ប៉ាស៊ីហ្វិក-អាមេរិក-ចិន

ប្រទេសកោះនៅប៉ាស៊ីហ្វិកប្រើឥទ្ធិពលទាមទារឱ្យមហាអំណាចចិន និងអាមេរិកគិតគូរពីបញ្ហាអាកាសធាតុ


បណ្តាប្រទេសកោះនៅប៉ាស៊ីហ្វិក ដែលកំពុងទទួលបានការចោមរោមតាមចែចូវពីសំណាក់មហាយក្សចិនចិន និងអាមេរិកនោះ បានដាក់ការជូនដំណឹងដល់ប្រទេសមហាអំណាចទាំងពីរដែលជាអ្នក បញ្ចេញកាបូនដ៏ធំបំផុតទាំងពីរលើពិភពលោក ដើម្បីឱ្យចាត់វិធានការបន្ថែមទៀតលើការប្រែប្រួលអាកាសធាតុ។ សំណើពីក្រុមប្រទេសកោះនៅប៉ាស៊ីហ្វិកនេះធ្វើឡើង ខណៈពេលដែលពួកគេកំពុងសន្យារួបរួមគ្នា នៅចំពោះមុខការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដែលកំពុងកើនឡើងកាន់តែខ្លាំងក្លារវាងចិន និងអាមេរិក រួមទាំងសម្ព័ន្ធមិត្ត ក្នុងការព្យាយាមទាញពួកគេឱ្យជ្រើសរើសយកម្ខាងៗ។
កោះនៅប៉ាស៊ីហ្វិកទាមទារឱ្យ ចិនអាមេរិកគិតគូរពីបញ្ហាអាកាសធាតុ

នៅកិច្ចប្រជុំ៤ថ្ងៃដែលបានបិទបញ្ចប់ទៅហើយកាលពីថ្ងៃសប្តាហ៍មុន មេដឹកនាំប្រទេសកោះទាំង១៧ បានចេញសេចក្តីថ្លែងការណ៍រួមមួយស្តីពីការប្រកាសអាសន្នអាកាសធាតុ ដោយនិយាយថា ការចូលរួមថែរក្សាអាកាសធាតុមិនត្រឹមតែបម្រើឱ្យផ្នែកវិទ្យាសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែគឺសម្រាប់ជីវិតប្រចាំថ្ងៃរបស់មនុស្សនៅតំបន់ប៉ាស៊ីហ្វិកផងដែរ។

បើគេរាប់ តំបន់សេដ្ឋកិច្ចផ្តាច់មុខនៃសមាជិកកោះប៉ាស៊ីហ្វិកទាំង១៧ វាបានលាតសន្ធឹងលើមហាសមុទ្រ ៣០លានគីឡូម៉ែត្រការ៉េ ដែលជាប្រភពផ្គត់ផ្គង់ត្រីធូណាស្ទើរពាក់កណ្តាលពិភពលោកទៅហើយ។ ត្រីធូណា ជាប្រភេទត្រីសមុទ្រដែលមានមនុស្សបរិភោគសាច់ច្រើនជាងគេ។ ប៉ុន្តែប្រជាជាតិទាំងនេះ ក៏កំពុងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតមួយ នៃការប្រែប្រួលអាកាសធាតុ នោះគឺការកើនកំដៅផែនដី ផ្ទាំងទឹកកករលាយ និងធ្វើឱ្យកំពស់ទឹកសមុទ្រឡើងជន់លេចប្រទេសកោះទាំងនេះ។

ការឆ្លៀតឱកាសឱ្យចិននិងអាមេរិកគិតគូរពីជោគវាសនាខ្លួនបែបនេះ ក៏ដោយសារតែបច្ចុប្បន្នកំពុងមានភាពចម្រូងចម្រាស់ លើការប៉ុនប៉ងរបស់ចិន ដើម្បីបំបែកប្រទេសមួយចំនួនឱ្យចូលទៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងសន្តិសុខ ខណៈពេលដែលទីក្រុងវ៉ាស៊ីនតោនឯណោះវិញ ក្រោយឃើញចិនព្យាយាមចូលកាន់តែកៀកជាមួយប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិក ខ្លួនក៏បានសន្យាចូលរួមផ្នែកហិរញ្ញវត្ថុ និងការទូតបន្ថែមទៀតសម្រាប់ប្រទេសតំបន់នេះដែរ។

សហរដ្ឋអាមេរិក បានប្រកាសសន្យានឹងបង្កើនការផ្ដល់ជំនួយច្រើនជាងមុន ៣ដង ដល់បណ្ដាប្រទេសប្រជុំកោះប៉ាស៊ីហ្វិក ខណៈដែលក្រុមមេដឹកនាំនៃប្រទេសនៅតំបន់នេះ ក៏បានស្វាគមន៍ការសន្យារបស់សហរដ្ឋអាមេរិកផងដែរ។

ដោយឡែក ទីក្រុងប៉េកាំងវិញបានប្រកាសតាមរយៈស្ថានទូតប្រចាំនៅកោះហ្វីជីថា ខ្លួនបានរៀបចំ និងគ្រោងបង្ហាញឯកសារស្តីពីអាកាសធាតុទៅកាន់កោះប៉ាស៊ីហ្វិក នៅមួយខែមុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចូលមកដល់។

សូមជម្រាបថាទីក្រុងប៉េកាំងបានបង្កើតវេទិកាថ្មីមួយសម្រាប់កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសកោះប៉ាស៊ីហ្វិក តាមរយៈកិច្ចប្រជុំប្រចាំឆ្នាំជាមួយរដ្ឋមន្ត្រីការបរទេសរបស់ខ្លួន៕




អត្ថបទបន្ទាប់


ប្រធានាធិបតីស្តីទីស្រីលង្កា ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នជាថ្មីទៀតហើយ ខណៈសេដ្ឋកិច្ចប្រទេសកំពុងត្រដាបត្រដួស

ព័ត៌មាន
ប្រធានាធិបតីស្តីទីរបស់ស្រីលង្កាលោករ៉ានីល វីគ្រីមស៊ីងហ៊ី (Ranil Wickremesinghe) បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នជាថ្មីទៀតហើយ ខណៈដែលរដ្ឋ…

ក្រុមហ៊ុនផលិតផ្ទាំងសូឡារបស់ជប៉ុនសម្លឹងឃើញឱកាសប្រកួតប្រជែងនៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍

ព័ត៌មាន
ក្រុមហ៊ុនផលិតផ្ទាំងសូឡារបស់ប្រទេសជប៉ុនមានបំណងពង្រីកការដំឡើងបន្ទះស្រូបពន្លឺព្រះអាទិត្យ ឬហៅថាផ្ទាំងសូឡា នៅក្នុងទីផ្សារតំបន់អាស៊ីអាគ្នេយ៍ ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ