បច្ចេកវិទ្យារថយន្ត

ក្រុមហ៊ុនទូរសព្ទចិន Xiaomi បញ្ចេញរថយន្តអគ្គិសនីដំបូង ជាមួយមហិច្ឆតាចង់ក្លាយជាក្រុមហ៊ុនផលិតរថយន្តកំពូល១របស់ពិភពលោក


ក្រុមហ៊ុនបច្ចេកវិទ្យា និងផលិតស្មាតហ្វូនខ្នាតយក្សរបស់ចិន Xiaomi បានបញ្ចេញរថយន្តអគ្គិសនី (EV) ដំបូងបង្អស់របស់ខ្លួនជាមួយមហិច្ឆតាចង់ក្លាយជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តកំពូលទាំង៥របស់ពិភពលោក។ ការបញ្ចេញនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា និងស្មាតហ្វូនខ្នាតយក្សមួយទៀតរបស់ចិន បានបញ្ចេញរថយន្តផ្ទាល់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
បច្ចេកវិទ្យារថយន្ត
ដោយ

ក្រុមហ៊ុន Xiaomi កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ បានបញ្ចេញរថយន្តប្រភេទស៊ីដាន់ម៉ូឌែល SU7 របស់ខ្លួន២ថ្ងៃបន្ទាប់ពីក្រុមហ៊ុន Huawei បានបញ្ចេញរថយន្តប្រភេទ SUV ម៉ូឌែល អាយតូ អឹម៩ (Aito M9) របស់ខ្លួន។

មហាសេដ្ឋី ឡី ជុន (Lei Jun) នាយកប្រតិបត្តិក្រុមហ៊ុន Xiaomi បានអះអាងថា រថយន្តម៉ូឌែល SU7 របស់ខ្លួនត្រូវបានបំពាក់ដោយម៉ូទ័រអគ្គិសនីកម្លាំងខ្លាំង ដែលផ្ដល់សមត្ថភាពបង្កើនល្បឿនលឿនជាងរថយន្តអគ្គិសនី (EV) របស់ក្រុមហ៊ុនអាល្លឺម៉ង់ Porsche និងក្រុមហ៊ុនអាម៉េរិក Tesla ទៅទៀត។

ក្រុមហ៊ុនយក្ស Xiaomi និងក្រុមហ៊ុន Huawei បានសាងកេរ្តិ៍ឈ្មោះល្បីរន្ទឺរួចមកហើយក្នុងនាមជាក្រុមហ៊ុនផលិតទូរសព្ទស្មាតហ្វូន និងគ្រឿងអេឡិចត្រូនិកផ្សេងៗទៀត ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនទាំងនេះបានបង្ហាញមហិច្ឆតាធំចង់ហក់ចូលប្រកួតប្រជែងក្នុងឧស្សាហកម្មរថយន្ត​។

កាលពីឆ្នាំ២០២១ ក្រុមហ៊ុន Xiaomi បានប្រកាសថា ខ្លួននឹងបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់១០ពាន់លានដុល្លារក្នុងរយៈពេល១ទសវត្សរ៍ក្រោយ ដើម្បីផលិតរថយន្តអគ្គិសនីឆ្លាតវៃ។

ថ្លែងក្នុងព្រឹត្តិការណ៍បញ្ចេញម៉ូឌែលរថយន្ត SU7 កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ មហាសេដ្ឋី ឡី ជុន (Lei Jun) នាយកប្រតិបត្តិក្រុមហ៊ុន Xiaomi បានលើកឡើងថា ក្រុមហ៊ុនរបស់លោកកំពុងឈានចូលក្នុងទសវត្សរ៍ថ្មី ហើយសង្ឃឹមថា នឹងក្លាយជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តកំពូលទាំង៥ របស់ពិភពលោកក្នុងរយៈពេលពី១៥ឆ្នាំទៅ២០ឆ្នាំខាងមុខ។

លោកបានគូសបញ្ជាក់ថា នេះគឺជាចំណុចចាប់ផ្ដើមថ្មីមួយសម្រាប់ក្រុមហ៊ុន Xiaomi ហើយលោកជឿជាក់​ថា នៅថ្ងៃណាមួយនាពេលអនាគតគេនឹងឃើញមានរថយន្ត Xiaomi បើកបរលើគ្រប់ផ្លូវថ្នល់នៅទូទាំងពិភពលោក៕​

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


តើទុនបម្រុងរបស់ធនាគារកណ្តាលរុស្ស៊ីមានទំហំប៉ុណ្ណា ហើយស្ថិតនៅទីណាខ្លះ?

នៅមុនពេលកងកម្លាំងយោធារុស្ស៊ី បានបើកការឈ្លានពានអធិបតេយ្យភាពអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមអ្នកសេដ្ឋកិច្ចលោកខាងលិចដឹងថា ធនាគ…

Google យល់ព្រមដោះស្រាយបណ្ដឹងទារសំណង៥ពាន់លានដុល្លារ ទាក់ទិនការលួចតាមដានសកម្មភាពរបស់អ្នកប្រើប្រាស់

ទីបំផុតក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាម៉េរិក Google ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Alphabet បានយល់ព្រមដោះស្រាយហើយនូវបណ្តឹងមួយ ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ