អាមេរិក

សភា​អាមេរិក​គ្រោង​ថវិកា ១២០​លាន​ដុល្លារ​សម្រាប់​ការពារ​លោក ត្រាំ និង​គ្រួសារ


សភា​អាមេរិក​គ្រោង​នឹង​អនុម័ត​ថវិកា​ជាង ១២០លាន​ដុល្លារ​ ដើម្បី​សម្រាល​បន្ទុក​ចំណាយ​របស់​ទីភ្នាក់ងារ​នានា​ដែល​មាន​ភារកិច្ច​ការពារ​សន្តិសុខ​ឲ្យ​ប្រធានាធិបតី​ ដូណាល់ ត្រាំ និង​ក្រុម​គ្រួសារ។
អាមេរិក​គ្រោង​ចាយ​ ១២០លានដុល្លារ​ក្នុង​មួយ​ឆ្នាំ សម្រាប់​ការពារសន្តិសុខ​ប្រធានាធិបតី ដូណាល់ ត្រាំ។
ដោយ

សារព័ត៌មាន Business Insider ចុះផ្សាយ​ដំណឹង​អំពី​គម្រោង​ថវិកា​នេះ ដោយ​យោង​ទៅ​របាយការណ៍​របស់​កាសែត New York Times។ 

ថវិកា​ប្រហែល ៦០​លាន​ដុល្លារ នឹង​បែងចែក​ទៅ​ឲ្យ​ទីភ្នាក់ងារ​សន្តិសុខ​អាមេរិក ដែល​ស្នើ​សុំ​ថវិកា​បន្ថែម​សម្រាប់​ការ​ចំណាយ​លើ​ការ​ការពារសន្តិសុខ​លោក ដូណាល់ ត្រាំ និង​ការពារ​អគារ​ពាណិជ្ជកម្ម​របស់​លោក ត្រាំ នៅ​ទីក្រុង​ញូវយ៉ក។ 

ក្នុង​កញ្ចប់​ ៦០​លាន​ដុល្លារ​ខាង​លើ ថវិកា ៣៤លាន​ដុល្លារ គឺ​សម្រាប់ចាយ​វាយ​លើ​ការការពារ​លោក ត្រាំ រហូត​ដល់​ដំណាច់​ឆ្នាំ​នេះ។ 

ទឹក​ប្រាក់ ២៣​លាន​ដុល្លារ​ទៀត គឺ​សម្រាប់​ការ​ចំណាយ​លើ​ការការពារ​អគារ​ពាណិជ្ជកម្ម​ Trump Tower។

កញ្ចប់​ថវិកា ៦០​លានដុល្លារ​ទៀត គឺ​សម្រាប់​ទូទាត់​សង​ទៅ​ឲ្យ​អាជ្ញាធរ​ក្រុង​ ដូចជា ក្រុង​ញូវយ៉ក ជា​ដើម សម្រាប់​ការ​ចំណាយ​លើ​បុគ្គលិក​ពិសេស និង​ការ​ចំណាយ​លើ​ការ​ការពារ​សន្តិសុខ​លោក ត្រាំ នៅ​ពេល​លោក​ធ្វើ​ដំណើរកម្សាន្ត​ទៅ​ឆ្នេរ​សមុទ្រ និង​វាយ​កូនហ្គោល ជាដើម៕




អត្ថបទបន្ទាប់


ក្រសួង​កសិកម្ម​ហាម​​​ការ​លក់​​និង​​​ប្រើប្រាស់​ថ្នាំ​​​ tricyclazole ​លើ​ដំណាំ​ស្រូវ

ព័ត៌មាន
ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​​នេសាទ​បាន​ឆ្លើយ​តប​ទៅ​នឹង​បំរាម​របស់​សភាព​អឺរ៉ុប​ដែល​បាន​ដាក់​ចេញ​នូវ​ច្បាប់​ថ្មី​រឹត​បន្តឹង​ចំពោ…

ដូណាល់ ត្រាំ ម្ដង​គំរាម​វាយ ម្ដង​ថានឹង​ជួប​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង បើ​សិន...

ព័ត៌មាន
ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​ដល់​សារព័ត៌មាន​នៅ​អាមេរិក បន្ទាប់​ពី​លោក​ថ្លែង​ថា លោក​នឹង​ជួប​ជាមួយ​មេដឹ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ