កិច្ចប្រជុំក្រុមប្រឹក្សាទេសាភិបាលស៊ាសិនឆ្នាំ២០២៣

កម្ពុជានឹងដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាទេសាភិបាលស៊ាសិនឆ្នាំ២០២៣ ដែលមាន១៩ប្រទេសចូលរួម


ឆ្លើយតបនឹងការស្នើសុំរបស់ក្រុមប្រឹក្សាទេសាភិបាល មជ្ឈមណ្ឌលបណ្តុះបណ្តាលអាស៊ីអាគ្នេយ៍ South East Asia Training Center ហៅកាត់ថា មជ្ឈមណ្ឌលស៊ាសិន លើកទី៤១ កម្ពុជានឹងធ្វើជាប្រធានកិច្ចប្រជុំក្រុមប្រឹក្សាទេសាភិបាលស៊ាសិនសម្រាប់ឆ្នាំ២០២៣ខាងមុខនេះ ដោយកិច្ចប្រជុំនេះ ក្នុងគោលបំណងពង្រឹងការបណ្តុះបណ្តាលសមត្ថភាពជំនាញ និងកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ សំដៅពង្រឹងប្រសិទ្ធភាពការងាររបស់ធនាគារកណ្តាលជាសមាជិក។ អ្វីទៅជាកិច្ចប្រជុំក្រុមប្រឹក្សាទេសាភិបាលស៊ាសិន?
ធ្នូ ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា

កិច្ចប្រជុំក្រុមប្រឹក្សាទេសាភិបាលស៊ាសិន គឺជាកិច្ចប្រជុំថ្នាក់តំបន់ដ៏សំខាន់មួយ ដែលមានគោលបំណងពិនិត្យពីលទ្ធផលកាងារដែលមជ្ឈមណ្ឌលស៊ាសិនសម្រេចបាននៅឆ្នាំឆ្នាំ២០២១ និងដាក់ចេញនូវគោលនយោបាយបន្តឆ្នាំ២០២២ ដើម្បីពង្រឹងការបណ្តុះបណ្តាលសមត្ថភាពជំនាញ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ សំដៅពង្រឹងប្រសិទ្ធភាពការងាររបស់ធនាគារកណ្តាលជាសមាជិក។

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាទេសាភិបាលមជ្ឈមណ្ឌលបណ្តុះបណ្តាលអាស៊ីអាគ្នេយ៍ South East Asia Training Center ហៅកាត់ថា ស៊ាសិន លើកទី៤១ និងសន្និសីទថ្នាក់ទេសាភិបាលនិងសិក្ខាសាលាជាន់ខ្ពស់ស៊ាសិនលើកទី៥៧  បានធ្វើឡើងកាលពីថ្ងៃទី ០៦ ខែធ្នូ ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា ដ្បិតពិភពលោកស្ថិតក្នុងវិបត្តិជំងឺកូវីដ-១៩ ក៏ដោយ តែកិច្ចការមជ្ឈមណ្ឌលស៊ាសិន និងការងារផ្សេងៗទៀត នៅតែអាចដំណើរការដោយរលូន។

តាមរយៈកិច្ចប្រជុំតាមប្រព័ន្ធអនឡាញនេះ ឯកឧត្តមទេសាភិបាលនៃធនាគារជាតិកម្ពុជា បានស្វាគមន៍សហការរៀបចំវគ្គបណ្តុះបណ្តាលមួយចំនួនរបស់មជ្ឈមណ្ឌលស៊ាសិន នៅឆ្នាំ២០២២ខាងមុខ។ ជាមួយគ្នានោះ ឯកឧត្តម ក៏បានស្នើឱ្យមានការបង្កើនរៀបចំការបណ្តុះបណ្តាលដោយផ្ទាល់ ជាលំដាប់នៅពេលដែលស្ថានភាពនៃជំងឺកូវីដ-១៩ មានការធូរស្បើយ។ ខណៈនៅឆ្នាំ២០២១នេះ ធនាគារជាតិនៃកម្ពុជា បានចាត់មន្ត្រីចំនួន ១៣២ រូប ឱ្យចូលរួមវគ្គបណ្តុះបណ្តាលនិងស្រាវជ្រាវនានា ពាក់ព័ន្ធនឹងការអនុវត្តនិងមុខងារភារកិច្ចធនាគារកណ្តាលនិងភាពជាអ្នកដឹកនាំ ដែលរៀបចំដោយមជ្ឈមណ្ឌលស៊ាសិន។

សូមបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សាទេសាភិបាលស៊ាសិន គឺជាកិច្ចប្រជុំថ្នាក់តំបន់ដ៏សំខាន់មួយ ដែលមានគោលបំណងពិនិត្យពីលទ្ធផលកាងារដែលមជ្ឈមណ្ឌលស៊ាសិនសម្រេចបាននៅឆ្នាំក្នុងឆ្នាំ២០២១ នេះ និងដាក់ចេញនូវគោលនយោបាយនាឆ្នាំ២០២២ ដើម្បីពង្រឹងការបណ្តុះបណ្តាលសមត្ថភាពជំនាញ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ សំដៅពង្រឹងប្រសិទ្ធភាពការងាររបស់ធនាគារកណ្តាលជាសមាជិក។ មជ្ឈមណ្ឌលស៊ាសិន មានសមាជិកចំនួន ១៩ប្រទេស នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងមានសមាជិកបម្រុង ៨ សមាជិកសង្កេតការណ៍ ៨ និងដៃគូយុទ្ធសាស្ត្រជាច្រើនទៀត ដោយមានបេសកកម្មផ្តោតលើការពង្រឹងសមត្ថភាពជំនាញរបស់មន្ត្រីធនាគារកណ្តាលនៃប្រទេសជាសមាជិក៕

None



អត្ថបទបន្ទាប់


អ្នកជំនាញចាត់ទុកដំណឹង ចិនគ្រោងបើកជើងហោះហើរឡើងវិញ ជាក្តីសង្ឃឹមសម្រាប់កម្ពុជាក្នុងការស្តារវិស័យទេសចរណ៍ និងសេដ្ឋកិច្ចកាន់តែប្រសើរ

ក្រុមអ្នកជំនាញក្នុងវិស័យទេសចរណ៍ បានបង្ហាញការសាទរយ៉ាងខ្លាំងចំពោះការអះអាងរបស់ប្រមុខការទូតចិនដែលថា នឹងបើកឲ្យមានជើងហោះហើរទៅមកកម្ពុជា-ចិន…

សហរដ្ឋអាមេរិកប្រកាសធ្វើពហិការផ្នែកការទូតមិនចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំង

នៅទីបំផុតទៅ សហរដ្ឋអាមេរិកនៅដើមសប្តាហ៍នេះ បានប្រកាសជាផ្លូវការថា ខ្លួននឹងធ្វើពហិការផ្នែកការទូតចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ដែល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ