ព័ត៌មាន

all news articles here

តើមានកត្តាអ្វីជំរុញឱ្យអាម៉េរិកបន្ទន់ឥរិយាបថងាកមកចរចាដោយផ្ទាល់ជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ា?

ដោយ​ ​ ខេមបូណូមីស
ក្រោយពីដាក់មេដឹកនាំយោធាមីយ៉ាន់ម៉ាឱ្យនៅឯកោអស់រយៈពេលជាច្រើនឆ្នាំ ទីបំផុតទីក្រុងវ៉ាស៊ីន​តោនបានចាប់ផ្តើមអង្គុយចរចាដោយផ្ទាល់ជាមួយពួកគេហើយ។ តើមានកត្តាចម្បងអ្វីខ្លះជំរុញឱ្យអាម៉េរិក ផ្លាស់ប្តូរទិសដៅ​បែប​នេះ? បញ្ហាបណ្តាញបោកប្រាស់តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និងធនធានរ៉ែកម្រដ៏មានតម្លៃរបស់មីយ៉ាន់ម៉ា គឺជាចំណុចសំខាន់ពីរ ដែលកំពុងបើកផ្លូវឱ្យមានការចរចាថ្មីនេះ។ នេះបើយោងតាម​ការចុះផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី៨ ខែតុលា នេះ។