ការនាំចេញកសិផលសំខាន់ៗ៤មុខ

គ្រាន់តែការនាំចេញកសិផលសំខាន់ៗ៤មុខ កម្ពុជាកើបលុយបានជាង៨៣០លានដុល្លារ


វិស័យកសិកម្មនៅតែជាឆ្អឹងខ្នងដ៏រឹងមាំសម្រាប់សេដ្ឋកិច្ច ក៏ដូចជាជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងធានាសន្តិសុខស្បៀងនៅកម្ពុជា។ បើយោងតាមស្ថិតិពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម គ្រាន់តែនាំចេញកសិផលយុទ្ធសាស្ត្រចំនួន៤មុខរួមមានស្វាយចន្ទី ដំឡូងមី ចេក និងស្វាយ កម្ពុជាអាចកើបលុយបានរហូតដល់ជាង៨៣០លានដុល្លារក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៦។ តើអ្វីជាកត្តាជំរុញឱ្យកសិផលខ្មែរមានសន្ទុះខ្លាំងបែបនេះ ទោះបីជាពិភពលោកកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច?
ការនាំចេញកសិផលសំខាន់ៗ៤មុខ
ដោយ

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា ក្រៅពីផលិតផលក្នុងវិស័យឧស្សាហកម្ម ផលិតផលកសិកម្ម បានរួមចំណែកដ៏ធំមួយក្នុងការជំរុញកំណើននាំចេញសរុបរបស់កម្ពុជានៅក្នុងរយៈពេល៣ខែកន្លងមកនេះ។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ កម្ពុជាកំពុងប្រែក្លាយពីការធ្វើកសិកម្មតាមបែបប្រពៃណីទៅបែបទំនើប ព្រមជាមួយការវិនិយោគលើការកែច្នៃនៅក្នុងស្រុកកាន់តែច្រើន ដែលជំរុញឱ្យការនាំចេញកសិផលរបស់កម្ពុជាកាន់តែមានភាពសម្បូរបែប និងមានតម្លៃបន្ថែមខ្ពស់ ជាពិសេសផលិតផល ដែលជាគោលនយោបាយជាតិរបស់កម្ពុជាដូចជា ស្វាយចន្ទី និងដំឡូងមីជាដើម។

ជាមួយគ្នានេះអ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះសក្តានុពល នៃការនាំចេញផលិតផលកសិកម្មកម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិនាពេលកន្លងមក។ យ៉ាងណាមិញ ស្ថិតក្នុងភាពមិនប្រាកដប្រជាខ្ពស់នៃការប្រែប្រួលសេដ្ឋកិច្ចសកល ដោយសារបញ្ហាសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា អ្នកជំនាញរូបនេះយល់ឃើញថា វាក៏ជាឱកាសសម្រាប់កម្ពុជាក្នុងការបង្កើនកានាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ដ្បិតតម្រូវការស្បៀងនៅបណ្តាប្រទេសមួយចំនួនលើពិភពលោកនឹងមានកំណើនខ្ពស់ ស្របពេលដែលវត្ថុធាតុដើមយ៉ាងច្រើនបំផុតរបស់កម្ពុជា គឺផលិតផលកសិកម្ម។

បើយោងតាមស្ថិតិពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម គ្រាន់តែនាំចេញកសិផលសំខាន់ៗចំនួន៤មុខរួមមានគ្រាប់ស្វាយចន្ទី ដំឡូងមី ស្វាយ និងចេកកម្ពុជាកើបលុយបានជាង៨៣០លានដុល្លារនៅត្រីមាសទី១ឆ្នាំនេះ។ ក្នុងនោះការនាំចេញដំឡូងមីរកចំណូលបានច្រើនជាងគេរហូតដល់ជាង៣៧៦ដុល្លារ បន្ទាប់មកគ្រាប់ស្វាយចន្ទីជាង៣៥៨លានដុល្លារ និងតាមពីក្រោយដោយការនាំចេញចេក និងស្វាយជាមួយចំនួន៤៨លានដុល្លារ និងជាង៤៧លានដុល្លាររៀងគ្នា៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ




អត្ថបទបន្ទាប់


សម្តេចធិបតី អះអាងពីភាពធន់របស់សេដ្ឋកិច្ចកម្ពុជា ទោះប្រឈមនឹងវិបត្តិខាងក្រៅ និងខាងក្នុង

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់នៅក្នុងសារលិខិតអបអរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា…

អ៊ីរ៉ង់ដាក់លក្ខខណ្ឌថ្មីឱ្យអាម៉េរិក ដោយសុំចរចាបើកច្រកសមុទ្រសិន ខណៈរឿងកម្មវិធីនុយក្លេអ៊ែចាំចរចាពេលក្រោយ

ស្របពេលដង្ហើមសេដ្ឋកិច្ចកំពុងត្រូវបានរឹតបន្តឹង អ៊ីរ៉ង់បានបោះសំណើដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់រដ្ឋបាលលោក ដូណាល់ ត្រាំ ដោយទាមទារឱ្យដកការឡោមព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ