#កូវីដ១៩

Articles by Tag កូវីដ១៩

រដ្ឋមន្ត្រីការបរទេស៖ Covid-19 ធ្វើឲ្យព្រឹត្តិការណ៍ និងសន្និសីទផ្លូវការជាច្រើននៅក្រៅប្រទេស ត្រូវលុបចោល និងពន្យារពេល

ដោយ​ ​ ខេមបូណូមីស
Covid-19 បានធ្វើឲ្យពិភពលោកមានការព្រួយបារម្ភពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារចំនួនអ្នកឆ្លងថ្មី និងអ្នកស្លាប់ដោយសារមេរោគនេះមានការកើនឡើង មិនមានថមថយសោះ។ ចំពោះវិស័យការបរទេសរបស់កម្ពុជាវិញ បញ្ហាមេរោគឆ្លងនេះ នេះបានធ្វើឲ្យព្រឹត្តិការណ៍ និងសន្និសីទផ្លូវការជាច្រើននៅក្រៅប្រទេស ត្រូវលុបចោលនិងពន្យារពេលទៅវិញ ខណៈដែលនៅថ្ងៃនេះ ក្រសួងអប់រំប្រកាសជាថ្មីថា សាលារៀនទូទាំងប្រទេសគ្រប់កម្រិត ត្រូវឈប់សម្រាកមុនកាលកំណត់ទៅហើយនោះ។