អត្ថបទក្រុមហ៊ុន

អបអរសាទរ “ខួប ២០ឆ្នាំនៃធុរកិច្ចប្រកបដោយបរិយាបន្នហិរញ្ញវត្ថុ” របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ


កាលពីថ្មីៗនេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានប្រារព្ធកម្មវិធីខួប ២០ឆ្នាំក្រោមប្រធានបទ “២០ ឆ្នាំនៃធុរកិច្ចប្រកបដោយបរិយាបន្នហិរញ្ញវត្ថុ” ដែលមានវត្តមានចូលរួមដ៏ខ្ពង់ខ្ពស់ពី លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល ធនាគារជាតិនៃកម្ពុជា ព្រមទាំងសំណាក់ថ្នាក់ដឹកនាំ និងគ្រប់គ្រងគ្រប់ជាន់ថ្នាក់យ៉ាងច្រើនកុះករ។
អបអរសាទរ “ខួប ២០ឆ្នាំនៃធុរកិច្ចប្រកបដោយបរិយាបន្នហិរញ្ញវត្ថុ” របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ
ដោយ

ក្នុងកម្មវិធីនេះផងដែរក៏មានការទស្សនានូវទស្សនីយភាពដ៏ទាក់ទាញនៃល្ខោនស្បែកធំ និងទស្សនានូវការសម្តែងរបាំជូនពរដែលជាការបង្ហាញពីការគាំទ្រចំពោះមរតកសិល្បៈវប្បធម៌ខ្មែរដ៏យូរលង់គួរឲ្យស្ញប់ស្ញែង។

អបអរសាទរ “ខួប ២០ឆ្នាំនៃធុរកិច្ចប្រកបដោយបរិយាបន្នហិរញ្ញវត្ថុ” របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ

ជាមួយទស្សនៈវិស័យយ៉ាងមុតមាំរបស់ អេ អឹម ខេ ក្នុងការបម្រើសេវាហិរញ្ញវត្ថុសម្រាប់ប្រជាពលរដ្ឋខ្មែរឲ្យមានឱកាសគ្រប់គ្រាន់និងស្មើភាពគ្នាក្នុងសកម្មភាពសេដ្ឋកិច្ច និងសង្គម។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ​ បានវិវត្តន៍ខ្លួនពីគម្រោងអន្តរាគមន៍ឥណទានខ្នាតតូចរបស់អង្គការ Concern Worldwide ក្នុងឆ្នាំ ១៩៩០។ ក្នុងឆ្នាំ ២០០៣ អេ អឹម ខេ ចាប់ផ្ដើមធ្វើប្រតិបត្តិការដោយឯករាជ្យ និងទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ជាពិសេសបានពង្រីកវិសាលភាពរបស់ខ្លួនទូទាំងខេត្ត-ក្រុង​។ បន្ទាប់មកឆ្នាំ ២០១០ អេ អឹម ខេ បានធ្វើកំណែទម្រង់ជាយុទ្ធសាស្រ្តបំប្លែងខ្លួនទៅជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏សម្បូរបែបដោយទទួលបានអាជ្ញាប័ណ្ណទទួលប្រាក់បញ្ញើ (MDI) ពីធនាគារជាតិនៃកម្ពុជា ហើយបានដាក់ឲ្យដំណើរការម៉ាស៊ីន ដក-ដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATM/CDMs) ក្នុងឆ្នាំ ២០១៣។​ អេ អឹម ខេ បានសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងក្នុងឆ្នាំ ២០១៤ ហើយដើម្បីបង្កើនប្រព័ន្ធសុវត្ថិភាពដល់ប្រជាជនដែលមានប្រាក់ចំណូលទាបក្នុងការប្រឈមនឹងគ្រោះថ្នាក់ជាយថាហេតុដូចជា បញ្ហាសុខភាព ឬគ្រោះថ្នាក់ជាដើម។ ក្នុងឆ្នាំ២០១៨ អេ អឹម ខេ ទទួលបានដៃគូម្ចាស់ភាគហ៊ុនថ្មីគឺ The Shanghai Commercial & Saving Bank, Ltd (SCSB) ក្នុងការពង្រីកវិសាលភាពរបស់ខ្លូនឲ្យកាន់តែរឹងមាំជាមួយការដាក់ឲ្យដំណើរការប្រព័ន្ធធនាគារស្នូលថ្មី គ្រប់តម្រូវការសេវាហិរញ្ញវត្ថុផ្ដល់ជូននៅកន្លែងតែមួយ One-Stop-Shop នៅទូទាំងប្រទេសផងដែរ។ ជាមួយនឹងការអភិវឌ្ឍខ្លួនបែបឌីជីថលនៅឆ្នាំ ២០២០ អេ អឹម ខេ បានដាក់ឲ្យដំណើរការផ្លូវការនូវកម្មវិធីទូរស័ព្ទចល័តជាមួយមុខងារយ៉ាងពេញលេញរួមទាំងក្លាយជាសមាជិកបាគងនៃធនាគារជាតិកម្ពុជា និងដាក់ឲ្យដំណើរការជាផ្លូវការនូវសេវាផ្ទេរប្រាក់ក្រៅប្រទេសក្នុងឆ្នាំ ២០២០នេះដដែល។

លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ

លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ​ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ មានប្រសាសន៍ថា “ក្នុងរយៈពេល២០ឆ្នាំមកនេះ អេ អឹម ខេបានឆ្លងកាត់ និងវិវត្តន៍ខ្លួនឥតឈប់ឈរ ដោយប្រែក្លាយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលផ្តល់សេវាឥណទានតែមួយមុខ មកជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលបានផ្តល់សេវាសម្បូរបែបរួមមាន សេវា ឥណទាន សន្សំ ទូទាត់ ផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស ភ្នាក់ងារធនាគារ ភ្នាក់ងារធានារ៉ាប់រង ដៃគូពាណិជ្ជកម្ម ម៉ាស៊ីនដក និងដាក់ប្រាក់ស្វ័យប្រវត្តិ កម្មវិធីទូរស័ព្ទចល័ត និងការដាក់ឲ្យប្រើបាស់កាតឥណពន្ធអន្តរជាតិជាដើម។ គិតមកត្រឹមបំណាច់ខែឧសភា ឆ្នាំ២០២៣ អេ អឹម ខេ កំពុងបម្រើអតិថិជនសរុបជិត១លាននាក់ (កម្ចី និងសន្សំ) តាមរយៈសាខាទាំង១៥១ ជាមួយបុគ្គលិកជិត៤.០០០នាក់ និងភ្នាក់ងារធនាគារជាង៦.០០០កន្លែងទូទាំងប្រទេស។”

ការពង្រីកវិសាលភាពរបស់ខ្លួនកាន់តែធំទូលំទូលាយជាមួយនឹងការបង្កើតនូវសមិទ្ធផងជាច្រើននូវឆ្នាំ ២០២៣ បច្ចុប្បន្នក្នុងឆ្នាំ ២០២៣ នេះជាឆ្នាំដ៏ពិសេសរបស់ អេ អឹម ខេ ក្នុងការប្រារព្ធពិធីអបអរគម្រប់ខួប ២០ ឆ្នាំរបស់ខ្លួនដែលលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការគាំទ្រដល់កំណើនសេដ្ឋកិច្ច។ អេ អឹម ខេ បាន និងកំពុងពង្រីកវិសាលភាពប្រតិបត្តិការ កាន់តែធំទូលំទូលាយទូទាំងប្រទេស ប្រកបដោយបរិយាបន្នហិរញ្ញវត្ថុ ផ្តល់នូវសេវាហិរញ្ញវត្ថុដ៏សម្បូរបែប និងមានលក្ខណៈ ឆ្លាតវៃបែបឌីជីថល ដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជនគ្រប់រូប រួមនឹងយន្តការជួយដល់ប្រជាពលរដ្ឋឲ្យទទួលបានឱកាសគ្រប់គ្រាន់ និងស្មើភាពគ្នាក្នុងសកម្មភាពសេដ្ឋកិច្ច និងសង្គម ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ អេ អឹម ខេ សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ បុគ្គលិកគ្រប់លំដាប់ថ្នាក់ អតិថិជន និងដៃគូអាជីវកម្មទាំងអស់ដែលបានរួមចំណែក ក្នុងដំណើរវឌ្ឍនភាពក្នុងរយៈពេល ២០ឆ្នាំមកនេះ។ អេ អឹម ខេ នៅតែបន្តបេសកកម្មដ៏មុតមាំនេះតទៅមុខជាមួយអ្នកទាំងអស់គ្នា៕




អត្ថបទបន្ទាប់


ចំណូលក្នុងវិស័យល្បែងពាណិជ្ជកម្មនៅមានកម្រិតទាប ទោះភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជាមានកំណើនក៏ដោយ

ព័ត៌មាន
ការប្រមូលចំណូលក្នុងវិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជាមិនទាន់បង្ហាញសញ្ហាវិជ្ជមានគួរឲ្យកត់សម្គាល់នៅឡើយទេមកទល់ពេលនេះ បើទោះបីជាចំនួនភ្ញៀវទេសចរអន្…

ដូចការគ្រោងទុក ធនាគារកណ្ដាលអាមេរិកបានដំឡើងអត្រាប្រាក់ ០,២៥% បន្ថែមទៀត និងថា អាចដំឡើងថែមទៀតនៅខែកញ្ញា

ព័ត៌មាន
ដូចទៅនឹងការលើកឡើងពីក្រុមអ្នកវិភាគ និងរៀបចំគោលនយោបាយមែន នៅទីបំផុត ធនាគារ កណ្តាលអាមេរិក (Fed) បានដំឡើងអត្រាការប្រាក់គោល ០,២៥%ទៀត កា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ