ម៉ាស៊ីន អេធីអឹម អេស៊ីលីដា មានក្រដាសប្រាក់រៀលចាប់ពី ១ម៉ឺនរៀល-២ម៉ឺនរៀលឡើងទៅ ហើយនៅពេលដកប្រាក់ អ្នកគ្រាន់តែមើលការណែនាំដែលបានបិទនៅលើម៉ាស៊ីន អំពីក្រដាសប្រាក់ដែលអ្នកត្រូវការដក ។ ទាំងនេះវាផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការដកប្រាក់ ហើយក្រដាសប្រាក់ទាំងអស់សុទ្ធតែជាក្រដាសប្រាក់ថ្មី ។
អ្វីដែលកាន់តែពិសេសសម្រាប់អតិថិជនទៀតនោះ គឺមិនភ័យព្រួយនឹងការឆ្លងកូវីដ-១៩ ព្រោះក្រដាសប្រាក់ទាំងអស់ត្រូវបានបាញ់ថ្នាំសម្លាប់មេរោគរួចជាស្រេច នៅមុនពេលបញ្ចេញដើម្បីដាក់បញ្ចូលក្នុងម៉ាស៊ីន អេធីអឹម របស់ធនាគារ អេស៊ីលីដា ។
ម៉ាស៊ីន អេធីអឹម អេស៊ីលីដា ងាយស្រួលរក មានទីតាំងមិនឆ្ងាយពីផ្ទះលោកអ្នកឡើយ ហើយសូម្បីអ្នកធ្វើដំណើរកម្សាន្តទៅទីរួមខេត្ត ក៏អាចដកលុយជាមួយម៉ាស៊ីន អេធីអឹម អេស៊ីលីដា បានដែរ ព្រោះមាននៅទូទាំងប្រទេស សរុបទាំងអស់ជិត ៨០០ គ្រឿងឯណោះ ។
កាន់ក្រដាសប្រាក់ថ្មី មិនមានហានិភ័យឆ្លងជំងឺ មានសុវត្ថិភាពខ្ពស់ មិនអស់ថ្លៃសេវា ដកប្រាក់បានតាមតម្រូវការ ទាំងប្រាក់រៀល ប្រាក់ដុល្លារ និងប្រាក់បាតថៃ ។ ម៉ាស៊ីន អេធីអឹម របស់ធនាគារ អេស៊ីលីដា ផ្តល់ជូនបទពិសោធន៍ថ្មី និងកាន់តែប្រសើរដល់អតិថិជន ៕