដល់សេដ្ឋកិច្ច និងប្រជាពលរដ្ឋ?

វិស័យទេសចរណ៍កម្ពុជានៅឆ្នាំ២០២៦ បានជួបប្រទះនូវរលកធ្លាក់ចុះចំនួនភ្ញៀវទេសចរអន្តរជាតិយ៉ាងកំហុក ដោយសារកត្តារាំងស្ទះនៃការធ្វើដំណើរ ការតភ្ជាប…

ហេតុអ្វីសេដ្ឋកិច្ចអាស៊ាននៅតែបង្ហាញពីភាពរឹងមាំ ទាំងដែលសណ្តាប់ធ្នាប់ពិភពលោកកំពុងរង្គោះរង្គើ?

ខណៈដែល​ពិភពលោកកំពុងជួបវិបត្តិសង្គ្រាម ភាពមិនប្រាកដប្រជា ការរាំងស្ទះខ្សែច្រវាក់ផ្គត់ផ្គង់ និងការធ្លាក់ចុះពាណិជ្ជកម្ម សេដ្ឋកិច្ច​ក្នុងតំបន់​អា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ