អត្ថបទពាណិជ្ជកម្ម

សហគ្រិនខ្មែរបានសម្ពោធបើកដំណើរការគម្រោង “ធុរកិច្ចជំនាន់ថ្មី” ដែលជាកម្មវិធីបណ្ដុះបណ្ដាល សហគ្រិនភាព និងអភិវឌ្ឍអាជីវកម្ម


នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ សហគ្រិនខ្មែរ ដែលត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជាប្រកបឱ្យមានភាពរស់រវើក បានដាក់សម្ពោធគម្រោង “ធុរកិច្ចជំនាន់ថ្មី” ដែលជាកម្មវិធីថ្មីមួយស្ដីពីការបណ្ដុះបណ្ដាលសហគ្រិនភាព និងអភិវឌ្ឍអាជីវកម្មដ៏អស្ចារ្យ។
សហគ្រិនខ្មែរបានសម្ពោធបើកដំណើរការគម្រោង “ធុរកិច្ចជំនាន់ថ្មី” ដែលជាកម្មវិធីបណ្ដុះបណ្ដាល សហគ្រិនភាព និងអភិវឌ្ឍអាជីវកម្ម
ដោយ

គម្រោង “ធុរកិច្ចជំនាន់ថ្មី” ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ ក៏ដូចជាផ្ដល់ជំនាញ ចំណេះដឹង និងការគាំទ្រចាំបាច់ ដល់សហគ្រិន សហគ្រាស​ធុន​មីក្រូ​ តូច​ និង​មធ្យម​​ រួមទាំងអ្នកជំនាញផ្នែកអាជីវកម្ម ដើម្បីកសាងសហគ្រាសដែលរីកចម្រើន និងប្រកបដោយនិរន្តរភាព។ តាមរយៈវគ្គបណ្ដុះបណ្ដាលទៅលើផ្នែកសំខាន់ៗដូចជាការដឹកនាំបែបសហគ្រិនភាព ការគ្រប់គ្រងអាជីវកម្ម ការពង្រឹងភាពច្នៃប្រឌិត ការធ្វើពាណិជ្ជកម្ម និងការពង្រីកអាជីវកម្ម នឹងជួយផ្ដល់ជាកញ្ចប់មេរៀនដ៏រឹងមាំមួយ ទៅដល់អ្នកចូលរួម ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗនៅក្នុងបរិបទអាជីវកម្មទំនើប។

កម្មវិធីសិក្សានៃគម្រោង “ធុរកិច្ចជំនាន់ថ្មី” ត្រូវបានរចនាឡើងដើម្បីដោះស្រាយតម្រូវការចម្រុះ ដែលសហគ្រិន និងអ្នកជំនាញផ្នែកអាជីវកម្មជួបប្រទះ។ មេរៀនសំខាន់ៗក្នុងគម្រោងមួយនេះមានដូចជា៖

(១) ការវាយតម្លៃសមត្ថភាពនិងគម្លាតជំនាញរបស់អ្នកចូលរួម ដើម្បីកំណត់ភាពខ្លាំង និងផ្នែកសម្រាប់ការអភិវឌ្ឍន៍

(២) វគ្គបណ្ដុះបណ្ដាលស្ដីពីការដឹកនាំបែបសហគ្រិនភាព ការគ្រប់គ្រងអាជីវកម្ម ការពង្រឹងភាពច្នៃប្រឌិត ការធ្វើពាណិជ្ជកម្ម និងការពង្រីកអាជីវកម្ម

(៣) វគ្គបង្វឹកទាំងក្នុងក្រុម និងមួយ​ទល់​មួយ ដើម្បីផ្ដល់មតិស្ថាបនា និងការគាំទ្រ រួមទាំងជំរុញកិច្ចសហការ និងការរៀនសូត្រពីអ្នកចូលរួមដទៃ

(៤) ថ្នាក់ Masterclass ដើម្បីចែករំលែកចំណេះដឹងបន្ថែម និងពង្រីកបណ្ដាញទំនាក់ទំនង។

“ការបណ្ដុះវប្បធម៌នៃសហគ្រិនភាព និងការផ្ដល់សិទ្ធិអំណាចទៅដល់បុគ្គលទាំងឡាយ ដើម្បីយកគំនិតរបស់ពួកគេទៅអភិវឌ្ឍចេញជាអាជីវកម្ម គឺជាបេសកកម្មស្នូលរបស់សហគ្រិនខ្មែរ” ឯកឧត្តមបណ្ឌិតឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ មានប្រសាសន៍។ “តាមរយៈការសហការរវាងក្រុមហ៊ុនGrow4Growth ក្នុងគម្រោងធុរកិច្ចជំនាន់ថ្មី សហគ្រិនខ្មែរមានសេចក្ដីសោមនស្សរីករាយក្នុងការផ្តល់នូវបទពិសោធន៍សិក្សា ដែលនឹងជួយគាំទ្រដល់ការរីកចម្រើននៃសហគ្រាស​ធុន​មីក្រូ​ តូច​ និង​មធ្យម និងអ្នកជំនាញផ្នែកអាជីវកម្ម ទៅមួយកម្រិតទៀត។”

គម្រោងមួយនេះត្រូវបានអនុវត្តដោយ Grow4Growth Consultant Co. ដែលជាក្រុមហ៊ុនប្រឹក្សាធុរកិច្ច និងអភិវឌ្ឍ​សមត្ថភាពដ៏គួរឱ្យទុកចិត្ត។ លោកស្រីគឹម តាន់ ដែលជាស្ថាបនិក និងនាយកប្រតិបត្តិនៃGrow4Growth Consultant Co. បានមានប្រសាសន៍ថា“Grow4Growth ពិតជាមានភាពរំភើបរីករាយ ដែលមានឱកាសជាដៃគូរសហការរបស់ សហគ្រិនខ្មែរ ក្នុងការអនុវត្គគម្រោង ធុរកិច្ចជំនាន់ថ្មី។” “ដោយការរួមបញ្ចូលនៃបទពិសោធន៍របស់ Grow4Growth​ និង សហគ្រិនខ្មែរ ក្នុងការប្រឹក្សាធុរកិច្ច ការកសាងជំនាញគ្រប់គ្រង និងចំណេះដឹងដ៏ជ្រាលជ្រៅរបស់ពួកយើងអំពីប្រព័ន្ធអេកូឡូស៊ីសហគ្រិនកម្ពុជា ពួកយើងមានគោលបំណងផ្តល់ជំនាញផ្នត់គំនិត និងធនធាន​ទៅដល់អ្នកចូលរួមគ្រប់រូប ដើម្បីជំរុញកំណើនសហគ្រាសប្រកបដោយនិរន្តរភាព និងនវានុវត្តន៍។

គម្រោង ធុរកិច្ចជំនាន់ថ្មី ស្វាគមន៍សហគ្រិន សហគ្រាសធុនតូចនិងមធ្យម និងអ្នកជំនាញ ដែលកំពុងតែចង់ពង្រឹងចំណេះដឹងក្នុងការគ្រប់គ្រងអាជីវកម្ម និងការដឹកនាំបែបសហគ្រិនភាព។ ការដាក់ពាក្យស្នើសុំចូលរួមកំពុងតែបើកដំណើរការ ហើយជំនាន់ទីមួយនៃអ្នកចូលរួមនឹងចាប់ផ្តើមនៅខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។

សម្រាប់ព័ត៌មានបន្ថែម និងការចុះឈ្មោះចូលរួម សូមចុចលើតំណភ្ជាប់មួយនេះ៖ https://forms.gle/AnHv6xM83cotVdET7

អំពីសហគ្រិនខ្មែរ

សហគ្រិនខ្មែរ ត្រូវបានបង្កើតឡើងជាបរធនបាលកិច្ចសាធារណៈរបស់រាជរដ្ឋាភិបាល ក្រោមប្រកាសលេខ ១៣៥ សហវ/ប្រក ដែលមានការប្តេជ្ញាចិត្តជួយលើកកម្ពស់វិស័យសហគ្រិនភាព​ នវានុវត្តន៍ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជា។ សហគ្រិនខ្មែរជួយសហគ្រិន និងធុរកិច្ចបង្កើតថ្មីក្នុងការអនុវត្តសក្តានុពលពេញលេញរបស់ពួកគេតាមរយៈគម្រោងជាច្រើន ដូចជាការផ្ដល់ មូលនិធិដើមទុនវគ្គបណ្ដុះបណ្ដាល និងការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។

សម្រាប់ព័ត៌មានបន្ថែមអំពី សហគ្រិនខ្មែរ សូមចូលទៅកាន់ https://khmerenterprise.info/

អំពី Grow4Growth Consultant Co.

បង្កើតឡើងក្នុងឆ្នាំ២០២១ Grow4Growth Consultant គឺជាក្រុមហ៊ុនផ្តល់ជូននូវសេវាកម្មប្រឹក្សាអាជីវកម្ម ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ Grow4Growth Consultant ផ្តល់នូវដំណោះស្រាយដ៏ទូលំទូលាយដើម្បីជួយសហគ្រិន អាជីវកម្ម និងក្រមហ៊ុនផ្សេងៗ ដើម្បីអភិវឌ្ឍធនធានបុគ្គលិកការងារ ពង្រឹងអាជីវកម្ម និងជំរុញកំណើនប្រកបដោយចីរភាព។ អមជាមួយនឹងក្រុមអ្នកជំនាញដែលមានសមត្ថភាពខ្ពស់ Grow4Growth Consultant ប្តេជ្ញាក្នុងការកសាងភាពជាដៃគូរយូរអង្វែងជាមួយអតិថិជនរបស់ខ្លួន និងផ្តល់ជូននូវលទ្ធផលប្រកបដោយប្រសិទ្ធភាព។

សម្រាប់ព័ត៌មានបន្ថែមអំពី Grow4Growth Consultant សូមចូលទៅកាន់ www.grow4growthconsultant.com




អត្ថបទបន្ទាប់


កម្ពុជាបន្តពន្យល់វៀតណាមពីគម្រោងព្រែកជីកហ្វូណនតេជោ ខណៈវៀតណាមសង្ឃឹមគម្រោងនេះផ្តល់អត្ថប្រយោជន៍ដល់ប្រទេសទាំងពីរ

ព័ត៌មាន
កម្ពុជាបានបន្តពន្យល់លម្អិតបន្ថែមពីគម្រោងព្រែកជីកហ្វូណនតេជោដល់ភាគីវៀតណាម ដើម្បីឱ្យអ្នកជិតខាងមួយនេះស្ងប់ចិត្ត និងកាន់តែមានទំនុកចិត្តថា គម្រោង…

កម្ពុជាជឿថា មានតែការសហការ និងរួមគ្នាជាធ្លុងមួយទេ ទើបអាចអភិវឌ្ឍន៍តំបន់អាស៊ីប្រកបដោយចីរភាព

ព័ត៌មាន
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា ដើម្បីកសាងបាននូវអនាគត និងការអភិវឌ្ឍប្រកបដោយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ