តើ​អ្នក​ដឹងទេ?

Articles by category តើ​អ្នក​ដឹងទេ?

Bitcoin ធ្លាក់ថ្លៃជាង៧% ក្រោយលោក Elon Musk ប្រកាសផ្អាកទទួលយកសម្រាប់ការទិញរថយន្ដTesla

ដោយ​ មង្គល ចាន់
ក្រុមហ៊ុន Tesla Inc របស់កំពូលមហាសេដ្ឋីអាមេរិក Elon Musk បានសម្រេចផ្អាកទទួលយករូបិយវត្ថុឌីជីថល Bitcoin សម្រាប់ការទិញរថយន្ដរថយន្ដរបស់ខ្លួន ព្រោះតែបារម្ភពីបញ្ហាអាកាសធាតុ។ អ្វីដែលដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ គឺគ្រាន់តែលោក Musk ផុសលើ Twitter ពីដំណឹងផ្អាកទទួលយក Bitcoinភ្លាម តម្លៃរបស់រូបិយវត្ថុឌីជីថលដ៏មានឥទ្ធិពលរបស់ពិភពលោកមួយនេះ បានធ្លាក់ចុះតម្លៃដល់ទៅ ៧%។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន CNA។