និន្នាការនេះ បានបង្ហាញឱ្យឃើញថា ប្រជាជនកម្ពុជា មានការគាំទ្រយ៉ាងខ្លាំងទៅលើសេវាកម្ម អេស៊ីលីដាម៉ូបាលអ៊ែប ដែលជាសេវាកម្មមួយ មានភាពងាយស្រួលសម្រាប់ការទូទាត់ សមស្របទៅតាមតម្រូវការមនុស្សនាយុគសម័យថ្មី ។
ជាក់ស្ដែង គិតតាំងពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៨ខែមេសា ការធ្វើប្រតិបត្តិការសេវាធនាគារឌីជីថលនៅលើអេស៊ីលីដាម៉ូបាលមានដល់ទៅជាង ១លាន៥សែនប្រតិបត្តិការ ជាមួយនឹងទំហំទឹកប្រាក់ដល់ទៅជាង ៤៣៤លានដុល្លារអាមេរិក។ នេះបើតាមទិន្នន័យពីធនាគារអេស៊ីលីដា។
តាមរយៈការធ្វើដំណើរកម្សាន្តអំឡុងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីខ្មែរយ៉ាងហោចណាស់មានប្រជាពលរដ្ឋជាង ៥លាននាក់បានដើរកម្សាន្ដ។ ក្នុងនោះខេត្តបាត់ដំបង ជាប់ចំណាត់ថ្នាក់លេខ១ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ ហើយពួកគាត់ភាគច្រើនប្រើប្រាស់ QR ដើម្បីទូទាត់ប្រាក់ នៅតាមរមណីយដ្ឋាន ភោជនីយដ្ឋាន សណ្ឋាគារ និងកន្លែងកម្សាន្តនានាផងដែរ ។
អេស៊ីលីដាម៉ូបាលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ការចាយវាយរបស់ពួកគាត់ ដោយសារនៅតាមរម្យណីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ តូច ធំ សុទ្ធតែមាន KHQR សម្រាប់ធ្វើការទូទាត់បានគ្រប់ធនាគារ ទាំងអស់ ដោយមិនចាំបាច់ប្រើប្រាស់លុយ នាំឲ្យពិបាកឈរចាំអាប់លុយ អំពល់ទុក្ខរឿងក្រដាស់លុយធំ ឬតូច គ្រាន់តែដាក់ស្កេន គឺទូទាត់រួចជាស្រេច ងាយស្រួល។
តោះ! ដោនឡូត អេស៊ីលីដាម៉ូបាលអ៊ែប ទាំងអស់គ្នាឥឡូវនេះ ដើម្បីសុវត្ថិភាព និងមិនមានហានិភ័យខ្លាចឆ្លងជំងឺកូវីដ-១៩ ។ អតិថិជន និងសាធារណជន អាចទាញយកកម្មវិធី អេស៊ីលីដាម៉ូបាល (ACLEDA Mobile) តាមរយៈ App Store, Play Store, AppGallery នោះលោកអ្នកនឹងទទួលបានការប្រើប្រាស់សេវាកម្ម យ៉ាងច្រើនតាមសេចក្តីត្រូវការ និងដោយមិនអស់ថ្លៃសេវា ៕