វិស័យធានារ៉ាប់រងកម្ពុជា

តើវិស័យធានារ៉ាប់រងកម្ពុជាឆ្នាំ២០២១សម្រេចបានកំណើនកម្រិតណា?


អ្នកជំនាញនៅក្នុងវិស័យធានារ៉ាប់រងអះអាងថា វិស័យធានារ៉ាប់រងនៅកម្ពុជាក្នុងឆ្នាំ២០២១ ដែលទើបតែបិទបញ្ចប់ទៅថ្មីៗនេះ នៅតែមានដំណើរការល្អប្រសើរ ទោះបីកម្ពុជាក៏ដូចជាពិភពលោកស្ថិតក្នុងវិបត្តិកូវីដ-១៩ក៏ដោយ។ តាមការវាយតម្លៃពីអ្នកជំនាញវិស័យធានរ៉ាប់រងក្នុងឆ្នាំ២០២១ កន្លងមក វិស័យធានារ៉ាប់រងនៅតែរក្សាបានកំណើនក្នុងរង្វង់១៥% បើធៀបនឹងឆ្នាំ២០២០ ដែលកំណើននេះភាគច្រើនកើនក្នុងវិស័យធានារ៉ាប់រងអាយុជីវិត។
លោក យក់ ចំរើន​ឫទ្ធិ អគ្គនាយក​ក្រុមហ៊ុន​ធានា​រ៉ាប់រង ហ្វតតេ (កម្ពុជា) ភីអិលស៊ី។ រូបភាព៖ ហេង ភារម្យ

យ៉ាងណាមិញ សម្រាប់​ឆ្នាំ​២០២២​នេះ វិស័យ​ធានា​រ៉ាប់រង​ត្រូវ​បាន​រំពឹង​ថា នឹង​បន្ដ​បោះ​ជំហាន​ទៅ​មុខជា​មួយ​កំណើន​បន្ថែម​ទៀត​ស្រប​ទៅ​តាម​កំណើន​នៃ​សេដ្ឋកិច្ច​កម្ពុជា​។

នា​ពិធី​ដាក់​ឱ្យ​ប្រើប្រាស់​ផលិតផល​ធានា​ការពារ​លើ​ជំងឺ​ធ្ងន់ធ្ងរ​ប្រមាណ​៤០​មុខ របស់ ក្រុមហ៊ុន​ហ្វ​ត​តេ​ឡាយ​ហ៍ លោក យក់ ចំរើន​ឫទ្ធិ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ហ្វ​ត​តេ​ឡាយ​ហ៍​បាន​អះអាង​ថា ទោះបី​ពិភពលោក រួម​ទាំង​កម្ពុជា​ស្ថិត​ក្នុង​វិបត្តិ​កូ​វី​ដ​-១៩​ក៏​ដោយ ប៉ុន្ដែ វា​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​ធានា​រ៉ាប់រង​របស់​កម្ពុជា​នោះ​ទេ​។ លោក យក់ ចំរើន​ឫទ្ធិ ដែល​ជា​ប្រធាន​អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ហ្វ​ត​តេ ដ៏​ធំ​ជាងគេ​មួយ​នៅ​កម្ពុជា​ផង​ដែរ​នោះ បាន​គូសបញ្ជាក់​ទៀត​ថា ក្នុង​ឆ្នាំ​២០២១ កន្លង​មក នៅ​តែ​អាច​រក្សា​បាន​កំណើន​ក្នុង​រង្វង់​១៥% បើ​ធៀប​នឹង​ឆ្នាំ​២០២០ ដែល​កំណើន​នេះ​ភាគច្រើន​កើន​ក្នុ​វ​វិស័យ​ធានា​រ៉ាប់រង​អាយុជីវិត​។ 

ទោះបី​យ៉ាងនេះ​ក្តី លោក យក់ ចំរើន​ឫទ្ធិ សង្កេត​ឃើញ​ថា ចំនួន​អ្នកទិញ​ធានា​រ៉ាប់រង​នៅ​កម្ពុជា​នៅ​មាន​ចំនួន​តិចតួច​នៅឡើយ បើ​ធៀប​នឹង​បណ្តា​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​។ កត្តា​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ហាក់​មិន​ទាន់​សូវ​ចាប់អារម្មណ៍​លើ​វិស័យ​ធានា​រ៉ាប់រង គឺ​ដោយសារ​កត្តា​ជីវភាព និង​ការ​យល់​ដឹង​របស់​ពួក​គេ​ក្នុង​វិស័យ​នេះ​នៅ​មាន​កម្រិត​។ អ្នកជំនាញ​រូប​នេះ​បន្ត​ថា ទំហំ​ចំណូល​ដែល​ទទួល​បាន​ពី​វិស័យ​ធានា​រ៉ាប់រង​ទាំងមូល​មាន​ប្រមាណ ០,៥% ប៉ុណ្ណោះ នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​កម្ពុជា

សូម​បញ្ជាក់​ថា ក្រុមហ៊ុន​ហ្វ​ត​តេ​ឡាយ​ហ៍ ក៏​មាន​បង្កើត​ឲ្យ​ផលិតផល​ធានា​រ៉ាប់រង​លើ​ជំងឺ​ធ្ងន់ធ្ងរ​ជា​ច្រើន​ប្រភេទ​ដូច​ជា មហារីក ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ជំងឺ​គាំងបេះដូង ជំងឺ​តម្រងនោម និង​ជំងឺ​ធ្ងន់ធ្ងរ​ផ្សេង​ៗ​ទៀត  ដើម្បី​ជា​ផ្នែក​មួយ​ជួយ​សម្រាល​បន្ទុក​ក្នុ​ចំណាយ​ដល់​ប្រជាជន​កម្ពុជា​នៅ​ពេល​ធ្លាក់ខ្លួន​ឈឺ​ជំងឺ​ទាំងនេះ​ផង​ដែរ​៕

None



អត្ថបទបន្ទាប់


ភាគហ៊ុនរបស់ Evergrande ផ្អាកការជួញដូរ ក្រោយខកខានសងបំណុលជាបន្ដបន្ទាប់

ប្រភពពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន Evergrande ឲ្យដឹងថា ផ្សារហ៊ុនរបស់ក្រុមហ៊ុនខ្លួនបានផ្អាកការជួញដូរសម្រាប់ថ្ងៃច័ន្ទសប្តាហ៍នេះ ប៉ុន្តែមិ…

ការប្រមូលចំណូលពន្ធដោយគយ និងពន្ធដារឆ្នាំ២០២១ សម្រេចបាន ៥ពាន់លានដុល្លារ

ការប្រមូលចំណូលពន្ធដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងអគ្គនាយកដ្ឋានពន្ធដារ បូកសរុបបញ្ចូលគ្នានៅពេញមួយឆ្នាំ២០២១នេះ នៅតែរក្សាបានតួលេខកំណើន២ខ្ទង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ