អតីតអ្នកនាំពាក្យយោធាថៃ​

អតីតអ្នកនាំពាក្យយោធាថៃ ដែលធ្លាប់ប្រឆាំងកម្ពុជា ត្រូវបានអាជ្ញាធរចាប់ខ្លួន ក្រោយស៊ីដាច់លុយមូលនិធិ១៦លានដុល្លារយកទៅរស់នៅហ៊ឺហា


អតីតតារាស្រីថៃ ល្បីឈ្មោះម្នាក់ ដែលធ្លាប់ត្រូវបានអាជ្ញាធរយោធាថៃ ប្រើប្រាស់ជារូបភាពប្រជាប្រិយភាព ធ្វើជាអ្នកនាំពាក្យការពារទង្វើឈ្លានពានអធិបតេយ្យភាពកម្ពុជា កាលពីឆ្នាំ២០២៥ នាង ផាណាដា វង់ភូឌី (Panadda Wongphudee) ពេលនេះ ត្រូវបានសមត្ថកិច្ចថៃ ចាប់ខ្លួន និងបញ្ជូនទៅឃុំខ្លួននៅតុលាការហើយ។ ការចាប់ខ្លួននេះបានធ្វើឡើងបន្ទាប់ពីអាជ្ញាធររកឃើញថា រូបនាង និងស្វាមីបានកេងប្រវ័ញ្ច និងប្រែក្លាយប្រាក់មូលនិធិសប្បុរសធម៌ដែលប្រមូលបានពីមហាជនយកទៅប្រើប្រាស់ខុសគោលដៅរហូតដល់ទៅ១៦លានដុល្លារអាម៉េរិក ឬស្មើនឹង៦៥% នៃកញ្ចប់ថវិកាសរុប ដើម្ប
អតីតអ្នកនាំពាក្យយោធាថៃ​
ដោយ

កាសែត Bangkok Post បានរាយការណ៍ថា ក្រុមអ្នកស៊ើបអង្កេតថៃ បានរកឃើញភ័ស្តុតាងយ៉ាងច្បាស់ថា អតីតបវរកញ្ញា និងជាតារាសម្តែងល្បីឈ្មោះនាង ផាណាដា វង់ភូឌី ព្រមទាំងស្វាមីឈ្មោះ អាធីប អាណានតាវ៉ាន់ (Athip Anantawan) បានលួចដកប្រាក់រហូតដល់ទៅប្រមាណ១៦លានដុល្លារអាម៉េរិកចេញពីកញ្ចប់មូលនិធិសប្បុរសធម៌សរុបជាង២៤លានដុល្លារ ដែលពួកគេបានកៀរគរពីសប្បុរសជនលើបណ្តាញសង្គមយកទៅធ្វើជាសម្បត្តិផ្ទាល់ខ្លួន។
សមត្ថកិច្ចថៃ បានបញ្ជាក់ថា ប្រាក់រាប់សិបលានដុល្លារ ដែលបានមកពីទឹកចិត្តសប្បុរសធម៌របស់ប្រជាពលរដ្ឋ ត្រូវបានប្តីប្រពន្ធពីរនាក់នេះយកទៅប្រើប្រាស់ក្នុងជីវភាពហ៊ឺហា ខុសពីគោលបំណងដើមទាំងស្រុងរួមមាន ការទូទាត់កាតឥណទាន, ការទិញទំនិញម៉ាកប្រណីតៗ, គ្រឿងអលង្ការ និងការវិនិយោគលើអាជីវកម្មផ្ទាល់ខ្លួនជាដើម។
ពាក់ព័ន្ធនឹងសំណុំរឿងពុករលួយដ៏អាម៉ាស់នេះ ឧត្តមសេនីយ៍ទោ ថាតភុំ ចារូបរ៉ាត (Thatphum Jaruprat) ប្រធានផ្នែកបង្ក្រាបឧក្រិដ្ឋកម្មសេដ្ឋកិច្ចថៃ បានថ្លែងថា ផ្អែកលើការស៊ើបអង្កេតយ៉ាងល្អិតល្អន់ ជនសង្ស័យទាំងពីររូបត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន ក្រោយពេលចូលបង្ហាញខ្លួននៅតុលាការក្រោមបទចោទប្រកាន់ធ្ងន់ធ្ងរចំនួនពីរ គឺបទឆបោកសាធារណៈ និងបទលាងលុយកខ្វក់។
ដើមចោទនៃរឿងអាស្រូវនេះបានផ្ទុះឡើងបន្ទាប់ពីក្រុមសប្បុរសជន និងប្រជាពលរដ្ឋថៃ ជាច្រើននាក់ បានសម្តែងការសង្ស័យ ព្រមទាំងដាក់ពាក្យបណ្តឹងស៊ើបអង្កេតលើភាពមិនប្រក្រតី នៃកញ្ចប់ថវិកា ដែលមិនបានទៅដល់ដៃជនរងគ្រោះ ឬសកម្មភាពមនុស្សធម៌ពិតប្រាកដដូចការប្រកាស។
គួររំឭកថា នាង ផាណាដា បានប្រៀបដូចជាមុខមាត់សាធារណៈម្នាក់ ដែលប្រើប្រាស់ប្រជាប្រិយភាពលើបណ្តាញសង្គមតាំងពីខែវិច្ឆិកា ឆ្នាំ២០១៥ មកម្ល៉េះ ក្នុងការកៀរគរថវិកាក្រោមរូបភាពមនុស្សធម៌។ ប៉ុន្តែនៅពីក្រោយខ្នង និងនៅពីក្រោយរូបភាពជាអតីតអ្នកនាំពាក្យយោធាការពារទង្វើប្រឆាំងកម្ពុជានោះ នាងបែរជាប្រើប្រាស់ល្បិចកេងប្រវ័ញ្ចលុយសប្បុរសធម៌យ៉ាងជូរចត់ ដើម្បីបំពេញចំណង់តណ្ហា និងសម្ភារនិយមផ្ទាល់ខ្លួនទៅវិញ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


IMF ព្រមានថា ភាពមិនស្ថិតស្ថេរនៃទីផ្សារ AI នឹងបង្កជាបញ្ហាឈឺក្បាលដល់ធនាគារកណ្តាលនានាជុំវិញពិភពលោក

លោកស្រី គ្រីស្តាលីណា ចចជីវ៉ា (Kristalina Georgieva) ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ជំរុញឱ្យធនាគារកណ្តាលនានានៅទូទាំងពិភពលោកត្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ