វិស័យពាណិជ្ជកម្ម

ចិន បន្ថយល្បឿនវិនិយោគនៅវៀតណាម ដែលកំពុងស្ថិតក្រោមការតាមដានរបស់អាម៉េរិក


ស្របពេលប្រទេសវៀតណាម កំពុងស្ថិតក្នុងក្រសែភ្នែកត្រួតពិនិត្យយ៉ាងសង្ស័យពីសំណាក់សហរដ្ឋអាម៉េរិក ពាក់ព័ន្ធនឹងលំហូរពាណិជ្ជកម្មត្រីកោណ ចិន-វៀតណាម-អាម៉េរិក ចិន កំពុងដកដៃ និងបន្ថយល្បឿន នៃគម្រោងវិនិយោគនៅក្នុងប្រទេសជិតខាងមួយនេះគួរឱ្យកត់សម្គាល់​។ សារព័ត៌មាន Business Times បានរាយការណ៍ថា ចិន ដែលធ្លាប់ជាវិនិយោគិនកំពូលលំដាប់ជួរមុខនៅវៀតណាម ពេលនេះ បានទម្លាក់មកនៅលេខរៀងទី៤ ដោយនៅពីក្រោយសិង្ហបុរី កូរ៉េខាងត្បូង និងជប៉ុន។
វិស័យពាណិជ្ជកម្ម
ដោយ

គម្រោងវិនិយោគថ្មីៗរបស់ចិន ហូរចូលទៅក្នុងប្រទេសវៀតណាម បានដាំក្បាលចុះជាងពាក់កណ្តាលនៅឆមាសទី១ឆ្នាំនេះ ខណៈវិនិយោគិនសិង្ហបុរី និងកូរ៉េខាងត្បូង កំពុងឆក់យកឱកាសមាសបង្កើនឥទ្ធិពលដើរតួជាអ្នកបោះទុនបរទេសដ៏សំខាន់នៅក្នុងប្រទេស ដែលមានទីផ្សារសក្ដានុពលជាង១០០លាននាក់ នៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ។ ក្រុមអ្នកវិភាគបានលើកឡើងថា ចិន បានសម្រេចទម្លាក់ដៃក្នុងការបោះទុនវិនិយោគនៅវៀតណាម ក្រោយទីក្រុងហាណូយ ប្រឈមមុខនឹងការរឹតបន្តឹង និងត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើលំហូរពាណិជ្ជកម្មពីសំណាក់សហរដ្ឋអាម៉េរិក ដែលនេះជាចំណុចស្នូល និងជាសមរភូមិដ៏សំខាន់មួយ នៃសង្គ្រាមពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង។
ទិន្នន័យផ្លូវការ បានបង្ហាញថា ទោះបីជាវៀតណាម អាចទាក់ទាញគម្រោងវិនិយោគមានតម្លៃសរុបរហូតដល់ជាង៣៤ពាន់លានដុល្លារនៅឆមាសទី១ ឆ្នាំ២០២៦ ដោយមានកំណើនហក់ឡើង៦១% ក៏ដោយ ប៉ុន្តែទំហំវិនិយោគរបស់ចិន បានបន្តធ្លាក់ចុះមកនៅក្រោមសិង្ហបុរី កូរ៉េខាងត្បូង និងជប៉ុនដដែល។ ជាក់ស្តែងទុនវិនិយោគរបស់ចិន ដែលបានប្រកាសនៅឆមាសទី១ មានតម្លៃត្រឹមតែជាង៩៧៧លានដុល្លារប៉ុណ្ណោះ ពោលគឺធ្លាក់ចុះរហូតដល់ទៅ៥៤% បើធៀបនឹងរយៈពេលដដែលកាលពីឆ្នាំ២០២៥ ខណៈដែលសិង្ហបុរី និងកូរ៉េខាងត្បូង បែរជាកំពុងវាយលុកបង្កើនសកម្មភាពវិនិយោគនៅក្នុងប្រទេសនេះយ៉ាងសស្រាក់សស្រាំ។
ស្ថិតិបានបង្ហាញថា នៅឆមាសទី១ នៃឆ្នាំ២០២៦ នេះ សិង្ហបុរី បានដាក់ទុននៅវៀតណាម មានតម្លៃសរុបរហូតដល់ជាង៧ពាន់លានដុល្លារ ខណៈកាលពីឆមាសទី១ ឆ្នាំមុន បានបោះទុនត្រឹមជាង២ពាន់លានដុល្លារប៉ុណ្ណោះ។ ចំណែកឯកូរ៉េខាងត្បូងវិញបានបោះទុនសរុបជាង៥ពាន់លានដុល្លារ ខណៈជប៉ុន បានដាបោះទុនជាង១ពាន់លានដុល្លារ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


បងធំអឺរ៉ុបអាល្លឺម៉ង់ បើកយុទ្ធនាការបោសសម្អាតលុយខ្មៅ ដោយអ្នកគេចពន្ធអាចជាប់ពន្ធនាគារ១៥ឆ្នាំ

ប្រទេសអាល្លឺម៉ង់ ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតនៅអឺរ៉ុប កំពុងបើកយុទ្ធនាការទ្រង់ទ្រាយធំ​បោសសម្អាត​លុយខ្មៅ និងបទល្មើសហិរញ្ញវត្ថុ ដើម្បីទប់ស្…

ហេតុអ្វីបានជាអ៊ីរ៉ង់វាយប្រហារតែលើរដ្ឋឈូងសមុទ្រមិនវាយប្រហារលើនាវាចម្បាំងអាម៉េរិក និងអ៊ីស្រាអែល?

ខណៈដែលសហរដ្ឋអាម៉េរិកបង្កើនការវាយប្រហារយ៉ាងធ្ងន់ធ្ងរទៅលើអ៊ីរ៉ង់ ទីក្រុងតេអេរ៉ង់ ក៏បានវាយបកសងសឹកវិញយ៉ាងខ្លាំងក្លា និងភ្លាមៗ ដោយតម្រង់គោល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ