អត្ថបទពាណិជ្ជកម្ម!

ធនាគារអេស៊ីលីដា និងវីង ចាប់ដៃគ្នាពង្រីកវិសាលភាពសេវាផ្ទេរប្រាក់នៅកម្ពុជា


ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជធំជាងគេ និងនាំមុខគេមួយនៅកម្ពុជា បានសម្រេចចាប់ដៃគូជាមួយនឹងធនាគារឯកទេសវីង ដើម្បីផ្ដល់សេវាផ្ទេរប្រាក់សម្រាប់អ្នកប្រើប្រាស់នៅទូទាំងប្រទេសឲ្យកាន់តែមានភាពទូលំទូលាយ។ កិច្ចសហការនេះ ក៏ត្រូវបានថ្នាក់ដឹកនាំធនាគារទាំងពីរនេះ ចាត់ទុកថា គឺជាផ្នែកមួយក្នុងជំរុញដល់កំណើនបរិយាប័នហិរញ្ញវត្ថុនៅកម្ពុជាផងដែរ។
ធនាគារអេស៊ីលីដា និងវីង ចាប់ដៃគ្នាពង្រីកវិសាលភាពសេវាផ្ទេរប្រាក់នៅកម្ពុជា
ដោយ

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា បានលើកឡើងថា កិច្ចសហប្រតិបត្តិការ​រវាង​ក្រុមហ៊ុនទាំងពីរ គឺធនាគារអេស៊ីលីដា និង​ធនាគារឯកទេស​វីងនេះ នឹង​សម្រួលដល់​អតិថិជនរបស់​ក្រុមហ៊ុនទាំងពីរ ក្នុងការ​ទទួលបាន​សេវា​ផ្ទេរប្រាក់ទៅមក​តាមរយៈ​ធនាគារ​ទាំងពីរ ក៏ដូចជា​ការទូទាត់​កាន់តែប្រសើរ​ជាងឡើង។

លោក បណ្ឌិត អ៊ិន ចាន់នី មានប្រសាសន៍ថា «ដូចយើងដឹងហើយថា ធនាគារអេស៊ីលីដា បើគិតជា​ការិយាល័យ និងសាខា គឺមានធំមែន ប៉ុន្ដែ មានតែចំនួន ២៦២ ទេ ប៉ុន្ដែ យើងមាន​ម៉ាស៊ីន​ឆូតកាត​ ៤ពាន់ជាង មានដៃគូរបស់យើង​ប្រមាណជា ៣ម៉ឺន ប៉ុន្ដែបូកវីងថែមទៀត វីងធ្វើឲ្យបណ្ដាញ​ទូទាត់ [ជាដៃគូរបស់​ធនាគារអេស៊ីលីដា​ទាំងអស់] មានទំហំធំណាស់​...មានរហូតដល់ជិត​៤ម៉ឺនឯណោះ»។ 

ប្រធាននាយក​ប្រតិបត្តិធនាគារ​អេស៊ីលីដា​រូបនេះ បាន​បន្ថែមទៀតថា កិច្ចសហការ​គ្នារវាង​ធនាគារ​ទាំងពីរនេះ គឺ​មិនមែន​ជាការ​បន្ថែម​នូវការ​យកថ្លៃសេវា​ពីអតិថិជននោះទេ ប៉ុន្ដែវាគឺជា​ការ​ជួយផ្ដល់ជម្រើស​កាន់តែច្រើន​សម្រាប់​អ្នកប្រើប្រាស់​ដែលចង់ផ្ទេរប្រាក់ ឬធ្វើការទូទាត់ប្រាក់ ដោយពួកគាត់​អាចផ្ទេរប្រាក់​ពីភ្នាក់ងារវីង ទៅកាន់ធនាគារ​អេស៊ីលីដា ឬផ្ទេរប្រាក់ពីគណនី​ធនាគារអេស៊ីលីដា ទៅកាន់​គណនីវីងក៏បាន ឬបង់ការប្រាក់ធនាគារ​អេស៊ីលីដា តាមរយៈ​ភ្នាក់ងារវីង​ជាដើម។

ធនាគារអេស៊ីលីដា និងវីង ចាប់ដៃគ្នាពង្រីកវិសាលភាពសេវាផ្ទេរប្រាក់នៅកម្ពុជា (រូបភាព៖ ហេង ភារម្យ)

លោក ម៉ានូ រ៉ាចាន់ អគ្គនាយក​ធនាគារ​ឯកទេស​វីង បាន​លើកឡើងដែរថា បើមើលពីចក្ខុវិស័យ និងបេសកម្ម​រវាង​ធនាគារអេស៊ីលីដា និងធនាគារឯកទេសវីង គឺមាន​ភាពដូចគ្នាច្រើន ពោលគឺ​មានទិសដៅ​ធ្វើយ៉ាងណា​ឲ្យ​ជីវភាពរស់​របស់ប្រជាជន​មានភាពប្រសើរឡើង ពិសេស​តាមរយៈ​ការផ្ដល់សេវា​ហិរញ្ញវត្ថុ​ងាយស្រួល។ ការមានទិសដៅ ក៏ដូចជា​ចក្ខុវិស័យ​ដូចគ្នានេះហើយ ទើប​ជំរុញ​ឲ្យ​ធនាគារ​ទាំងពីរនេះ ឈាន​ដល់​ការចុះ​កិច្ចសហការ​លើសេវាផ្ទេរប្រាក់​រួមគ្នា។

សូមជម្រាបដែរថា បើតាមការគូសបញ្ជាក់​របស់លោក​បណ្ឌិត អ៊ិន ចាន់នី ការ​សហការរវាង​ធនាគារ​អេស៊ីលីដា និងវីងនេះ ក៏ជាការ​ជួយ​ជំរុញឲ្យ​ប្រជាពលរដ្ឋ​ដែលមិនមានប្រើប្រាស់សេវា​ធនាគារ អាចនឹង​មាន​ការយល់ដឹង​ជាងមុន ពីសេវាធនាគារ ពិសេស​គឺសេវាសន្សំតែម្ដង៕ 

ធនាគារអេស៊ីលីដា និងវីង ចាប់ដៃគ្នាពង្រីកវិសាលភាពសេវាផ្ទេរប្រាក់នៅកម្ពុជា (រូបភាព៖ ហេង ភារម្យ)
None



អត្ថបទបន្ទាប់


ក្រសួងដែនដីផ្សព្វផ្សាយច្បាប់សំណង់ថ្មី ដោយរំពឹងថានឹងធ្វើឲ្យសំណង់កាន់តែមានសន្ដិសុខ និងសុវត្ថិភាពជាងមុន

វិស័យសំណង់ និងអចលនទ្រព្យកម្ពុជានាប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានគេមើលឃើញថា មានសន្ទុះកើនឡើងយ៉ាងគំហុក ខណៈដែលសំណង់តូចធំ ខ្ពស់ទាប ជាច្រើ…

ផ្សារមូលបត្រកម្ពុជា រំពឹងទទួលបានក្រុមហ៊ុនចុះបញ្ជីថ្មី យ៉ាងតិចណាស់ ៧ស្ថាប័ន ក្នុងឆ្នាំ ២០២០

ស្របពេលដែលឆ្នាំ ២០១៩ ជាឆ្នាំដ៏អស្ចារ្យសម្រាប់ វិស័យមូលបត្រកម្ពុជា ដែលបានបំបែកកំណត់ត្រាជាច្រើននោះ នៅក្នុងឆ្នាំ ២០២០នេះ អ្នកជំនាញនៅក្នុងវិស័…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ