សាលារដ្ឋនិងឯកជនបិទទ្វារបណ្តោះអាសន្នសិនការពារការឆ្លងកូវីដ១៩

សាលារដ្ឋនិងឯកជនទាំងអស់នៅភ្នំពេញនិងសៀមរាប ត្រូវបិទទ្វារចាប់ពីម៉ោងនេះទៅ


នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយ ដោយសម្រេចផ្អាកការសិក្សាជាបណ្តោះអាសន្ន (វិស្សមកាលតូចមុនកាលកំណត់) នៅសម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅទាំងសាលារដ្ឋ និងឯកជនទាំងអស់ នៅរាជធានីភ្នំពេញ និងក្រុងសៀមរាប ចាប់ពីថ្ងៃនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។
សាលារដ្ឋនិងឯកជនទាំងអស់នៅភ្នំពេញនិងសៀមរាប ត្រូវបិទទ្វារចាប់ពីម៉ោងនេះទៅ
ដោយ

លោក ឌី ខាំ​បូ​លី អ្នកនាំពាក្យ​ក្រសួង​អប់រំ​បាន​ប្រាប់​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស​ថា ការ​សម្រេច​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​រក​ឃើញ​ជា​បន្តបន្ទាប់ នូវ​ជំងឺ Covid-19 លើ​ជនបរទេស​មួយ​ចំនួន ហើយ​នេះ​ជា​វិធានការ​ការពារ​ទប់ស្កាត់​បន្ទាន់ នៃ​ការ​រីក​រាលដាល​ន​ជំងឺ​ដ៏​សាហាវ​នេះ​។ លោក​ថា សេចក្តី​ប្រកាស​ព័ត៌មាន​នេះ មាន​វិសាលភាព​គ្របដណ្តប់​តែ លើ​គ្រឹះស្ថានសាធារណៈ និង​ឯកជន ដែល​នៅ​ក្រោម​ក្រសួង​អប់រំ​តែ​ប៉ុណ្ណោះ​ពោល​គឹ​ចាប់ពី​ថ្នាក់​ម​តេ​យ្យ រហូត​ដល់​ថ្នាក់​វិទ្យាល័យ​។​សម្រាប់​គ្រឹះស្ថានសាធារណៈ​ដែល​នៅ​ក្រោម​ស្ថាប័ន​ដទៃ​ទៀត ក្រសួង​អប់រំ​មិន​មាន​សមត្ថកិច្ច​ទេ តែ​លោក​ជឿជាក់​ថា ថ្នាក់​ដឹក​នៃ​ស្ថាប័ន​ទាំងនោះ ក៏​នឹង​អនុវត្ត ដូច​ក្រសួង​អប់រំ​ដែរ​។

អ្នកនាំពាក្យ​ក្រសួង​អប់រំ​ក៏​សង្ឃឹម​យ៉ាង​មុតមាំ​ថា គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​ទាំង​សាលា​រដ្ឋ និង​ឯកជន​ទាំងអស់​នឹង​ចូលរួម​សហការ អនុវត្ត​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​អោយ​បាន​ត្រឹមត្រូវ​ទាំងអស់ ដើម្បី​បង្ការ​ការ​រីក​រាលដាល​នៃ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​។

លោក ឌី ខាំ​បូ​លី អ្នកនាំពាក្យ​ក្រសួង​អប់រំ​

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដែល​អាណាព្យាបាល​នៃ​សាលា​មធ្យម​វិចិត្រសិល្បៈ ដែល​ជា​សាលា​មួយ​បាន​បណ្តុះបណ្តាល​សិស្ស​ចាប់ពី​ថ្នាក់​ទី​៤ ដល់ ថ្នាក់​ទី​១២ និង​ឆ្នាំ​បន្ត​ពី​២​ឆ្នាំ ស្មើនឹង​បរិញ្ញាបត្រ ក៏​ត្រូវ​ចូល​វិស្សមកាល​មុន​ពេល​កំណត់​ដែរ ពោល​គឺ​បិទទ្វារ​ពី​នេះ​ទៅ​ដូច​គ្នា​។ នេះ​បើ​តាម​ការ​អោយ​ដឹង​មុន ពី​លោក ប៊ុ​ន ហៀ​ង នាយករង​នៃ​សាលា​នេះ បើ​ទោះបីជា កិច្ចប្រជុំ​ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ នឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ច័ន្ទ​ក៏​ដោយ​។

សាលា​មធ្យម​វិចិត្រសិល្បៈ

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​ដដែល ក៏​បាន​ណែនាំ​អាណាព្យាបាល​ទាំងអស់​ថា ក្នុង​អំឡុង​វិស្សមកាល​តូច​នេះ​ដែរ មាតាបិតា គ្រប់​រូប​ត្រូវ​ជំរុញ​ឲ្យ​កូនចៅ​ធ្វើ​ស្វ័​យ​សិក្សា នៅ​តាម​ផ្ទះ និង​ត្រូវ​មើលថែ​កូនចៅ និង​ចៀសវាង​ទៅ​កន្លែង​មួយ​ចំនួន ដែល​ប្រឈម​មុខ​នឹង​ការ​ឆ្លង​វីរុស ដូច​ជា​កន្លែង​ហែល​ទឹក​សាធារណៈ កន្លែង​ហាត់ប្រាណ សួន​កុមារ និង​កន្លែង​ផ្សេង​ៗ​ទៀត ដែល​មាន​ហានិភ័យ​ឆ្លង Covid-19៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា​រកឃើញ​​​វិជ្ជមាន Covid-19 ថ្មី ២នាក់​ទៀត, ករណី​សរុប​ឡើងដល់ ៧នាក់​ហើយ

ព័ត៌មាន
ក្រសួងសុខាភិបាល នៅថ្ងៃនេះ (១៣ មីនា ២០២០) បាន​ប្រកាស​ពី​ការរកឃើញ​ករណី​វិជ្ជមាន​វីរុស​ កូវីដ១៩ ចំនួន​ ០២ករណី​ថ្មី​ទៀត នៅរាជធានី​ភ្នំ…

រាជរដ្ឋាភិបាលចេញវិធានការបន្ទាន់ភ្លាមៗ ក្រោយរកឃើញករណីឆ្លងជំងឺកូវីដ១៩ ០៤ករណីទៀតនៅយប់មិញ

ព័ត៌មាន
កាលពីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ក្រោយពីក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញករណីវិជ្ជមានវីរុស កូវីដ១៩ ចំនួន០៥ករណី ០១ករណីនៅពេលថ្ងៃ ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ