វិស័យសេដ្ឋកិច្ច

ប្រទេសស្ដេចប្រេងអារ៉ាប៊ីសាអូឌីត ត្រូវបានព្យាករថា នឹងសម្រេចបានកំណើន GDP ៤,៤%ក្នុងឆ្នាំ២០២៤


សេដ្ឋកិច្ចរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសស្ដេចប្រេងដ៏ធំរបស់ពិភពលោកត្រូវបានរំពឹងថា នឹងសម្រេចបានកំណើនក្នុងរង្វង់៤,៤%នៅឆ្នាំ២០២៤ នេះ។ នេះបើយោងតាមការព្យាកររបស់ក្រុមហ៊ុនអន្តរការីទីផ្សារភាគហ៊ុន អាល់ចាហ្ស៊ីរ៉ា ខេបភីថល (Aljazira Capital) នៅក្នុងរបាយការណ៍ចុងឆ្នាំរបស់ខ្លួន។
វិស័យសេដ្ឋកិច្ច
ដោយ

ការព្យាករនេះគឺស្របគ្នានឹងការព្យាកររបស់ក្រសួងហិរញ្ញវត្ថុនៃប្រទេសអារ៉ាប៊ីសាអូឌីត ខណៈទីភ្នាក់ងារវាយតម្លៃកម្រិតគុណភាពឥណទានអាម៉េរិក មូឌី (Moody's) បានព្យាករថា ប្រទេសនេះនឹងសម្រេចបានកំណើនក្នុងរង្វង់៤,៦% ក្នុងឆ្នាំ២០២៤ នេះ។

នៅក្នុងរបាយការណ៍ដដែល ក្រុមហ៊ុន អាល់ចាហ្ស៊ីរ៉ា ខេបភីថល (Aljazira Capital) បានគូសបញ្ជាក់ថា សន្ទុះកំណើនសេដ្ឋកិច្ចរបស់ប្រទេសអារ៉ាប៊ីសាអូឌីត នឹងត្រូវបានជំរុញដោយការអនុវត្តគម្រោងធំៗ គំនិតផ្តួចផ្តើមក្រោមចក្ខុវិស័យឆ្នាំ២០៣០ របស់អារ៉ាប៊ីសាអូឌីត (Saudi Vision 2030) ការចំណាយរបស់រដ្ឋាភិបាល និងកំណើននៃការចូលរួមពីវិស័យឯកជន។

ក្រុមហ៊ុននេះបានបន្ថែមថា ការកើនឡើងនូវការចំណាយរបស់អ្នកប្រើប្រាស់ ការធ្លាក់ចុះនៃអត្រាគ្មានការងារធ្វើ និងការកើនឡើងសកម្មភាពរបស់វិស័យឯកជនក្រៅពីប្រេង គឺជាសញ្ញាវិជ្ជមានបង្ហាញពីលក្ខខណ្ឌសេដ្ឋកិច្ចអំណោយផល។ លើសពីនេះ ក្រុមហ៊ុនដដែលបានកត់សម្គាល់ថា ការគ្រប់គ្រងអតិផរណាបាននឹងជួយគាំទ្រដល់ទស្សនវិស័យសេដ្ឋកិច្ចវិជ្ជមានបន្ថែមទៀត។

ក្រុមហ៊ុន អាល់ចាហ្ស៊ីរ៉ា ខេបភីថល (Aljazira Capital) បានលើកឡើងថា ផលិតផលក្នុងស្រុកសរុបរបស់អារ៉ាប៊ីសាអូឌីត ត្រូវបានរំពឹងថានឹងកើនឡើងក្នុងរង្វង់៤,៤%ដោយសារកំណើនក្នុង

វិស័យឯកជន ចំពេលមានការអនុវត្តកម្មវិធីនានាក្រោមចក្ខុវិស័យឆ្នាំ២០២៣០ របស់អារ៉ាប៊ីសាអូឌីត (Saudi Vision 2030)។ ហើយការធ្លាក់ចុះប្រាក់ចំណូលប្រេងនឹងត្រូវបានប៉ះប៉ូវដោយកំណើនប្រាក់ចំណូលក្នុងវិស័យមិនមែនប្រេង។

ក្រុមហ៊ុន អាល់ចាហ្ស៊ីរ៉ា ខេបភីថល (Aljazira Capital) រំពឹងថា នឹងមានការបញ្ចុះអត្រាការប្រាក់ ដើម្បីបង្កើនសាច់ប្រាក់ងាយស្រួលក្នុងចំណោមវិនិយោគិនអន្តរជាតិ ដែលអាចនាំមកនូវរំហូរវិនិយោគពីបរទេស។ ក្រុមហ៊ុននេះ ក៏រំពឹងដែរថា ផ្សារហ៊ុនរបស់អារ៉ាប៊ីសាអូឌីត នឹងសម្រេចបានកំណើនប្រមាណ១០% ក្នុងឆ្នាំ២០២៤ នេះ ដែលជំរុញដោយការកើនឡើងសាច់ប្រាក់ងាយស្រួល៕

ដោយ៖ សុវិទ្យា ហោ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋបាលរបស់ប្រធានាធិបតី ចូ បៃឌិន កំពុងជាប់ផុងក្នុងវិបត្តិបំណុលដែលមានទំហំដល់ទៅ៣៤ទ្រីលានដុល្លារ

ព័ត៌មាន
ក្រោយពេលធូរស្រាលមួយរយ:ក្រោមការសម្របសម្រួលពីសមាជិកសភាអាម៉េរិក ដែលមកពីគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ កាលពីឆ្នាំ២០២៣ កន្លងទៅ រដ្ឋបា…

ទីបំផុតក្រុមហ៊ុនចិន BYD វ៉ាដាច់ក្រុមហ៊ុនអាម៉េរិក Tesla ក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីកំពូល

ព័ត៌មាន
វាជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល ដែលទីបំផុតក្រុមហ៊ុនយក្សចិន BYD បានវ៉ាដាច់ក្រុមហ៊ុនយក្សអាម៉េរិក Tesla របស់កំពូលមហាសេដ្ឋី Elon Musk ក្លាយជាក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ