វ៉ាក់សាំង Covaxin

វៀតណាមអនុម័តឱ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំង Covaxin របស់ឥណ្ឌា


បន្ទាប់ពីអង្គការសុខភាពពិភពលោកបានសម្រេចទទួលស្គាល់ និង អនុញ្ញាឲ្យប្រើប្រាស់ក្នុងក្របខណ្ឌបន្ទាន់ នូវវ៉ាក់សាំងបង្ការកូវីដ១៩មួយប្រភេទទៀត ដែលផលិតក្នុងប្រទេសឥណ្ឌា មានឈ្មោះថា កូវ៉ាក់ស៊ីន (Covaxin) ពេលនេះក្រសួងសុខាភិបាលវៀតណាមក៏បានអនុម័តឱ្យប្រើប្រាស់នូវវ៉ាក់សាំង ប្រភេទនេះផងដែរ។ វ៉ាក់សាំងនេះក្លាយជាវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទី ៩ ដែលទទួលបានភ្លើងខៀវដាក់ឱ្យប្រើក្នុងប្រទេសវៀតណាម។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន VN Express។
វៀតណាមអនុម័តឱ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំង Covaxin របស់ឥណ្ឌា
ដោយ

វ៉ាក់សាំងបង្ការកូវីដ ១៩ កូវ៉ាក់ស៊ីន (Covaxin) ត្រូវបានផលិតឡើងដោយក្រុមហ៊ុនឥណ្ឌាមួយឈ្មោះថា បារ៉ាត់បាយអូថិច (Bharat Biotech) ជាមួយនឹងប្រសិទ្ធភាពពេញរបស់វា ៧៨% បន្ទាប់ពីចាក់បានទាំង ពីរដូស ។ វ៉ាក់សាំងនេះមិនទាមទារលក្ខខណ្ឌរក្សាទុកខ្ពស់ដូចវ៉ាក់សាំងរបស់អឺរ៉ុបនោះទេគឺគេអាចរក្សាទុកវាក្នុង សីតុណ្ហភាព ចន្លោះពី ២ ទៅ ៨ អង្សារដែលវាស័ក្ដិសម​នឹងប្រទេសដែលមានចំណូលទាប​និងមធ្យម ក្នុងការស្តុកទុក និងចាក់ជូន​ដល់ពលរដ្ឋ ។

គួរដឺងដែរថា​ ក្រៅពីវ៉ាក់សាំង កូវ៉ាក់ស៊ីន ថ្មីៗនេះវៀតណាមក៏បានអនុម័ត​ឱ្យប្រើប្រាស់​វ៉ាក់សាំងចំនួន​បីផ្សេងទៀតផងដែរ រួមមានវ៉ាក់សាំងរុស្ស៊ី Sputnik V ព្រមទាំងវ៉ាក់សាំងគូបបែន អាប់ដាឡា និងហាយាតវ៉ាក់ ដែលត្រូវបានបង្កើតឡើងដោយប្រទេសចិន ប៉ុន្តែផលិតនៅអារ៉ាប់រួម ។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រទេសវៀតណាមបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ ចំនួន ១២៥ លានដូសហើយ។ ខណៈដែល គិតត្រឹមថ្ងៃទី ១០ វិច្ឆិកានេះ ពលរដ្ឋវៀតណាមប្រមាណជិត ៣២ លាននាក់បានទទួលវ៉ាក់សាំងមួយដូស និងអ្នកចាក់ចំនួន ២ ដូសមានប្រមាណ​ជាង ៣០ លាននាក់៕

អត្ថបទ ស៊ើង និមល់  

None



អត្ថបទបន្ទាប់


រលកឆ្លងទី៥ កំពុងកម្រើកឡើងវិញ ជំរុញឲ្យបារាំងសម្រុកចាក់វ៉ាក់សាំងដូសជំរុញជូនពលរដ្ឋវ័យចំណាស់

ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានប្រកាសថា បារាំងនឹងចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញសម្រាប់មនុស្សចាប់ពីអាយុ ៥០ …

មហាសេដ្ឋីអាមេរិកលោក Elon Musk បានលក់ភាគហ៊ុនជាង ៥ពាន់លានដុល្លារ ចេញពីក្រុមហ៊ុន Tesla

នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក អ៊ីឡុន ម៉ាស់ (Elon Musk) បានលក់ភាគហ៊ុនរបស់លោកនៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ក្នុងតម្លៃប្រម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ