វិស័យពាណិជ្ជកម្ម

តួកគី សម្រេចបានកំណើននាំចេញឈានដល់កម្រិតកំណត់ត្រា២០ពាន់លានដុល្លារ ក្នុងខែមករា


ទិន្នន័យផ្លូវការបង្ហាញថា ការនាំចេញរបស់តួកគី ដែលជាប្រទេសមានសេដ្ឋកិច្ចដ៏ធំមួយនៅទ្វីបអឺរ៉ុប បានកើនឡើងឈានដល់កម្រិតកំណត់ត្រាលើស២០ពាន់លានដុល្លារអាម៉េរិក ក្នុងខែមករា ដើមឆ្នាំ២០២៤ ថ្វីបើមានបញ្ហាប្រឈមជាច្រើនយ៉ាងណាក្ដី។ ជាមួយគ្នានេះ រដ្ឋាភិបាលតួកគី បានព្យាករថា ការនាំចេញសរុបនឹងឈានដល់ជិត២៧០ពាន់លានដុល្លារ នៅត្រឹមដំណាច់ឆ្នាំ២០២៤។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ដេលី សាបា (Daily Sabah)។
វិស័យពាណិជ្ជកម្ម
ដោយ

រដ្ឋមន្ត្រីពាណិជ្ជកម្មតួកគី លោក អូម័រ បូឡាត (Omer Bolat) បានថ្លែងក្នុងពិធីប្រកាសទិន្នន័យបឋមស្ដីពីពាណិជ្ជកម្មក្រៅប្រទេសថា ការនាំចេញរបស់ប្រទេសតួកគី ដែលមានប្រជាជនសរុបជាង៨៦លាននាក់ បានកើនឡើង៣,៦% ក្នុងខែមករា ដើមឆ្នាំ២០២៤ ឈានដល់កម្រិតកំណត់ត្រាលើស២០ពាន់លានដុល្លារអាម៉េរិក។ ទោះជាយ៉ាងណា ការនាំចូលបានធ្លាក់ចុះ២២%មកនៅត្រឹមជាង២៦ពាន់លានដុល្លារ ក្នុងខែមករា ខណៈឱនភាពពាណិជ្ជកម្មបរទេសបានធ្លាក់ចុះ៥៧% មកនៅត្រឹមជាង៦ពាន់លានដុល្លារ។

ការនាំចេញប្រចាំឆ្នាំរបស់ប្រទេសតួកគី ដែលមានសេដ្ឋកិច្ចធំបំផុតទី១៧ ក្នុងពិភពលោក និងធំបំផុតទី៧ នៅទ្វីបអឺរ៉ុប ជាមួយនឹងផលិតផលក្នុងស្រុកសរុបជាង១ទ្រីលានដុល្លារ បានឈានដល់កម្រិតកំពូល៣ឆ្នាំជាប់គ្នាឈានដល់ជិត២៥៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ ដោយកើនឡើងជិត១%បើធៀបនឹង២៥៤ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២។

លោក អូម័រ បូឡាត (Omer Bolat) បានលើកឡើងថា ការនាំចេញរបស់ប្រទេសតួកគី ដែលពឹងផ្អែកខ្លាំងលើវិស័យសំខាន់ៗរួមមានវិស័យឧស្សាហកម្ម ទេសចរណ៍ កសិកម្ម សំណង់ រ៉ែ សេវាកម្ម និងទូរគមនាគមន៍ នៅតែសម្រេចបានកំណើនក្នុងកម្រិតកំណត់ត្រាគួរឱ្យស្ញើចសរសើរ ថ្វីបើជួបបញ្ហាប្រឈមជាច្រើន ដែលរួមមានទាំងគ្រោះរញ្ជួយដីដ៏កំណាចចំនួន២លើក ដែលបានវាយប្រហារតំបន់ភាគអាគ្នេយ៍នៃប្រទេសតួកគី កាលពីមួយឆ្នាំមុនយ៉ាងណាក្ដី។

រដ្ឋមន្ត្រីរូបនេះគូសបញ្ជាក់ថា គ្រោះមហន្តរាយខាងលើនេះបានបណ្ដាលឱ្យការនាំចេញទទួលរងការខាតបង់ប្រមាណ៦ពាន់លានដុល្លារ ខណៈបញ្ហាប្រឈមផ្សេងៗទៀតរួមមានទាំងការរឹតបន្តឹងជាសកលដែលបានរាំងខ្ទប់តម្រូវការរួមទាំងនៅក្នុងសហភាពអឺរ៉ុប ដែលជាទីផ្សារនាំចេញធំបំផុតរបស់តួកគី និងជម្លោះភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ផងដែរ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនអភិវឌ្ឈន៍អចលនទ្រព្យដ៏ធំមួយនៅចិន ទទួលបានការគាំទ្រពីរដ្ឋាភិបាលតាមតំបន់

ព័ត៌មាន
ក្រុមហ៊ុន Country Garden ដែលជាក្រុមហ៊ុនអភិវឌ្ឈន៍អចលនទ្រព្យដ៏ធំមួយរបស់ចិន បាននិយាយថា គម្រោងជាង៣០របស់ខ្លួនកំពុងតែដំណើរការក្រោមការជួយជ្រ…

ឯកឧត្ដម ស៊ុន ចាន់ថុល៖ កម្ពុជាទទួលបានគម្រោងវិនិយោគច្រើនក្នុងខែមករា បង្ហាញពីការទុកចិត្តរបស់ អ្នកវិនិយោគលើថ្នាក់ដឹកនាំកម្ពុជា

ព័ត៌មាន
របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានបង្ហាញថា គ្រាន់តែនៅក្នុងរយៈពេលពេញមួយខែមករា ឆ្នាំ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ