ដោយ
វុធ ច័ន្ទតារា
អង្គការមូលនិធិរូបិយវត្ថុអន្ដរជាតិ IMF បានព្រមានអំពីការគំរាមកំហែងកើនឡើងកាន់តែខ្លាំង ចំពោះការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ដែលបង្កឡើងដោយការរីករាលដាលនៃមេរោគឆ្លងកូវីដ១៩ នៅតែបន្តកើតមានឥតស្រាកស្រាន្ដ និង បញ្ហាអត្រាអតិផរណាកំពុងមានការកើនឡើងកាន់តែមានខ្ពស់។ ការព្រមាននេះ គឺ នៅក្រោយពេលស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយនេះ ក៏បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២១នេះ ថា នឹងមានត្រឹមតែ ៥,៩%ប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន AP។