Advertisement
គួរអាន!

អ្វី​ខ្លះ​ដែល​អ្នក​មិន​គួរ​និយាយ​នៅ​កន្លែង​ធ្វើការ?


នៅកន្លែងធ្វើការ ការប្រាស្រ័យទាក់ទងល្អជាមួយ​សហការី​ជា​រឿង​ល្អ។ ការ​បើក​ចំហ ឬ​ការ​និយាយ​ប្រាប់​មិត្ត​ភក្ដិ​រួម​ការងារ​អំពី​ខ្លួន​អ្នក ក៏​ជា​ការ​ល្អ​ដែរ​ ពីព្រោះ​អ្នក​នឹង​អាច​កសាង​បណ្ដាញ​ទំនាក់ទំនង​ការងារ​ទូលំ​ទូលាយ។ ប៉ុន្តែ រឿង​ខ្លះ​ក៏​មិន​គួរ​និយាយ​ដែរ ព្រោះ​វា​នាំ​ផល​អវិជ្ជមាន​ដល់​រូប​អ្នក​ជាជាង​ផល​វិជ្ជមាន។
នៅ​កន្លែង​ធ្វើការ មិន​មែន​រឿង​អ្វី​ក៏​អ្នក​គួរ​និយាយ​នោះ​ទេ!
ដោយ

ដូច្នេះ អ្នកត្រូវគូសបន្ទាត់ព្រំដែនមួយ ដែលកំណត់នូវអ្វីដែលអ្នកគួរបញ្ចេញឲ្យគេដឹង និងអ្វីដែលមិនគួរ។ ខាងក្រោមនេះ ជារឿងមួយចំនួនដែលអ្នកមិនគួរនិយាយអំពីខ្លួនអ្នកនៅកន្លែងធ្វើការ៖

១) ជំនឿផ្នែក​នយោបាយ​របស់​អ្នក 

ជំនឿ ឬនិន្នាការនយោបាយពាក់ព័ន្ធនឹងអត្តសញ្ញាណរបស់បុគ្គលម្នាក់ៗ ដូច្នេះការនិយាយអំពីជំនឿនយោបាយនៅកន្លែងការងារ អាចនឹងបង្កើតជាបញ្ហា។ ការមានគំនិតជំទាស់ទៅនឹងអ្នកណាម្នាក់ជុំវិញរឿងនយោបាយ នឹងធ្វើឲ្យគេគិតបែបផ្សេងមកលើរូបអ្នក។ ការនិយាយប៉ះពាល់ដល់ជំនឿជាមូលដ្ឋានរបស់អ្នកណាម្នាក់ អាចចាត់ទុកជារឿងប្រមាថមើលងាយ។

ពេលខ្លះ សូម្បីតែជជែករឿងព្រឹត្តិការណ៍ពិភពលោកក្ដៅគគុកមួយ ដោយមិនកាន់ជើងខាងណា ក៏អាចនាំឲ្យកើតបញ្ហាដែរ។ មនុស្សម្នាក់ៗប្រកាន់គោលការណ៍ និងជំនឿខុសៗគ្នា ដូច្នេះបើអ្នកមើលស្រាលគោលការណ៍ ឬជំនឿដែលគេប្រកាន់ខ្ជាប់ នោះទំនាក់ទំនងអ្នកនិងរូបគេអាចនឹងមានបញ្ហាហើយ។

ដូច្នេះ អ្នកគួរគ្រាន់តែស្ដាប់បានហើយ ដោយកុំបញ្ចេញមតិអ្វីដែលនាំឲ្យបញ្ឆេះជម្លោះឲ្យសោះ! 

២) និយាយថា អ្នកណាម្នាក់អសមត្ថភាព 

នៅកន្លែងការងារណាក៏ដោយ ក៏មានបុគ្គលិកដែលអសមត្ថភាពដែរ ហើយយូរៗទៅ មនុស្សម្នានៅក្នុងក្រុមហ៊ុនគង់តែដឹងទេ។ ដូច្នេះ បើសិនអ្នកគ្មានអំណាចជួយបុគ្គលិកបែបនេះឲ្យកែលម្អ ឬគ្មានអំណាចបញ្ឈប់រូបគេទេ អ៊ីចឹង អ្នកក៏មិនចំណេញអ្វីពីការនិយាយប្រាប់គេឯងថាបុគ្គលិកនោះអសមត្ថភាពដែរ។ ការប្រកូកប្រកាសថាអ្នកណាម្នាក់អសមត្ថភាព ក៏មិនជួយឲ្យគេមើលមករូបអ្នកថាជាមនុស្សមានសមត្ថភាពដែរ។ ប៉ុន្តែ ផ្ទុយទៅវិញ មិត្តរួមការងារអាចនឹងមានការយល់ឃើញអវិជ្ជមានចំពោះរូបអ្នកវិញក៏ថាបាន!

៣) ប្រាប់ពីប្រាក់ខែរបស់អ្នក

ឪពុកម្ដាយ ប្ដីប្រពន្ធ ឬសាច់ញាតិរបស់អ្នកអាចនឹងចង់ដឹងថា អ្នកបានប្រាក់ខែប៉ុន្មាន ប៉ុន្តែ នៅកន្លែងធ្វើការវិញ ការបញ្ចេញឲ្យគេឯងដឹងអំពីប្រាក់ខែរបស់អ្នក នឹងនាំមកនូវតែភាពអវិជ្ជមានប៉ុណ្ណោះ។ នៅកន្លែងធ្វើការណាក៏ដោយ មិនមានភាពយុត្តិធម៌ដាច់ខាតចំពោះរឿងប្រាក់ខែនេះឡើយ។ ពេលខ្លះ សូម្បីតែមិត្តសម្លាញ់របស់អ្នក នៅពេលដែលអ្នកប្រាប់គ្នាទៅវិញទៅមកអំពីប្រាក់ខែរៀងៗខ្លួនរួច អារម្មណ៍នៃការរាប់អានរបស់អ្នកចំពោះគ្នាអាចនឹងលែងដូចដើម។

៤) ការនិយាយថា អ្នកមិនចូលចិត្តការងាររបស់អ្នក

ការត្អូញត្អែរពីការងាររបស់អ្នកនឹងនាំឲ្យគេកត់ចំណាំថាអ្នកជាមនុស្សអវិជ្ជមាន មិនមែនជាអ្នកជួយបង្កបង្កើតស្មារតីការងារជាក្រុម ប៉ុន្តែ ជាអ្នកបំផ្លាញទឹកចិត្តក្រុមការងារ។ ប្រធាន ឬមេរបស់អ្នកនឹងកត់សម្គាល់អ្នកណាម្នាក់ ដែលទាញទម្លាក់ទឹកចិត្តបុគ្គលិកនៅកន្លែងធ្វើការ ហើយនឹងត្រៀមរកមនុស្សដែលស្រលាញ់ការងារដើម្បីជំនួសរូបអ្នក។

៥) រឿងក្នុងបន្ទប់ដេក 

ទោះក្នុងកាលៈទេសៈបែបណាក៏ដោយ ជៀសវាងដាច់ខាតការនិយាយរឿងក្នុងបន្ទប់ដេករបស់អ្នកឲ្យអ្នកនៅកន្លែងធ្វើការស្ដាប់។ វាអាចនឹងធ្វើឲ្យគេឯងមិនស្រណុកចិត្តនឹងស្ដាប់ ឬអ្នកខ្លះអាចនឹងខឹងអ្នកក៏មាន។ 

៦) រឿងក្នុងបន្ទប់ដេករបស់អ្នកដទៃ 

នៅកន្លែងធ្វើការ អ្នកគួរជៀសវាងដាច់ខាតការនិយាយអំពីជីវិតផ្លូវភេទ ឬទំនោរផ្លូវភេទរបស់មិត្តរួមការងារ។ គ្មានអ្នកណាម្នាក់សប្បាយចិត្តនឹងស្ដាប់អ្នកនិយាយអំពីជីវិតផ្លូវភេទឯកជនរបស់គេនោះទេ !!! អ្នកអាចគិតអ្វីក៏បានចំពោះអ្នកណាម្នាក់ក៏បាន ប៉ុន្តែ ទុកតែក្នុងខួរក្បាលអ្នកបានហើយ ! កុំនិយាយវាអី ព្រោះនឹងនាំមកតែភាពអវិជ្ជមានមកលើរូបអ្នកតែប៉ុណ្ណោះ។

៧) អតីតកាលមិនល្អរបស់អ្នក

គួរកុំប្រាប់គេឯងនៅកន្លែងធ្វើការដឹងពីអតីតកាលមិនល្អរបស់អ្នកឲ្យសោះ។ វាមិនចំណេញអ្វីទេ ប៉ុន្តែ ផ្ទុយទៅវិញ វានឹងនាំឲ្យគេឯងគិតអវិជ្ជមានមកលើរូបអ្នក។ ដូច្នេះ រឿងអតីតកាលមិនល្អរបស់អ្នក ទុកក្នុងចិត្តអ្នកបានហើយ!!! 

៨) ប្រាប់គេឯងថាអ្នកកំពុងរកការងារថ្មី

នៅកន្លែងធ្វើការ បើកាលណាគេដឹងថា អ្នកកំពុងរៀបចំគម្រោងចាកចេញ គឺគ្មានហេតុផលអ្វីដែលគេឯងគ្រប់គ្នាគួរចំណាយពេលជាមួយអ្នកនោះទេ។ ជួនកាល អ្នកបរាជ័យក្នុងការទទួលបានការងារថ្មី ដូច្នេះ គួរតែកុំប្រាប់គេឯងឲ្យដឹងអី ! រង់ចាំរហូតដល់ពេលអ្នកបានការងារនោះសិន សឹមប្រាប់ ! បើគេដឹងថាអ្នកស្វែងរកការងារថ្មី ប៉ុន្តែបរាជ័យ គេលែងចាត់ទុកអ្នកជាមនុស្សសំខាន់ទៀតហើយ!!! 




អត្ថបទបន្ទាប់


ជឿ​​ឬ​​អត់? កូន​គោ​បៅ​ដោះ​ឆ្កែ

ចំណេះដឹង
ព្រឹកថ្ងៃសៅរ៍ ទី៤ ខែកុម្ភៈ ឆ្នាំ២០១៧ យើងបានចុះទៅភូមិឈើបួន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ហើយ​​ជួប​​រឿង​​ប្លែក​មួយ​​នៅ​​ទី​នោះ។ ...

រៀន​ពេល​យប់​និង​ពេល​ថ្ងៃ តើ​ពេល​មួយ​ណា​ល្អ​ជាង?

ចំណេះដឹង
ភាព​រីក​ចម្រើន​សម័យ​បច្ចុប្បន្ន​នេះ ទាំង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែល​បម្រើ​ឲ្យ​វិស័យ​សិក្សាធិការ ក៏​ដូចជា បច្ចេក​វិទ្យា ធ្វើ​ឲ្យ​ការ​សិក្សា​...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ