អេស៊ីលីដា

ធនាគារអេស៊ីលីដា ផ្តល់ការបញ្ចុះតម្លៃ៣០%ដល់អតិថិជន តាមរយៈការទិញទំនិញនៅផ្សារទំនើបអ៊ីអន


ឥឡូវនេះ អតិថិជនដែលប្រើប្រាស់ App ទាន់ចិត្ត របស់ធនាគារអេស៊ីលីដា មិនត្រឹមតែអាចប្រតិបត្តិការលើការផ្ទេរប្រាក់តាមទូរស័ព្ទដៃ បង់វិក័យបត្រទឹកភ្លើង និងការទូទាត់ផ្សេងៗទៀតប៉ុណ្ណោះទេ ថែមទាំងអាចទទួលបានអត្ថប្រយោជន៍ជាច្រើនទៀត ក្នុងការទិញទំនិញក្នុងផ្សារទំនើបអ៊ីអន ចាប់ពីថ្ងៃទី២៧ ដល់២៩ ខែវិច្ឆកា ឆ្នាំ២០២០នេះ។
ដោយ
ធនាគារអេស៊ីលីដា ផ្តល់ការបញ្ចុះតម្លៃ៣០%ដល់អតិថិជន តាមរយៈការទិញទំនិញនៅផ្សារទំនើបអ៊ីអន

ធនាគារអេស៊ីលីដា ដែលជា​ធនាគារ​ឈានមុខ​គេ​មួយនៅ​កម្ពុជា បានបន្ថែម​នូវ​អត្ថប្រយោជន៍​ដ៏អស្ចារ្យ​ដល់​អតិថិជន​ដែល​ទៅទិញ​ទំនិញ នៅផ្សារ​ទំនើប​ដ៏ធំជាងគេ​របស់ជប៉ុន គឺ ផ្សារ​ទំនើប​អ៊ីអន​ទាំង​២សាខា នឹង​ទទួល​បាន​ការបញ្ចុះ​តម្លៃ​ដល់​ទៅ ៣០% តាមរយៈ​ការស្កេន QR កូដ របស់​អេស៊ីលីដា​ទាន់ចិត្ត ចាប់ពីថ្ងៃទី២៧ ដល់២៩ ខែវិច្ឆកា ឆ្នាំ២០២០ ដែលនេះ​ជាគោលដៅ​ដ៏សំខាន់​របស់ ធនាគារ​អេស៊ីលីដា ក្នុងការ​ជំរុញ​ឲ្យការទូទាត់​ប្រាក់​តាមបែប​ឌីជីថល កាន់តែ​ពេញនិយម​ជាជាង​ការទូទាត់​សាច់ប្រាក់។

មិនត្រឹមតែ ការជំរុញ​ឲ្យការទូទាត់​ប្រាក់​តាម​បែបឌីជីថល របស់​ធនាគារ​អេស៊ីលីដា​ប៉ុណ្ណោះទេ ប៉ុន្ដែការ​រៀបចំ​ឲ្យមាន​ការ​បញ្ចុះតម្លៃនេះឡើង ក៏មាន​គោលបំណង​កាត់បន្ថយ​ការរីករាល​ដាល​នៃ​ការចម្លង​មេរោគ​កូវីដ-១៩ តាមរយៈ​ការកាន់​សាច់ប្រាក់​ពីដៃមួយ​ទៅ​ដៃមួយ ​ទោះបីជា​ស្ថានភាព​នៃ​រីករាលដាល​ជំងឺកូវីដ-១៩បានធូរ​ស្បើយ​បន្តិចក្តី។

សូមជម្រាបថា App ទាន់ចិត្ត មាន​អតិថិជនជិត ២លាន​អ្នកហើយ​ដែលកំពុង​ប្រើប្រាស់​ ដែលមាន​មុខងារ​ប្រើប្រាស់​សំខាន់ៗ​ដូចជា ការទូទាត់​វិក័យ​បត្រ​ជាច្រើន​ប្រភេទ​រួមមាន ទឹក ភ្លើង សំរាម សាលារៀន​ការបញ្ជូល​លុយ​ទូរស័ព្ទដៃ ការផ្ទេរប្រាក់​ទាំងក្នុងនិង​ក្រៅប្រទេស និងផ្ទេរទៅ​កាន់ស្ថាប័ន​ធនាគារ​មួយចំនួន  ការទូទាត់​ថ្លៃទំនិញ​តាមរយៈការស្កេន QR កូដ ក៏ដូចជា​ការធ្វើ​ប្រតិបត្តិការ​ផ្សេងៗ​ជាច្រើន​ទៀត​ផងដែរ។ បច្ចុប្បន្នធនាគារ អេស៊ីលីដា កំពុងធ្វើឲ្យ​កាន់តែ​ទាន់សម័យ​នូវមុខងារ​បន្ថែមទៀត ដើម្បីបំពេញ​តម្រូវការ​អតិថិជន​ឲ្យកាន់តែ​សម្បូរបែប​ក្នុងការប្រើប្រាស់​សេវាកម្ម​ជាច្រើន។

យោងតាមរបាយកាណ៍​ពីធនាគារ​អេស៊ីលីដា ដែលបានផ្តល់​ឲ្យសារព័ត៌មាន​ខេមបូណូមីស​បានឲ្យដឹងថា  គិតត្រឹមថ្ងៃទី​១៦ ខែវិឆ្ឆិកា ឆ្នាំ២០២០ សម្រាប់​ការប្រើប្រាស់​សេវាអេស៊ីលីដា​ទាន់ចិត្ត មានសរុប​ទាំងអស់​ជាង ១លាន៦សែននាក់ ហើយមាន​ហាងជា​ដៃគូទាន់ចិត្ត​ចំនួនជិត​៥ម៉ឺន​ហាង។ ក្នុងនោះដែរ ម៉ាស៊ីន ATM របស់​ធនាគារ អេស៊ីលីដា សរុប​ទាំងអស់​មានចំនួន ៧១១ គ្រឿង ខណៈដែល​ម៉ាស៊ីន​ឆូតកាត​ POS របស់ធនាគារ អេស៊ីលីដា សរុបទាំងអស់ ៤.២៧៥ គ្រឿង​កំពុង​ប្រើប្រាស់​​នៅ​ទូទាំងប្រទេស៕

None



អត្ថបទបន្ទាប់


យុទ្ធនាការ «ឆ្ពោះ​ទៅ​មុខ​រួម​គ្នា» ដើម្បី​លើក​ស្ទួយ​សាមគ្គីភាព​របស់​ពលរដ្ឋកម្ពុជា

ក្រុមហ៊ុន Smart Axiata នៅថ្ងៃទី២៣ វិច្ឆិកានេះ អំពាវនាវ​លើកទឹកចិត្តពលរដ្ឋកម្ពុជាគ្រប់ស្រទាប់​វណ្ណៈឲ្យចូលរួមជួយគ្នាក្នុងយុទ្ធនាការថ្មីមួយរបស…

ក្រុមហ៊ុន CP All ចេញមុខអះអាងជាថ្មីថា កំពុង​ត្រៀមបើកហាង 7-Eleven នៅកម្ពុជា និងឡាវទៅតាមផែនការ

ក្រុមហ៊ុន CP All បានចេញមុខប្រកាសជាថ្មីកាលពីម្សិលមិញនេះថា ក្រុមហ៊ុន នឹងប្តេជ្ញានៅតែបន្ដ ផែនការរបស់ខ្លួន ក្នុងការពង្រីកសាខាហាងលក់ទំនិញ 7-…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ