មង្គល ចាន់

Articles by author មង្គល ចាន់

លោក អ៊ិន ចាន់នី បញ្ជាក់ពីមូលហេតុ អេស៊ីលីដា បាត់បង់ប្រាក់ចំណេញជិត៣៥លានដុល្លារ

ដោយ​ មង្គល ចាន់
ធ្លាប់តែមានប្រាក់ចំណេញដល់ខ្ទង់រយលានដុល្លារក្នុងមួយឆ្នាំ ប៉ុន្ដែ នៅឆ្នាំ២០១៧មុននេះ ធនាគារអេស៊ីលីដា បានធ្លាក់ចុះប្រាក់ចំណេញរបស់ខ្លួនមកនៅក្រោម១០០លានដុល្លារ ហើយបើធៀបនឹងឆ្នាំ២០១៦វិញ គឺមានការធ្លាក់ចុះរហូតដល់ជិត៣០%។ លោក បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយកប្រតិបត្តិធនាគារនេះ បានអះអាងថា ការធ្លាក់ចុះនេះ គឺដោយសារតែរដ្ឋបានចេញនូវប្រកាស ក៏ដូចជាច្បាប់ថ្មីៗ ទាក់ទងនឹងការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុនៃវិស័យធនាគារ។