អាមេរិកពន្យារពេលឱ្យក្រុមហ៊ុន HUAWEI

អាមេរិកសម្រេចពន្យារពេលជាង៤០ថ្ងៃទៀត អនុញ្ញាតឲ្យក្រុមហ៊ុន HUAWEI អាចទិញផលិតផលអាមេរិកបាន


រដ្ឋាភិបាលអាមេរិក បានសម្រេចពន្យារពេលជាថ្មីម្តងទៀតហើយ សម្រាប់ក្រុមហ៊ុន HUAWEI ដែលអនុញ្ញាតិឲ្យ ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ អាចធ្វើពាណិជ្ជកម្មជាមួយ ក្រុមហ៊ុនអាមេរិកបាន ខណៈពីមុន អាមេរិក ចង់ដាក់បញ្ចូលក្រុមហ៊ុន HUAWEI ទៅក្នុងបញ្ជីខ្មៅ ដោយសារតែការព្រួយបារម្ភៈពី បញ្ហាសន្តិសុខជាតិ។ នេះបើយោងតាមការចេញផ្សាយ របស់ សារព័ត៌មានអន្តរជាតិធំៗជាច្រើន កាលពីពេលថ្មីៗនេះ។
បច្ចេកវិទ្យា5G ទំនើបចុងក្រោយបំផុតរបស់ Huawei ធ្វើឲ្យពិភពលោកកំពុងជ្រួលច្របល់ ជាពិសេសអាមេរិក (http://www.ejinsight.com)
ដោយ

កាលបរិច្ឆេទ​កំណត់ សម្រាប់​បិទផ្លូវ​អាជីវកម្ម​រវាង ក្រុមហ៊ុន HUAWEI និង​ក្រុមហ៊ុន​អា​មេ​រិ​ក ត្រូវ​បាន​ពន្យារ រយៈពេល​ជាង ៤០​ថ្ងៃ​បន្ថែម​ទៀត ដែល​ដំបូង​គ្រោង​នឹង​សម្រេច​នៅ​ថ្ងៃ​ទី ១ ខែមេសា តែ​ត្រូវ​អូ​សប​ន្ថា​យ​ដល់ ថ្ងៃ​ទី ១៥ ខែឧសភា វិញ​។

តាម​ពិត​ទៅ អា​មេ​រិ​ក បាន​បង្ហាញ​ពី​ក្តី​បារម្ភ ចំពោះ​ឧបករណ៍​បច្ចេកវិទ្យា​របស់ HUAWEI ដែល​អាច​លួច​ចូល​ចំណុច​ចន្លោះ​ប្រហោង​ជា​ច្រើន ដែល​អាច​ឲ្យ​ប្រទេស​ចិន ធ្វើការ​ស៊ើបការណ៍​ពី ទិន្នន័យ​ចរាចរណ៍​ទំនាក់ទំនង​សកលលោក តែ​យ៉ាងណា HUAWEI បដិសេធ​ការ​ចោទប្រកាន់​នេះ​។យ៉ាងណា​ក៏​ដោយ ក្រុមហ៊ុន​អា​មេ​រិ​ក និង​ប្រជាពលរដ្ឋ​អា​មេ​រិ​ក មួយ​ចំនួន ដែល​កំពុង​តែ​ប្រើប្រាស់​បច្ចេកវិទ្យា​របស់ HUAWEI គឺ​ត្រូវ​តែ​បង្ខំចិត្ត ស្វែងរក​ផលិតផល​ផ្សេង​មក​ជំនួស​។

បើ​តាម​សារព័ត៌មាន Reuters បាន​គូសបញ្ជាក់​ថា តាម​ពិត​ទៅ អា​មេ​រិ​ក គ្រោង​នឹង​រៀបចំ កិច្ចប្រជុំ​សំខាន់ ទាក់ទង​ទៅ​បញ្ហា​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន HUAWEI និង​ទំនាក់ទំនង​ជាមួយ​ចិន តែ​យ៉ាងណា គម្រោង​កិច្ចប្រជុំ​នេះ ត្រូវ​បាន​លុប​ចោល ២​ដង​រួច​ហើយ ជំនួស​ដោយ​ការ​សម្រេច​ពន្យារពេល​ដាក់ HUAWEI ចូល​ក្នុង​បញ្ជីខ្មៅ​ទៅ​វិញ​៕

None



អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់សំណង់៖ សេដ្ឋកិច្ចសកល នឹងរងផលប៉ះពាល់ធ្ងន់ធ្ងរពីបញ្ហាកូវីដ១៩ ប៉ុន្តែវិស័យសំណង់កម្ពុជានៅតែមានសកម្មភាព

នៅក្នុងរយៈពេល២ខែដំបូងដើមឆ្នាំ២០២០ នេះ វិស័យសំណង់កម្ពុជានៅតែបង្ហាញពីកំណើនខ្ពស់គួរឲ្យកត់សម្គាល់ ជាក់ស្តែងតាមរបាយការណ៍ក្រសួងរៀបចំដែនដី ន…

ថៃរកឃើញអ្នកឆ្លងCovid-19 ៣៥ ករណីថ្មីបន្ថែមទៀត ក្នុងនោះ មានម្នាក់គឺត្រឡប់មកពីកម្ពុជា

ប្រទេសថៃ នៅថ្ងៃពុធ ទី១៨ ខែមីនានេះ បានរកឃើញករណីឆ្លងមេរោគ Covid-19ថ្មី ចំនួន ៣៥ ករណីបន្ថែមឿត ដែលបានធ្វើឲ្យករណីឆ្លងសរុបនៅប្រទេសនេះ កើនឡើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ