ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

ត្រឹមតែ១សប្ដាហ៍ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានអ្នកឆ្លងកើនដល់ ២៥៩នាក់ហើយ!


ប្រមាណត្រឹមតែ១សប្ដាហ៍ប៉ុណ្ណោះ ពោលគឺចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ការរកឃើញអ្នកឆ្លងកូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានកើនឡើងដល់ទៅ ២៥៩នាក់ហើយ ក្រោយពេលដែលបានរកឃើញ២៦ករណីថ្មីបន្ថែមទៀត នៅព្រឹកថ្ងៃទី ២៧ ខែកុម្ភៈនេះ។
ត្រឹមតែ១សប្ដាហ៍ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈមានអ្នកឆ្លងកើនដល់ ២៥៩នាក់ហើយ

គិតត្រឹមថ្ងៃទី ២៧ ខែកុម្ភៈ តួលេខ​អ្នកឆ្លងកូវីដ-១៩ សរុប​ដែល​កម្ពុជា​បានរកឃើញ​មាន​ចំនួន​៧៦៦នាក់ ក្នុងនោះ អ្នកដែលបាន​ជាសះស្បើយ​មាន​៤៧៧នាក់។ ចំនួន​អ្នកវិជ្ជមាន​កូវីដ-១៩ ដែល​ជាប់ពាក់ព័ន្ធ​នឹងព្រឹត្តិការណ៍​២០កុម្ភៈនេះ ភាគច្រើន​គឺជា​ជនជាតិចិន និង​វៀតណាម។

គិតមកដល់​ព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ​ដដែលនេះ អាជ្ញាធរ​ក៏បាន​ប្រកាសបិទ​ទីទាំង​សរុប​ចំនួន​៧៧ទីតាំងហើយដែរ ដែលជាប់ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ។

មន្ត្រីជាន់ខ្ពស់​ក្រសួង​សុខាភិបាល​បាន​អះអាងថា​ព្រឹត្តិការណ៍​ឆ្លង​ក្នុងសហគមន៍​លើកទី ៣នេះ គឺជាការឆ្លង​ធ្ងន់ធ្ងរមួយ​មិនធ្លាប់មាន​ឡើយ​សម្រាប់​កម្ពុជា​និងបានអំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋទាំងអស់មាន​ការ​ប្រុងប្រយ័ត្នខ្ពស់​ បើមិនចាំបាច់​កុំចេញពីផ្ទះ ហើយត្រូវបន្ដធ្វើអនាម័យ គោរពតាមវិធានការ​របស់​ក្រសួងសុខាភិបាល ដែលបាន​ដាក់ចេញ ពោលគឺ​ត្រូវ​ពាក់ម៉ាស់ ឡាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាព។ ហើយកុំទៅកន្លែង​មាន​មនុស្ស​ច្រើនកកកុញ, កុំទៅកន្លែង​បិទជិត​គ្មានខ្យល់​ចេញចូល និងប្រើម៉ាស៊ីន​ត្រជាក់​ច្រើនពេក និងកុំ​ប៉ះពាល់គ្នា ចាប់ដៃ កៀកស្មា ឱបគ្នា នៅពេលជួបគ្នា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពីក្មេងអនាថា ក្លាយជា CEO ក្រុមហ៊ុនតម្លៃ ១ពាន់លានដុល្លារ

ឆាកជីវិតរបស់មនុស្សម្នាក់ៗ មានឡើងមានចុះ មានជោគជ័យ មានបរាជ័យ វាជារឿងដែលមនុស្សគ្រប់គ្នាតែងតែជួបប្រទះ ទោះចង់ ឬមិនចង់ក្ដី។ ប៉ុន្ដែសំណួរដែ…

លោក ង៉ែត​ ជូ ៖ សេដ្ឋកិច្ច​ដែលខ្លាំងត្រូវមានធនធានមនុស្ស​ចម្រុះនិង​សម្បូរទុន​វិនិយោគក្នុងស្រុក

លោក ង៉ែត ជូ ដែល​ជាអ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​និង​វិនិយោគ និងជា​អ្នក​វិនិយោគ​វិស័យដីធ្លី​ បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោកថា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ