ផ្ទៃដីអភិរក្ស

ក្រសួងបរិស្ថាន៖ កម្ពុជាមានផ្ទៃដីអភិរក្សទំហំ ៧,៣ លានហិកតា ឬស្មើប្រមាណ ៤១ភាគរយនៃប្រទេសកម្ពុជា


កម្ពុជាបច្ចុប្បន្នមានផ្ទៃដីអភិរក្សទំហំ ៧,៣ លានហិកតា ឬស្មើប្រមាណ ៤១ភាគរយនៃប្រទេសកម្ពុជា ។ នេះបើតាមការអះអាងពីក្រសួងបរិស្ថាន។
ផ្ទៃដីអភិរក្សកម្ពុជា

ក្រសួងបន្ថែមថា នេះគឺជាមោទនភាពរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមានផ្ទៃដីអភិរក្សធំ ហើយកម្ពុជាគឺជាប្រទេសមួយក្នុងទ្វីបអាស៊ី ដែលបានសម្រេចជោគជ័យលើការអនុវត្តផែនការយុទ្ធសាស្ត្រទីក្រុងអាជី AICHI សម្រាប់ការអភិរក្សជីវៈចម្រុះសកល។ 

ឯកឧត្តម  នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា កត្តាសម្រេចបានជោគជ័យនេះ ដោយសារកម្ពុជាមានផ្ទៃដីអភិរក្សធំជាង ៣ដង នៃការកំណត់ផែនការយុទ្ធសាស្ត្រនៃការអភិរក្សជីវៈចម្រុះសកល ដែលបានកំណត់ថាត្រឹមឆ្នាំ២០២០ ប្រទេសនីមួយៗត្រូវកំណត់តំបន់អភិរក្សដីគោករបស់ខ្លួនឱ្យបាន ១៧ភាគរយ នៃផ្ទៃដី។ នៅឆ្នាំ ២០២២ នេះ ផ្ទៃដីអភិរក្សមានទំហំ ៧,៣ លានហិកតានៃផ្ទៃដីគម្របព្រៃឈើសរុបដែលកម្ពុជាមាន ៨,៥លានហិកតា ស្មើនឹង ៤៦,៨៦ភាគរយនៃផ្ទៃដីប្រទេសកម្ពុជា។

ដោយសារកត្តាសុខសន្តិភាព និង ការការពារនិងអភិរក្សមានភាពប្រសើរឡើងចំពោះតំបន់ការពារធម្មជាតិ កម្ពុជាបានលក់ឥណទានកាបូន ទៅក្រុមហ៊ុនអន្តរជាតិធំៗចាប់ពីឆ្នាំ២០១៦មកដល់ឆ្នាំ២០២០ បានទឹកប្រាក់ចំនួន ១១,៦លានដុល្លារអាម៉េរិក។ រាជរដ្ឋាភិបាលកម្ពុជានិងដៃគូ   បាននឹងកំពុងស្វះស្វែងរកទីផ្សារថ្មីៗបន្ថែមទៀតដើម្បីលក់ឥណទានកាបូនដែលកម្ពុជាមាន។ នេះគឺជាមោទនភាពមួយសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលជោគជ័យក្នុងការលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្តនៅលើពិភពលោក។ 

ឯកឧត្តម បានបន្ថែមថា  ថវិកាដែលបានពីការលក់ឥណទានកាបូននេះ ប្រើប្រាស់សម្រាប់ការអភិរក្សធនធានធម្មជាតិ និងចូលរួមអភិវឌ្ឍសហគមន៍នៅមូលដ្ឋានក្នុងនោះរួមមានសហគមន៍តំបន់ការពារធម្មជាតិ ដែលបានចូលរួមក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ ដោយផ្តល់ជម្រើសថ្មី និងកែប្រែជីវភាពសម្រាប់ពួកគាត់ បង្កើតមុខរបរថ្មីបម្រើឱ្យវិស័យអេកូទេសចរណ៍ ព្រមទាំងការបណ្តុះបណ្តាលសហគមន៍ឱ្យចេះគ្រប់គ្រង និងការចិញ្ចឹមសត្វផ្គត់ផ្គង់ទីផ្សារ ការដាំដំណាំរួមផ្សំផ្សេងទៀតមានបន្លែបង្ការសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃខ្លួនឯងផង និងសម្រាប់បម្រើសេវាកម្មដល់ភ្ញៀវទេសចរដែលទៅទស្សនាកម្សាន្តនៅក្នុងតំបន់សហគមន៍របស់ពលរដ្ឋផងដែរ។ 

សូមបញ្ជាក់ថា ការលក់ឥណទានកាបូនចំនួន ២គម្រោង គឺទី១ធ្វើឡើងនៅដែនជម្រកសត្វព្រៃកែវសីម៉ា ក្នុងខេត្តមណ្ឌលគិរី និងទី២ គម្រោងរ៉េដបូកក្រវ៉ាញខាងត្បូង( ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ) ហើយបច្ចុប្បន្ននេះ ក្រសួងបរិស្ថាននិងដៃគូបាននិងកំពុងបន្តរៀបចំនីតិវិធីលក់ឥណទានកាបូននៅដែនជម្រកសត្វព្រៃព្រៃឡង់ភូមិសាស្ត្រខេត្តស្ទឹងត្រែងថែមទៀត។  ក្រុមហ៊ុនធំៗដែលសម្រេចទិញឥណទានកាបូនដោយឈរលើមូលដ្ឋានការវាយតម្លៃពីទីភ្នាក់ងារឯករាជ្យ ដែលបញ្ជាក់ថា កម្ពុជាមានសមត្ថភាពការពារធនធានធម្មជាតិនៅក្នុងតំបន់ដែលលក់ឥណទានកាបូននោះបានល្អប្រសើរស្របតាមលក្ខខណ្ឌកំណត់៕

អត្ថបទ សោម ស្រីពេជ្រ

None



អត្ថបទបន្ទាប់


អ្នកប្រើប្រាស់កោតសរសើរដល់គុណភាពរបស់ផលិតផលដែលផលិតដោយក្រុមហ៊ុនក្នុងស្រុក

ក្រុមហ៊ុនផលិតរបស់កម្ពុជា និងអ្នកប្រើប្រាស់បានបង្ហាញក្តីសង្ឃឹម សេចក្តីប្រាថ្នា និងទំនុកចិត្តរបស់ខ្លួនទៅលើផលិតផលខ្មែរ ខណៈដែលក្រុមហ៊ុនទាំងនេះប…

ជេអេសលែន ជាក្រុមហ៊ុនបើកឆាកចុះបញ្ជីលក់ភាគហ៊ុនក្នុងផ្សារមូលបត្រមុនគេនៅឆ្នាំ២០២២

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ជេអេស លែន គ្រោងបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ខ្លួននៅលើផ្សារមូលបត្រកម្ពុជា(CSX) នៅថ្ងៃទី១០ខែកុម្ភៈ ដែលវានឹងក្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ