ព្យាករណ៍សេដ្ឋកិច្ចតំបន់

ADB ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចឥណ្ឌា និងប្រទេសអាស៊ាន ក្រោយមើលឃើញពីការរាតត្បាតកូវីដ-១៩បំប្លែថ្មី ឌែលតា


ធនាគារអភិវឌ្ឍន៍អាស៊ី ឬហៅកាត់ថា ADB នៅថ្ងៃអង្គារទី២០កក្កដា បានបញ្ចេញរបាយការណ៍ថ្មីមួយដោយបានព្យាករថា ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា និងបណ្តាប្រទេសតំបន់អាស៊ាន នឹងមានមានជាងការព្យាករនៅពេលកន្លងមក ដោយសារតែឥទ្ធិពលនៃការឆ្លងរាតត្បាតកូវីដ-១៩បំប្លែងខ្លួនថ្មី ឌែលតា។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
ADB ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចឥណ្ឌា និងប្រទេសអាស៊ាន ក្រោយមើលឃើញពីការរាតត្បាតកូវីដ-១៩បំប្លែថ្មី ឌែលតា (រូបភាព៖ រ៉យទ័រ)
ដោយ

របាយការណ៍ដដែល​បាន​បន្តថា ការរីករាលដាលនៃកូវីដ១៩ប្រភេទឌែលតានៅក្នុងប្រទេសទាំងនេះ បានទាញទម្លាក់ការព្យាករ​សេដ្ឋកិច្ចសម្រាប់តំបន់អាស៊ីទាំងមូល​ក្នុងឆ្នាំនេះ ពី ៧,៣% មកនៅ៧,២% ខណៈដែលការព្យាករ​​សម្រាប់ឆ្នាំក្រោយ​នឹងមាន​៥,៤%។

បើនិយាយពីប្រទេសចិនវិញ មហាអំណាចមួយនេះ នៅបន្តតំណែងជាប្រទេស​មានសេដ្ឋកិច្ចធំជាងគេនៅក្នុងតំបន់ដដែល ប៉ុន្តែសម្រាប់​ការព្យាករ​ពី​កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ​២០២១​ គឺមិនមា​នកែប្រែប្រួលនោះទេ ពោលគឺសេដ្ឋកិច្ច​ចិន​នឹងមាន​រង្វង់ ៨,១%ដដែល ខណៈដែលការព្យាករនៅឆ្នាំ២០២២ ចិននឹងមានកំណើនសេដ្ឋកិច្ច​តែប្រមាណ ៥,៥%ប៉ុណ្ណោះ។​

ទន្ទឹមនឹងនេះ សេដ្ឋកិច្ចរបស់​​ប្រទេសឥណ្ឌា ដែលធ្លាប់ត្រូវបាន ADB ព្យាករកាលពីខែមេសាថា នឹងមានកំណើន១១%ក្នុងឆ្នាំ២០២១ ប៉ុន្តែពេលនេះ​សេដ្ឋកិច្ចមហាយក្សមួយនេះ ត្រូវបានព្យាករទម្លាក់១% វិញ ដោយមាន​មកនៅត្រឹមកំណើន១០% ខណៈដែលសេដ្ឋកិច្ច​ក្នុងតំបន់អាស៊ាន​ទាំងមូល ត្រូវបានADB ព្យាករទម្លាក់ពី ៤,៤% មកនៅត្រឹម ៤%។  ការព្យាករទម្លាក់ពីសេដ្ឋកិច្ច​បណ្ដាប្រទេសទាំងនេះ នេះធ្វើឡើង ក្រោយពីមានរលកឆ្លងកូវីដ១៩ បំប្លែងថ្មី ឌែលតា កំពុងបោកបក់ នៅក្នុងប្រទេសជាច្រើន បូករួមនឹងវិធានការបិទខ្ទប់ក្នុងប្រទេសមួយ​ចំនួនផងដែរ។ យ៉ាងណាមិញ សម្រាប់ឆ្នាំក្រោយ ADB រំពឹងថា សេដ្ឋកិច្ចឥណ្ឌា​នឹងមានកំណើនត្រឹម ៧,៥% រីឯប្រទេសនៅតំបន់អាស៊ាន​នឹងមានកំណើនក្នុងរង្វង់ ៥,២%។

បើនិយាយពីឥណ្ឌូនេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំ​​ជាងគេ​ក្នុងតំបន់​​អាស៊ានវិញ គេសង្កេតឃើញថា បច្ចុប្បន្នឥណ្ឌូនេស៊ី​ក៏ជាប្រទេស​ដែលមានការឆ្លងរាលដាលកូវីដ១៩ខ្លាំងក្លាជាងគេក្នុងតំបន់ផងដែរ។ ប្រការនេះ ធ្វើឲ្យសេដ្ឋកិច្ចឥណ្ឌូនេស៊ី​ត្រូវបានគេព្យាករ​ទម្លាក់ដូចគ្នាពី ៤,៥% មកនៅ ៤,១% មុននឹងកើនឡើង ដល់៥%វិញនៅឆ្នាំក្រោយ។

មិនមែនតែឥណ្ឌូនេស៊ីនោះទេ ប្រទេសក្បែរខាងជាច្រើនទៀតដូចជា ម៉ាឡាស៊ី ថៃ និងវៀតណាម ដែលសុទ្ធសឹងជាប្រទេសមានការចរាចរមេរោគកូវីដ១៩ ឌែលតាយ៉ាងសកម្ម ក៏ត្រូវបានធនាគារ ADB ព្យាករទម្លាក់កំណើនសេដ្ឋកិច្ចដូចគ្នាដែរ។

ជាក់ស្តែង កំណើនសេដ្ឋកិច្ច​ម៉ាឡេស៊ីត្រូវបានព្យាករ​ទម្លាក់ពី ៦% មកនៅត្រឹម៥,៥% មុននឹងកើនដល់ ៥,៧%វិញនៅឆ្នាំក្រោយ។ ប្រទេសថៃ ត្រូវបានព្យាករបន្ថយកំណើនពី ៣%មកនៅត្រឹម២% មុននឹងស្ទុះឡើងវិញដល់ ៤,៩%នៅឆ្នាំក្រោយ។ ខណៈដែល​ សេដ្ឋកិច្ច​​វៀតណាម ត្រូវបានព្យាករទម្លាក់ពី ៧,៦% មកនៅ ៥,៨%វិញ មុននឹងកើនដល់៧%វិញនៅឆ្នាំ២០២២។​ ទោះយ៉ាងណា នៅក្នុងការព្យាករថ្មី​របស់ ធនាគារ ADB នេះ មិនបាន​បញ្ចូលការព្យាករពីកំណើនសេដ្ឋកិច្ច​កម្ពុជានោះទេ ប៉ុន្ដែ គេនៅចាំថា កាលពីពេលកន្លងទៅ ធនាគារនេះ ធ្លាប់បាន​ព្យាករ​ពីកំណើនសេដ្ឋកិច្ច​កម្ពុជា​ថា នឹងមាន ៤% នៅឆ្នាំ២០២១ និងបន្ដកើនដល់ ៥,៥% នៅឆ្នាំ២០២២។

សូមជម្រាបថា នៅក្នុងឆ្នាំនេះ ADB បានព្យាករជារួមនូវសេដ្ឋកិច្ចនៃបណ្តាប្រទេសតំបន់អាស៊ីប៉ាស៊ីហ្វិចទាំងអស់ថា នឹងមានកំណើនយឺតមែនទែន ពោលគឺត្រឹមតែ ០,៣% ធ្លាក់ចុះពីចំនួន ១,៤%នៃការព្យាករកន្លងមក។ ខណៈដែលប្រទេសនៅតំបន់អាស៊ីកណ្តាល ត្រូវបានគេរំពឹងថា នឹងកើនឡើងក្នុងអត្រាលឿនជាង ក្នុងទំហំ ៣,៤%។ យ៉ាងណាមិញ សេដ្ឋកិច្ចតំបន់ទាំងពីរនេះ ត្រូវបានព្យាករថានឹងហក់ឡើងវិញដល់៤% នៅឆ្នាំ២០២២៕ 

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិចនឹងត្រូវបានរៀបចំជាលើកដំបូងនៅកម្ពុជា តាមរយៈកិច្ចសហការរបស់ក្រុមហ៊ុន Smart និងក្រុមហ៊ុន Moonton ដែលជាស្ថាបនិកហ្គេម Mobile Legends

ព័ត៌មាន
រាជធានីភ្នំពេញ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ - អ្នកចូលចិត្តលេងហ្គេមអេឡិចត្រូនិចនៅកម្ពុជាឥលូវនេះអាចចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអេឡិច...

ចិនបដិសេធសំណើរបស់ WHO អំពីការស៊ើបអង្កេតស៊ីជម្រៅប្រភពដើមមេរោគកូវីដ-១៩

ព័ត៌មាន
ដ្ឋាភិបាលចិននៅថ្ងៃច័ន្ទសប្តាហ៍នេះបានអះអាងថា សំណើរបស់អង្គការសុខភាពពិភពលោកសម្រាប់ការស្រាវជ្រាវបន្ថែមលើប្រភពដើមនៃជំងឺកូវីដ-១៩ ហាក់មានភា...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ