កំពង់ផែអន្តរជាតិដ៏ធំមួយក្នុងខេត្តកោះកុង

កំពង់ផែអន្តរជាតិដ៏ធំមួយក្នុងខេត្តកោះកុង គ្រោងដាក់ឲ្យដំណើរការនៅឆមាសទី២ឆ្នាំនេះ


បើគ្មានការប្រែប្រួលទេកំពង់ផែលំដាប់អន្តរជាតិគិរីសាគរនៅខេត្តកោះកុងនឹងដាក់ឲ្យដំណើរការនៅឆមាសទី២ឆ្នាំនេះ ខណៈបច្ចុប្បន្នការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបានបញ្ចប់ស្ទើរទាំងស្រុងហើយ។ បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំខេត្តកោះកុង មន្ត្រីជំនាញនៃក្រសួងសាធារណការ និងដឹកជញ្ជូននឹងចុះទៅត្រួតពិនិត្យ និងវាយតម្លៃពីភាពរួចរាល់ និងសមត្ថភាពផ្ទុករបស់កំពង់ផែនេះក្នុងពេលឆាប់ខាងមុខនេះ។
កំពង់ផែអន្តរជាតិដ៏ធំមួយក្នុងខេត្តកោះកុង គ្រោងដាក់ឲ្យដំណើរការនៅឆមាសទី២ឆ្នាំនេះ
ដោយ

ថ្នាក់ដឹកនាំខេត្តកោះកុងរំពឹងថា ក្រោយកំពង់ផែលំដាប់អន្តរជាតិទី១របស់ខេត្តកោះកុងដាក់ឲ្យដំណើរការ វានឹងជាចលករដ៏សំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ខេត្ត ក៏ដូចជាជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ ពិសេសកសិផលពីខេត្តនេះទៅកាន់ទីផ្សារអន្តរជាតិឲ្យកាន់តែមានភាពងាយបន្ថែមទៀត។

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុងបានគូសបញ្ជាក់ខេមបូណូមីសនៅថ្ងៃទី ១១ ខែឧសភាឆ្នាំ២០២៣ថា កំពង់ផែអន្តរជាតិគិរីសាគរ ដែលជាកំពង់ផែធំជាងគេនៅក្នុងខេត្តកោះកុង នឹងដាក់ឲ្យដំណើរការនៅអំឡុងឆមាសទី២ឆ្នាំនេះ ខណៈបច្ចុប្បន្នការសាងសង់ហេដ្ឋារចនាសម្ព័ន្ធបានបញ្ចប់ស្ទើរតែទាំងស្រុង នៅឡើយតែបំពាក់ឧបករណ៍ និងសាងសង់អគារសម្រាប់ស្នាក់នៅមួយចំនួនប៉ុណ្ណោះ។ យ៉ាងណាមិញ ពាក់ព័ន្ធពេលវេលាជាក់លាក់នៃការដាក់ដំណើរការ និងសមត្ថភាពផ្ទុកទំនិញរបស់កំពង់ផែនេះ នឹងត្រូវបានបង្ហាញក្រោយការចុះត្រួតពិនិត្យ និងវាយតម្លៃរបស់មន្ត្រីជំនាញនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងស្ថាប័នពាក់ព័ន្ធក្នុងពេលឆាប់ៗខាងមុខនេះ។

បើតាមការអះអាងរបស់លោកជំទាវ មិថុនា ភូថង ក្រោយកំពង់ផែនេះដាក់ឲ្យដំណើរការកម្ពុជាអាចដឹកជញ្ជូនទំនិញ ជាពិសេសកសិផលទៅកាន់ទីផ្សរគោលដៅដោយផ្ទាល់ ដោយមិនចាំផ្ទេរ ឬលើកដាក់ទំនិញនៅកំពង់ផែនៅតាមប្រទេសមួយចំនួនក្នុងតំបន់។ ដូច្នេះតាមរយៈកំពង់ផែនេះវានឹងជួយធ្វើឲ្យការដឹកជញ្ជូនទំនិញពីកម្ពុជាទៅកាន់ទីផ្សារគោលដៅកាន់តែមានភាពងាយស្រួយ ហើយតម្លៃដឹកជញ្ជូនកាន់តែមានភាពប្រកួតប្រជែងបន្ថែមទៀត។ លោកជំទាវ

មិថុនា ភូថង រំពឹងថា កំពង់ផែនេះនឹងរួមចំណែកជួយជំរុញឲ្យសេដ្ឋកិច្ចជាតិ ពិសេសខេត្តកោះកុងឲ្យមានការកើនឡើងមួយកម្រិតបន្ថែមទៀត។ លើសពីនេះ វានឹងជួយបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ និងកាត់បន្ថយការចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស។

គួរបញ្ជាក់ថា កំពង់ផែអន្តរជាតិគិរីសាគរខេត្តកោះកុងអភិវឌ្ឍន៍ដោយក្រុមហ៊ុន Koh Kong Port Management មានទីតាំងស្ថិតក្នុងឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។ បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំក្រុមហ៊ុនអភិវឌ្ឍន៍ កំពង់ផែនេះមានសមត្ថភាពអាចផ្ទុក និងផ្ទេរទំនិញបានរាប់ម៉ឺនតោនក្នុង១ឆ្នាំៗ ហើយអាចអនុញ្ញាតឲ្យនាវាដឹកទំនិញធំៗ រួមទាំងនាវាទេសចរណ៍អាចចូលចតបានផងដែរ៕




អត្ថបទបន្ទាប់


តើកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅក្រុងឡាប៊ូនបាចូ នៅឥណ្ឌូនេស៊ី មានការពិភាក្សា និងឯកភាពគ្នាអ្វីខ្លះ?

ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានចេញសេចក្តីថ្លែងការណ៍របស់ប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ដោយបានបញ្ជាក់នូវការគាំទ្រចំព…

រដ្ឋបាលខេត្តកែបកំពុងជំរុញវិនិយោគិនឲ្យពន្លឿនការអភិវឌ្ឍកោះមួយចំនួនក្នុងខេត្ត

រដ្ឋបាលខេត្តកែប បាននិងកំពុងកែប្រែនូវមុខមាត់ថ្មី តាមរយៈការអភិវឌ្ឍកោះមួយចំនួន ក្នុងចំណោមកោះទាំង១២ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍។ បើថ្នាក់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ