អត្ថបទពាណិជ្ជកម្ម

អេស៊ីលីដា សហការជាមួយស្ថាប័នរដ្ឋ និងឯកជនចំនួន៣ រៀបចំព្រឹត្តិការណ៍ “បន្លឺសំឡេងកណ្តឹង ដើម្បីសមភាពយេនឌ័រ”


“បន្លឺសំឡេងកណ្តឹង ដើម្បីសមភាពយេនឌ័រ សម្រាប់ស្ត្រី និងយុវតីទាំងអស់ ក្រោមមូលបទ សិទ្ធិ, សមភាព, និងបង្កើនភាពអង់អាច” គឺជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមដោយផ្សារមូលបត្រនៅទូទាំងពិភពលោក ដើម្បីអបអរសាទរទិវាអន្តរជាតិនារី និងជំរុញសកម្មភាពឆ្ពោះទៅរកសមភាពយេនឌ័រ ហើយនេះ គឺជាលើកទី១ហើយ ដែលព្រឹត្តិការណ៍ដ៏ពិសេសនេះ ត្រូវបានប្រារព្ធឡើងនៅកម្ពុជា ក្រោមកិច្ចសហការរួមគ្នារវាងធនាគារ អេស៊ីលីដា, និយ័តករមូលបត្រកម្ពុជា, ផ្សារមូលបត្រកម្ពុជា និងអង្គការ UN Women កាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៥។
អេស៊ីលីដា សហការជាមួយស្ថាប័នរដ្ឋ និងឯកជនចំនួន៣ រៀបចំព្រឹត្តិការណ៍ “បន្លឺសំឡេងកណ្តឹង ដើម្បីសមភាពយេនឌ័រ”
ដោយ
អំពី Acleda Bank

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បាន​លើកឡើងថា ការបន្លឺសំឡេងកណ្ដឹងនាពេលនេះ គឺជាការដាស់តឿនបន្ថែមទៀត ឲ្យភាគីពាក់ព័ន្ធ ពិសេសនៅក្នុងវិស័យមូលបត្រ​ត្រូវតែរួមគ្នាថែមទៀត ដើម្បីធ្វើឲ្យសមភាពយេនឌ័រនៅកម្ពុជា​កាន់តែ​មានភាពល្អប្រសើរឡើង ខណៈកន្លងមក​រាជរដ្ឋាភិបាល​ក៏មានគោលនយោបាយ ជំរុញគាំទ្រ​ជាច្រើន ក្នុងការលើកម្ពស់សមភាពយេនឌ័រទាំងនៅក្នុងស្ថាប័នរដ្ឋ និងឯកជន។

ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានគូសបញ្ជាក់បន្ថែមថា កន្លងមក តាមរយៈបទបញ្ញត្តិដែលមានស្រាប់ ​ផ្សារមូលបត្រ​កម្ពុជា​​បាននិងកំពុងធ្វើកិច្ចការងារជាច្រើនរួចមកហើយក្នុងការលើកកម្ពស់សមភាពយេនឌ័រនេះ តួយ៉ាងនៅក្នុងការបោះផ្សាយសញ្ញាបណ្ណសង្គមមួយចំនួន ក៏មានការលើកទឹកចិត្ត​ដល់អ្នកវិនិយោគ​ជាស្ត្រីផងដែរ។

ជាមួយគ្នានេះ លោកស្រី ម៉ារ អមរ៉ា តំណាងប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានគូសលើកឡើងដែរថា ក្នុងនាមជាធនាគារពាណិជ្ជដ៏ធំដំបូងគេ ដែលបាន​បោះផ្សាយមូលបត្រ នៅក្នុងផ្សារមូលបត្រ​កម្ពុជា អេស៊ីលីដា ​តែងតែសហការ និងគាំទ្រយ៉ាងពេញទំហឹង​រាល់ដំណើរការ​អភិវឌ្ឍវិស័យមូលបត្រ រួមទាំងសមភាពយេនឌ័រនៅក្នុងវិស័យនេះផងដែរ។ លោកស្រី បន្ថែមថា អេស៊ីលីដា គឺជាស្ថាប័នមួយ ដែលមានសមភាពយេឌ័រល្អ ដ្បិតនៅធនាគារខ្មែរមួយនេះ មិនត្រឹមតែ​មានបុគ្គលិកជាស្ត្រីច្រើនលើសលុបប៉ុណ្ណោះទេ ប៉ុន្ដែ ក្នុងតួនាទីថ្នាក់ដឹកនាំកំពូល, ស្ត្រី ក៏មានចំនួន​ប្រហាក់​ប្រហែលនឹងបុរសដែរ។ លោកស្រីបន្ថែមថា អេស៊ីលីដា មានគោលនយោបាយដ៏ល្អ ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ស្ត្រី នៅក្នុងការ​ទទួលបានឱកាសអភិវឌ្ឍសមត្ថភាពរបស់ខ្លួន។

យោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ូ សុជាតិ ដែលគូសរំលេចអំពីរបាយការណ៍របស់ស្ថាប័ន​ប្រឹក្សាការគ្រប់គ្រងសកល McKinsey បានឲ្យដឹងថា នៅក្នុងក្រុមហ៊ុន​ខាងផ្នែកប្រតិបត្តិការ ដែលមាន​ចម្រុះភាពផ្នែកយេនឌ័រ​ ក្រុមហ៊ុននោះ​មានប្រតិបត្តិការល្អប្រសើរ អាចរកប្រាក់ចំណេញ​បានលើសពីដៃគូរបស់ពួកគេដល់ទៅ​២៥%។ រីឯវេទិកាសេដ្ឋកិច្ចពិភពលោក​វិញ ក៏បាន​ចង្អុលបង្ហាញដែរថា ការមិនមានគម្លាតយេនឌ័រ ក៏អាចជួយជំរុញបន្ថែមដល់សម្ទុះផលចំណេញចូលទៅ​ក្នុង​ផលិតផលក្នុងស្រុកសរុប​របស់ប្រទេសជាតិផងដែរ៕




អត្ថបទបន្ទាប់


ប្រាក់ចំណេញរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD កើនឡើងជាង៧៣% ទោះរងគំនាបពន្ធពីអឺរ៉ុប និងអាម៉េរិក

ទោះបីរងគំនាបពន្ធពីសហភាពអឺរ៉ុប និងសហរដ្ឋអាម៉េរិក យ៉ាងណាក្តី តែទីផ្សារលក់រថយន្តអគ្គិសនីរបស់ក្រុមហ៊ុនខ្នាតយក្សរបស់ចិន BYD នៅតែរក្សាសន្ទុះក…

រុស្ស៊ី អ៊ុយក្រែន និងអាម៉េរិកបានព្រមព្រៀងគ្នាបណ្ដោះអាសន្នចំពោះបទឈប់បាញ់នៅសមុទ្រ និងការវាយប្រហារលើកន្លែងថាមពល

សហរដ្ឋអាម៉េរិកបានឈានដល់កិច្ចព្រមព្រៀងដាច់ដោយឡែកមួយជាមួយនឹងអ៊ុយក្រែន និងរុស្ស៊ីសម្រាប់បទឈប់បាញ់បណ្តោះអាសន្ននៅសមុទ្រខ្មៅ និងការវាយប្រហារលើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ