ព្យាករណ៍សេដ្ឋកិច្ចវៀតណាម

នាយករដ្ឋមន្រ្តីវៀតណាម ដាក់មហិច្ឆតាសម្រេចឲ្យបានកំណើន​សេដ្ឋកិច្ច ៣% ក្នុង​ឆ្នាំ ២០២០​នេះ ទោះបី​មាន​​​វិបត្តិ​​សកល​កូវីដ-១៩​​ មករំខាន!


លោកនាយករដ្ឋមន្រ្តីវៀតណាម ង្វៀន សួនហ្វុក បានប្រកាសអំពី គោលដៅសម្រេចកំណើនសេដ្ឋកិច្ចជាតិ ដល់ទៅ ៣% សម្រាប់ឆ្នាំ ២០២០នេះ ហើយសេដ្ឋកិច្ចវៀតណាម ស្ថិតនៅក្នុងគន្លងនៃការរីកលូតលាស់ឡើងវិញហើយ បើទោះបីជា ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគ ត្រូវបានកាត់ផ្តាច់ ដោយវិបត្តិកូវីដ-១៩ ក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់ Vietnam Express នៅថ្ងៃនេះ។
នាយករដ្ឋមន្ត្រីវៀតណាម៖ កំណើនសេដ្ឋកិច្ចនឹងសម្រេចបាន ៦,៨% គ្មានការថមថយនោះទេ(រូបភាព៖ vovworld.vn)
ដោយ

ថ្នាក់ដឹកនាំ​កំពូល​នៃប្រទេស​វៀតណាម បានអះអាងថា វៀតណាម បាន​គ្រប់គ្រង​ដោយជោគជ័យ​ទៅលើ​រលក​ទាំង ២ នៃមេរោគ​កូវីដ-១៩ ដែលបាន​កើតមាន​ឡើងក្នុង​ខែមីនា និងខែកក្កដា​កន្លងទៅ ​ហើយអាច​រក្សាបាន​ស្ថិរភាព​កំណើន​សេដ្ឋកិច្ច​ថែមទៀត ខុសពី​បណ្តា​ប្រទេស​ក្នុង​តំបន់ និងលើ​សកលលោក​ជាច្រើន ដែលពុំអាច​បាន​ធ្វើបាន និងមាន​សេដ្ឋកិច្ចធ្លាក់ចុះ។

បើទោះបីជា GDP របស់​វៀតណាម ធ្លាក់ចុះមកនៅ​ត្រឹម ២% ក្នុងរយៈពេល ៩ខែដើមឆ្នាំ ២០២០​នេះក្តី គឺនៅមាន​កត្តា​វិជ្ជមាន​ជាច្រើន ដែល​សបញ្ជាក់ពី ភាពរឹងម៉ាំ​របស់​សេដ្ឋកិច្ច​វៀតណាម ដូចជា អតិរេក​ពាណិជ្ជកម្ម​កើន​ឡើង​ដល់ ១៧ពាន់​លានដុល្លារ​អាមេរិក ក្នុងនោះ ការនាំចេញ​របស់​វៀតណាម កើន​ឡើង ៤% ដល់ទៅ ២០៣ពាន់​លាន​ដុល្លារ​អាមេរិក។

ទោះយ៉ាងណាក៏ដោយ លោក​នាយករដ្ឋមន្រ្តី​វៀតណាម នៅតែ​ទទួល​ស្គាល់ពី​បញ្ហា​ប្រឈម​ជាច្រើន​ ដែលកើត​មានឡើង ដោយសារតែ​បញ្ហា​មេរោគ​កូវីដ-១៩ បន្តរីករាល​ដាល​ទូទាំង​សកលលោក ដែលធ្វើ​ឲ្យមាន​បញ្ហា​លំបាក​ដល់ការ​នាំចេញ​ទំនិញ​ទៅកាន់​ទីផ្សារ​សំខាន់ៗ និងការ​កាត់ផ្តាច់​ខ្សែចង្វាក់​ផ្គត់ផ្គង់​សកល ហើយការ​​ចំណាយ​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក ត្រូវតែ​ជំរុញ​បន្ថែម​ទៀត។

គួរជម្រាបថា រដ្ឋាភិបាល​វៀតណាម រំពឹងថា សេដ្ឋកិច្ច​របស់ខ្លួន​នឹងងើប​ឡើង​វិញ​នៅក្នុងឆ្នាំ ២០២១​ខាងមុខ ដោយ​មាន​កំណើន​ជាវិជ្ជមាន​ដល់ទៅ ៦% ខណៈ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ក៏បាន​ព្យាករ​ពី កំណើន​សេដ្ឋកិច្ច​វៀតណាម នៅក្នុងឆ្នាំ ២០២១ខាងមុខ​ថា អាចនឹង​សម្រេចបាន ៦,៣% ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីផ្សារភាគហ៊ុនសកល ងើបឡើងវិញបន្តិច ខណៈស្ថានភាពជំងឺប្រធានាធីបតីអាមេរិកបានធូរស្បើយ

ព័ត៌មាន
ទីផ្សារភាគហ៊ុនសកល បានកើនឡើងវិញបន្តិច បន្ទាប់ពីស្ថានភាពជម្ងឺរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានធូរស្បើយឡើងវិញបន្តិច ហើយរំពឹងន…

គម្រោងបុរី Chankiri Palm Creek ជា​គំរូ​នៃ​ការរចនា​ផ្ទះ​ដែល​“គិតគូរ​ពី​តម្រូវការ​អ្នក​រស់នៅ​ជា​ចម្បង”

ព័ត៌មាន
ស្រប​ពេល​ដែល​គម្រោងបុរី ខុនដូ និង​គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ​ផ្សេងទៀតកំពុងរីកដុះដាលពេញទីក្រុងភ្នំពេញ និងបណ្ដាក្រុងផ្សេងទៀត នៅក្នុងប្រទេស​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ