
គម្រោងសហគ្រិននារីសកម្ម ដែលអនុវត្តដោយអង្គការផេកកម្ពុជា និងផ្តល់មូលនិធិដោយ ទីភ្នាក់ងារជំនួយអាមេរិក USAID ដែលជាគម្រោងដែលមានរយៈពេល៥ឆ្នាំ គាំទ្រដល់សហគ្រិនស្រី្តកម្ពុជា និងយុវជនទូទាំងប្រទេសកម្ពុជា ឲ្យទទួលបាន ឧបករណ៍ និងគំាទ្រលើរចនាសម្ព័ន្ធ ដែលពួកគេត្រូវការ ក្នុងការកសាងអាជីវកម្មប្រសើរឡើង និងជួយពង្រឹងសមត្ថភាពពួកគេ ដែលជាថ្នាក់ដឹកនាំស្រី្ត។ SHE Investments គឺជាសហគ្រាសសង្គមមួយដែលមានទីតាំងនៅភ្នំពេញ និង បង្កើតសាខាថ្មីបន្ថែម នៅខេត្តបួនទៀត ក្នុងឆ្នាំ២០២០។

លោកស្រី Hanh Nguyen អនុប្រធានបេសកកម្ម របស់ទីភ្នាក់ងារជំនួយអាមេរិកប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “យើងជឿជាក់ថាសហគ្រាសឯកជន គឺជាកម្លាំងប្រកបដោយអនុភាពបំផុតតែមួយគត់សម្រាប់លើកកម្ពស់ជីវភាព ពង្រឹងសហគមន៍ និងពន្លឿនប្រទេសជាដៃគូឲ្យអាចពឹងផ្អែកលើខ្លួនឯង”។ លោកស្រី Hanh បន្ថែមថា “ផ្តល់ស្រ្តីកម្ពុជានូវឧបករណ៍ទាំងឡាយ ក្នុងការពង្រីកអាជីវកម្មពួកគេ និងអភិវឌ្ឍសហគមន៍របស់ពួកគេ នឹងជួយក្នុងការដាក់ប្រទេសក្នុងផ្លូវនោះ”។
ក្រោមគម្រោងសហគ្រិននារីសកម្ម SHE Investments (SHE) បានផ្តល់នូវកម្មវិធីលើវគ្គការបណ្តុះពន្លកអាជីវកម្មចំនួនពីរ ដល់ស្រី្តដែលជាម្ចាស់អាជីវកម្ម ដែលមាននិយោជិតដល់ ៥នាក់ ក្នុងភ្នំពេញ និងបណ្តុះបណ្តាលស្រ្តីវ័យក្មេងកម្ពុជា ឲ្យក្លាយជាគ្រូបង្គោល ដូច្នេះ ពួកគេអាចបន្តគំាទ្រដៃគូរបស់ពួកគេតាមរយៈ កម្មវិធីបណ្តុះបណ្តាលវគ្គការបណ្តុះអាជីវកម្ម របស់ SHE Investments នាពេលអនាគត។

លោកស្រី សាប៊ីន យោគ្គ ប្រធានគម្រោងសហគ្រិននារីសកម្ម បានលើកឡើងថា “ “ក្នុងកិច្ចសហការដ៏ជិតស្និតជាមួយអង្គការដៃគូទាំងឡាយ យើងយល់ថា ផលប៉ះពាល់ពីជម្ងឺកូវីដ ១៩ គឺប៉ះពាល់ខ្លាំង សហគ្រិនស្រ្តីវ័យក្មេង លើសពី ៨០ភាគរយ ត្រូវបានរាយការណ៍ថា បានបាត់បង់ចំណូល”។ លោកស្រីបន្ថែមទៀតថា “យើងមានសេចក្តីសោមនស្សដែលអង្គការដៃគូរបស់យើងដូចជា SHE Investments បានរកឃើញនូវមធ្យោបាយយ៉ាងឆាប់រហ័ស ដើម្បីបន្តវគ្គបណ្តុះអាជីវកម្ម និងសកម្មទាំងឡាយផ្សេងៗទៀត ដែលផ្តល់ការគាំទ្រនៅពេលតម្រូវការចាំបាច់បំផុត”។

លោកស្រី ស៊ីលៀរ៍ ប៉យ សហស្ថបនិក និងជាប្រធានគ្រប់គ្រង SHE Investments បានគូសបញ្ជាក់ដែរថា “នៅពេល ជម្ងឺកូវីដ ១៩ចាប់ផ្តើមវាយប្រហារប្រទេសកម្ពុជា យើងបានពិចារណាថា នឹងផ្អាកកម្មវិធីទាំងឡាយជាបណ្តោះអាសន្ន”។ លោកស្រីបន្ថែមថា ថ្នាក់បណ្តុះ ពន្លឿនអាជីវកម្មតែមួយគត់ និងដំបូងគេក្នុងប្រទេសកម្ពុជាសម្រាប់ស្រី្ត ដែលត្រូវបានបង្រៀនជាភាសាខ្មែរ និងដោយស្រី្តខ្មែរ។ លោកស្រី ស៊ីលៀរ៍ ប៉យ សង្កត់ធ្ងន់ថា “ទោះបីជាយ៉ាងក៏ដោយ យើងបានទទួលស្គាល់យ៉ាងឆាប់រហ័សថា ស្រ្តីដែលយើងធ្វើការជាមួយ ដែលត្រូវការយើងបំផុតក្នុងបច្ចុប្បន្ន ដែលពុំធ្លាប់មានពីមុន”។

កម្មវិធីការបណ្តុះអាជីវកម្ម របស់ SHE Investments ផ្តល់សិក្ខាសាលាពេញមួយថ្ងៃ តាមលំដាប់លំដោយ ដែលប្រើពេលច្រើនជាង ៦ខែ ផ្តោតលើការកសាង ចំណេះដឹង និងជំនាញអាជីវកម្ម ក៏ដូចជាជំនាញក្នុងការដោះស្រាយបញ្ហា ជំនាញក្នុងការគិត និងការគាំទ្រលើការដឹកនាំដៃគូ។ ការប្រើប្រាស់កម្មវិធីបណ្តុះបណ្តាល ផ្អែកលើភស្តុតាងដែលចម្រុះគ្នា និងទ្រឹស្តីបង្ហាត់បង្ហាញទាំងឡាយ អ្នកសម្របសម្រួល SHE Investments ក៏ជាស្រី្តខ្មែរផងដែរ ហើយរាល់អ្នកចូលរួមក្នុងកម្មវិធីទាំងអស់ សុទ្ធតែជាស្រី្តវ័យក្មេងដែលមានអាយុ ពី២២ ទៅ៣៥ឆ្នាំ៕