សហគ្រិនភាព​ពិភព​លោក

សហគ្រិន​ស្ត្រី​៧រូប​និង​អ្នក​សារព័ត៌មាន​១​​រូបពី​កម្ពុជា នឹង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​សហគ្រិន​ភាព​ពិភព​លោក​នៅ​ឥណ្ឌា


ស្ត្រី​ជា​សហគ្រិន​និង​មេដឹកនាំ​ធុរកិច្ច​នៅ​កម្ពុជា​ចំនួន ៧រូប និង​អ្នក​សារព័ត៌មាន​ ១រូប ស្ថិត​ក្នុង​ចំណោម​មនុស្ស​ ១៥០០នាក់ មក​ពី​ជុំវិញ​ពិភព​លោក ដែល​នឹង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​សហគ្រិន​ភាព​ពិភព​លោក ឆ្នាំ​២០១៧ នៅទីក្រុងហ៊ីឌើរ៉ាបាត ប្រទេស​ឥណ្ឌា ពី​ថ្ងៃទី២៨-៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។
កិច្ច​ប្រជុំ​កំពូល​សហគ្រិនភាព​ពិភព​លោក (GES) ឆ្នាំ​២០១៧ នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី២៨-​៣០ វិច្ឆិកា ២០១៧ នៅ​ឥណ្ឌា។
ដោយ

នេះ​ជា​ព្រឹត្តិការណ៍​សហគ្រិនភាពដ៏​ធំ​ ដែល​រៀបចំ​រួម​គ្នា​ដោយ​សហរដ្ឋ​អាមេរិក និង​ឥណ្ឌា និង​មាន​អ្នក​ចូលរួម​ភាគច្រើន​បំផុត​ជា​សហគ្រិន​ស្ត្រី ក្រោម​ប្រធានបទ «ស្ត្រី​ជាអាទិភាព វិបុលភាព​សម្រាប់​ទាំង​អស់​គ្នា» និងផ្ដោត​សំខាន់​លើ​ការជួយ​គាំទ្រ​សហគ្រិន​ស្ត្រី និង​លើក​ស្ទួយ​កំណើន​សេដ្ឋកិច្ច​សកលលោក។ 

ពី​ប្រទេស​កម្ពុជា ស្ត្រី​ជាសហគ្រិន​និង​អ្នក​ជំនួញ ៧រូប រួមទាំង​អ្នក​សារព័ត៌មាន​ ១រូប ត្រូវបាន​ជ្រើសរើស​ឲ្យ​ធ្វើ​ដំណើរទៅ​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំកំពូល​សហគ្រិន​ភាព​ពិភព​លោក (GES) ក្នុង​នោះរួមមាន ១) កញ្ញា កែវ គូនីឡា នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន Redhill Asia ប្រចាំ​កម្ពុជា ២) កញ្ញា By Outhanvatey នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន​ទេសចរណ៍ R-T-R Tours Co., Ltd. ៣) កញ្ញា ប្លុង ម៉ាលីពណ៌ ស្ថាបនិក​​កម្មវិធី​ទូរស័ព្ទ​ដៃ Stops Near Me App ៤) កញ្ញា Kitty Ly នៃ​ក្រុមហ៊ុន Business Solutions Co., Ltd. ៥) លោកស្រី ឃី មុនី នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន Amru Rice ៦) លោក​ជំទាវ ឧកញ៉ា លឹម ឈីវហូ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ATTWOOD និង​ ៧) លោកស្រី ប៉ុក ណាន់ដា ជាទីប្រឹក្សា​សហព័ន្ធ​ស្ត្រី​អ្នក​ជំនួញ​កម្ពុជា រួមទាំង​អ្នក​សារព័ត៌មាន​ ១រូប មក​ពី​​សារព័ត៌មាន​​អេឡិចត្រូនិក ខេមបូណូមីស

យោង​តាម​ប្រកាស​ព័ត៌មាន​ពី​ការិយាល័យ​អ្នក​នាំពាក្យ នៃ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក អ្នកចូលរួម​ ១៥០០នាក់​ ដែល​នឹងមាន​វត្តមាន​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​សហគ្រិន​ភាព​ពិភព​លោក ឆ្នាំ​នេះ តំណាង​ឲ្យ​ ៤​វិស័យ​សំខាន់ៗ ដូចជា ថាមពល​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ គាំពារសុខភាព​និង​វិទ្យាសាស្ត្រ​ជីវិត បច្ចេកវិទ្យា​ហិរញ្ញ​វត្ថុ​និង​សេដ្ឋកិច្ច​ឌីជីថល និង​សារព័ត៌មាន​និងកម្សាន្ត។ 

លោកស្រី Ivanka Trump ទីប្រឹក្សា​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ នឹងដឹកនាំ​គណៈប្រតិភូ​សហគ្រិន​អាមេរិក​ចូលរួម GES ២០១៧ នៅឥណ្ឌា។

១ភាគ៣ នៃ​​អ្នក​ចូលរួម​សរុប ជា​សហគ្រិន​មក​ពី​សហរដ្ឋ​អាមេរិក​ដែល​​ដឹកនាំ​ដោយ​ទីប្រឹក្សា​ប្រធានាធិបតី​អាមេរិក គឺ​លោកស្រី អ៊ីវ៉ាន់កា ត្រាំ ដែល​ជា​កូនស្រី​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ, ១ភាគ៣ ជា​សហគ្រិន​មក​ពី​ឥណ្ឌា និង​ ១ភាគ៣​ទៀត ជាសហគ្រិន​មក​ពី​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​ជុំវិញ​ពិភព​លោក។

ក្នុង​ចំណោមអ្នក​ចូលរួមទាំង ១៥០០នាក់​នេះ​ ក៏​នឹង​មាន​វត្តមាន​វិនិយោគិន និង​អ្នក​ជួយ​ជ្រោម​ជ្រែង​បណ្ដាញ​សហគ្រិន ជិត ៣០០នាក់​ផង​ដែរ ដែល​នឹង​ផ្ដល់​ឱកាស​ល្អ​ដល់​ការ​វិនិយោគ និង​ការ​កសាង​បណ្ដាញ​ទំនាក់​ទំនង​ នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​នេះ។ 

ព័ត៌មាន​សំខាន់ៗ​និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទាក់ទង​នឹង​កិច្ច​ប្រជុំកំពូល​សហគ្រិន​ភាព​​ពិភព​លោក ឆ្នាំ​២០១៧ រួមមាន៖ 

  1. ស្ត្រី​មាន​ចំនួន​ជាង ៥២% នៃ​សហគ្រិន វិនិយោគិន និង​អ្នកជួយ​​ជ្រោមជ្រែង​បណ្ដាញ​សហគ្រិន ដែលនឹង​ចូលរួមនៅ​ក្នុង​កិច្ច​ប្រជុំ​ GES នេះ។​ នេះ​ជា​លើក​ដំបូង​ហើយ ដែល​អ្នក​ចូលរួម​ច្រើន​លើស​លប់​ជាស្ត្រី។ 
  2. អ្នក​ចូលរួម​មកពី ១៥០​ប្រទេស និង​ដែនដី ជុំវិញ​ពិភព​លោក។
  3. សហគ្រិន​ វិនិយោគិន​អាមេរិក មក​ពី​រដ្ឋ​ចំនួន ៣៨ រដ្ឋធានី​វ៉ាស៊ិនតោន ឌីស៊ី និងកោះ ព័រតូ រីកូ។ 
  4. សហគ្រិន​មក​ពី​គ្រប់ទិសទី​នៃ​ប្រទេស​ឥណ្ឌា នឹងចូលរួម​ GES និង​ភ្ជាប់ទំនាក់ទំនង​ជាមួយ​សហគ្រិន និង​វិនិយោគិន​មក​ពី​ជុំវិញ​ពិភព​លោក។
  5. ៣១,៥% នៃ​សហគ្រិន​ដែល​ចូលរួម​នៅ​ក្នុង GES មាន​អាយុ ៣០ឆ្នាំ ឬ​ក្រោម ៣០ឆ្នាំ។
  6. សហគ្រិន​ដែលក្មេង​ជាង​គេ​បំផុត គឺ​អាយុ​ ១៣ឆ្នាំ និង​សហគ្រិន​ចំណាស់​ជាងគេ​បំផុត គឺ​អាយុ ៨៤ឆ្នាំ៕




អត្ថបទបន្ទាប់


កញ្ញា ឡុង លក្ខិណា សហគ្រិន​វ័យ​ក្មេង​​"ជើង​ថ្មី​​"ក្នុង​ជំនួញ​ឌីជីថល

ក្នុង​ទីផ្សារ​កម្ពុជា​ដែល​មាន​ការ​ប្រកួត​ប្រជែង​កាន់​ស្រួច​ស្រាល់​ក្នុង​ពិភព​ជំនួញ​បែប​ឌីជីថល បាន​ធ្វើ​សហគ្រិន​ថ្មី​ថ្មោង​ជា​ច្រើន​ប្រឈម​ក…

អាជីវកម្ម​ខ្នាត​តូច​៥​ប្រភេទ ដែល​ធ្លាប់​រីក​លឿន រោយ​លឿន!

ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ បរិយាកាស​នៃ​ការ​ធ្វើ​អាជីវកម្ម​កាន់តែ​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ឡើងៗ ពិសេស គឺ​អាជីវកម្ម​ខ្នាត​តូច​តែ​ម្ដង ខ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ