
លោក ង៉ែត ជូ បានពន្យល់ថា ធនធានមនុស្សចម្រុះ គឺសំដៅលើការមានអ្នកជំនាញបច្ចេកទេស មានបុគ្គលិកធម្មតា មានអ្នកគ្រប់គ្រង មានសហគ្រិន មានអ្នកវិនិយោគ ។ល។ ប៉ុន្តែ បើទាំងអ្នកបច្ចេកទេស ទាំងបុគ្គលិកធម្មតា ទាំងអ្នកគ្រប់គ្រង និងទាំងសហគ្រិនចេះប្រើប្រាក់ដែលខ្លួនរកបានដើម្បីវិនិយោគ (ដូចជា វិនិយោគលើផ្សារហ៊ុន អចលនទ្រព្យ និងភាគហ៊ុនរបស់ក្រុមហ៊ុនផ្សេងៗ) នោះកាន់តែប្រសើរ ។
លោក ជូ ក៏បានលើកយកសេដ្ឋកិច្ចរបស់ប្រទេសចិន ជាឧទាហរណ៍បង្ហាញផងដែរ ។ លោកថា សេដ្ឋកិច្ចរបស់ចិនចាប់ផ្តើមរីកចម្រើនខ្លាំង ព្រោះចិនមានធនធានមនុស្សចម្រុះ ហើយចិនសម្បូរដើមទុនក្នុងស្រុក ព្រោះក្នុងវប្បធម៌របស់ចិន ការសន្សំសំចៃគឺជាគុណធម៌ ។ ពួកគេសន្សំ និងវិនិយោគ ៕