-
១៧ឆ្នាំចុងក្រោយនេះ ប្រទេសណាខ្លះវិនិយោគលើវិស័យសំណង់កម្ពុជាច្រើនជាងគេ? -
អគារពាណិជ្ជកម្មនិងលំនៅដ្ឋានខ្ពស់ជាងគេនៅកម្ពុជានឹងបើកដំណើរការនៅឆ្នាំក្រោយ -
ដឹងទេ! សំណង់បុរីនៅភ្នំពេញមានប៉ុន្មានកន្លែង និងនៅតំបន់ណាខ្លះ?
របាយការណ៍ដដែលបង្ហាញថា គម្រោងអភិវឌ្ឍន៍សំណង់របស់ចិន មានចំនួន១១គម្រោង ស្មើនឹងទុនវិនិយោគ ២៥០លានដុល្លារ ថៃ ៤គម្រោង ទុនវិនិយោគ ២០លានដុល្លារ ជប៉ុន ៣គម្រោង ទុនវិនិយោគ ២០លានដុល្លារ កូរ៉េ ២គម្រោង ទុនវិនិយោគ ១៦លានដុល្លារ និងប្រទេសសិង្ហបុរី ២គម្រោង ទុនវិនិយោគ ១៥លានដុល្លារ។
ប៉ុន្តែ បើគិតចាប់តាំងពីឆ្នាំ២០០០ រហូតមកដល់រយៈពេល៩ខែ ឆ្នាំ២០១៧នេះដែរ ឃើញថា ការវិនិយោគឯកជនបរទេសក្នុងវិស័យសំណង់នៅកម្ពុជាមានគម្រោងសរុប ៣១៩គម្រោង ជាមួយនឹងទុនវិនិយោគ ៤ពាន់៨១០លានដុល្លារអាមេរិក។
ចិននៅតែជាប្រទេសឈរលំដាប់ទីមួយវិនិយោគវិស័យសំណង់នៅកម្ពុជាមាន ១២៥គម្រោង ទុនវិនិយោគ២ពាន់លានដុល្លារ។ កូរ៉េ ៤៩គម្រោង ទុនវិនិយោគ១ពាន់៦៤០លានដុល្លារ។ ជប៉ុន ៣៨គម្រោង ទុនវិនិយោគ ២៤៦លានដុល្លារ។ សិង្ហបុរី ១០គម្រោង ទុនវិនិយោគ ១៥៩លានដុល្លារ និងថៃ ២៦គម្រោង ទុនវិនិយោគ ១៤៨លានដុល្លារ៕