សេដ្ឋកិច្ចអាស៊ាន

ហេតុអ្វីសេដ្ឋកិច្ចអាស៊ាននៅតែបង្ហាញពីភាពរឹងមាំ ទាំងដែលសណ្តាប់ធ្នាប់ពិភពលោកកំពុងរង្គោះរង្គើ?


ខណៈដែល​ពិភពលោកកំពុងជួបវិបត្តិសង្គ្រាម ភាពមិនប្រាកដប្រជា ការរាំងស្ទះខ្សែច្រវាក់ផ្គត់ផ្គង់ និងការធ្លាក់ចុះពាណិជ្ជកម្ម សេដ្ឋកិច្ច​ក្នុងតំបន់​អាស៊ានបែរជាកំពុងបង្ហាញកំណើនគួរឱ្យភ្ញាក់ផ្អើលទៅវិញ។ សិង្ហបុរីដែលនឹងក្លាយជាប្រធានអាស៊ាននៅឆ្នាំក្រោយមើលឃើញថា បច្ចេកវិទ្យា AI និងបន្ទះឈីបកំពុងក្លាយជា​ក្បាលម៉ាស៊ីនជំរុញកំណើនថ្មីរបស់​តំបន់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg កាលពីថ្ងៃទី៧ ខែតុលា។
សេដ្ឋកិច្ចអាស៊ាន
ដោយ

រដ្ឋមន្ត្រីការបរទេសសិង្ហបុរីលោក វីវៀន បាឡាគ្រីសនែន (Vivian Balakrishnan) បាន​លើកឡើង​ថា ​តំបន់​អាស៊ានកំពុងស្ថិតក្នុងដំណាក់កាល ដែលមានទាំងឱកាសធំ និងហានិភ័យធំក្នុងពេល​ដំណាល​គ្នា។ រដ្ឋមន្ត្រីការបរទេសរូប​​នេះ​បានលើកឡើងថា បច្ចេកវិទ្យា AI បន្ទះឈីប និងបច្ចេកវិទ្យា​ផ្សេងៗទៀត​កំពុងជួយសេដ្ឋកិច្ចក្នុងតំបន់ឱ្យរីកចម្រើន ទោះបីពិភពលោកកំពុងប្រឈមភាពចលាចលក៏ដោយ។

ទិន្នន័យ​បង្ហាញ​ថា នៅឆមាសទី១​​ឆ្នាំ២០២៦ សិង្ហបុរីសម្រេ​បាន​កំណើនសេដ្ឋកិច្ច៦,១% ខណៈ
វៀតណាមសម្រេច​បាន​កំណើនជាង៨% ហើយម៉ាឡេស៊ី និងឥណ្ឌូនេស៊ីសម្រេចបាន​កំណើនជាង៥%។ ការនាំចេញគ្រឿងអេឡិចត្រូនិករបស់សិង្ហបុរី ក៏បានកើនឡើង១៣២% កាលពីអំឡុងខែសីហា បើធៀបនឹងឆ្នាំមុន។

កំណើននេះត្រូវបានជំរុញមួយផ្នែកដោយ​កំណើនតម្រូវការ AI និងបន្ទះឈីប ខណៈប្រទេស​នានាក្នុងតំបន់កាន់តែចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់បច្ចេកវិទ្យាពិភពលោក។ ប៉ុន្តែការពឹងផ្អែកខ្លាំង​ពេកលើ AI ក៏មានហានិភ័យផងដែរ ប្រសិនបើការវិនិយោគលើវិស័យនេះថយចុះ។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី​ជំរុញឱ្យអាស៊ានប្រើប្រាស់សម្ទុះនេះ ដើម្បីពង្រឹងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ខណៈសិង្ហបុរីត្រៀមធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៧៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


WURKZ Special Volleyball Cup U20 2026 ឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្តបណ្តុះបណ្ដាលយុវជនបន្តវេន ជំរុញកីឡាបាល់ទះកម្ពុជាឱ្យសុះសាយគ្រប់ខេត្តក្រុង

ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ U20 ទូទាំងប្រទេស  WURKZ Special Volleyball Cup 2026 បានឈានមកដល់វគ្គដ៏សំខាន់ គឺវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្…

តើមានកត្តាអ្វីជំរុញឱ្យអាម៉េរិកបន្ទន់ឥរិយាបថងាកមកចរចាដោយផ្ទាល់ជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ា?

ក្រោយពីដាក់មេដឹកនាំយោធាមីយ៉ាន់ម៉ាឱ្យនៅឯកោអស់រយៈពេលជាច្រើនឆ្នាំ ទីបំផុតទីក្រុងវ៉ាស៊ីន​តោនបានចាប់ផ្តើមអង្គុយចរចាដោយផ្ទាល់ជាមួយពួកគេហើយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ