បញ្ហាសិទ្ធិមនុស្ស​នៅស៊ិនជាំង

សកម្មជនសិទ្ធិមនុស្សទាមទារឲ្យក្រុមហ៊ុនតេស្លាបិទទីតាំងបង្ហាញលក់រថយន្តរបស់ខ្លួននៅតំបន់ស៊ីនជាំង


សកម្មជនសិទ្ធិមនុស្សរបស់អាមេរិក កំពុងអំពាវនាវដល់ក្រុមហ៊ុន តេស្លា(Tesla) ឱ្យបិទទីតាំងដាក់បង្ហាញរថយន្តថ្មីមួយរបស់ខ្លួន ដែលទើបប្រកាសនឹងបើកដំណើរការនៅក្នុងតំបន់ស៊ីនជាំង ប្រទេសចិន ជាកន្លែងដែលត្រូវបានអាមេរិកចោទប្រកាន់ពីបទរំលោភបំពានលើជនជាតិភាគតិច មូស្លីម អ៊ុយហ្គ័រ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន AP។
(រូបតំណាង) ឥណ្ឌូនេស៊ីទទួលបានសំណើរសុំវិនិយោគពីក្រុមហ៊ុនយក្សTesla របស់អាមេរិក
ដោយ

«តោះស៊ីនជាំង! ចាប់ផ្តើមធ្វើដំណើរដោយប្រើអគ្គិសនីទាំងអស់គ្នា» ជាអ្វីដែលក្រុមហ៊ុន Tesla បានសរសេរលើគណនីបណ្តាញសង្គមក្នុងប្រទេសចិន កាលពីសុក្រសប្តាហ៍មុន ជាពេលដែលខ្លួនប្រកាសបើកដំណើរការទីតាំងដាក់បង្ហាញលក់រថយន្ត (Showroom) ថ្មីក្នុងទីក្រុងអ៊ូរម្យជី (Urumqi) តំបន់ស៊ីនជាំង ប្រទេសចិន។

ក្រុមប្រឹក្សាទំនាក់ទំនងអាមេរិក-អ៊ីស្លាម ដែលជាអង្គការមួយមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី កាលពីថ្ងៃចន្ទបានជំរុញឱ្យក្រុមហ៊ុន Tesla និងពិសេសជំរុញទៅប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះ គឺលោក Elon Musk ឱ្យបិទទីតាំងបង្ហាញដាក់រថយន្តនោះ និងបញ្ឈប់នូវការវិនិយោគដែលជាផ្នែកមួយនៃការគាំទ្រសេដ្ឋកិច្ច នៅក្នុងតំបន់ស៊ិនជាំងនេះ ដែលអង្គការនោះចាត់ទុកថា ជាកន្លែងប្រល័យពូជសាសន៍ជនជាតិភាគតិច។

មិនមានការឆ្លើយតបណាមួយ ពីការិយាល័យកណ្តាលរបស់ Tesla ក្នុងរដ្ឋ Austin សហរដ្ឋអាមេរិកឡើយគិតត្រឹមថ្ងៃអង្គារនេះ។ 

គួរកត់សម្គាល់ថា សម្ពាធបាននិងកំពុងកើតមានកាន់តែច្រើន ទៅលើក្រុមហ៊ុនបរទេស ដើម្បីជំរុញឲ្យពួកគេធ្វើការផ្លាស់ប្តូរជំហរ ពិសេសលើការវិនិយោគដែលជាប់ពាក់ព័ន្ធនឹងតំបន់មួយចំនួននៅប្រទេសចិន ដូចជាតំបន់ស៊ីនជាំង ទីបេ និងកោះតៃវ៉ាន់ជាដើម។ សម្ពាធម្យ៉ាងទៀត គឺធ្លាក់មកពីទីក្រុងប៉េកាំង ដែលអាចធ្វើឲ្យប៉ះពាល់ដល់ការរកស៊ីរបស់ក្រុមហ៊ុន ក្នុងប្រទេសចិន ដែលជាទីផ្សារដ៏ធំសម្រាប់ម៉ាកយីហោអន្តរជាតិជាច្រើន។

ជាក់ស្តែង ប្រទេសចិន ជាទីផ្សារធំបំផុតរបស់ ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla ហើយក៏ជាទឹកដីដែល Tesla មានរោងចក្រនៅក្រៅប្រទេសដំបូងគេផងដែរ កាលពីឆ្នាំ២០១៩ ក្នុងទីក្រុងសៀងហៃ។

មែនទែនទៅ មិនត្រឹមតែ Tesla ទេដែលមានអគារតាំងបង្ហាញរថយន្ដក្នុងតំបន់ស៊ីនជាំង សូម្បីតែម៉ាករយន្តល្បីៗមួយចំនួនទៀត ដូចជា Volkswagen General Motors និង Nissan Motor ក៏មានអគារដាក់តាំងបង្ហាញរថយន្ត នៅតំបន់ស៊ីនជាំងផងដែរ ហើយ Volkswagen ថែមទាំងមានរោងចក្រ នៅក្រុង អ៊ូរម្យជី នៃតំបន់ដដែលនេះថែមទៀត។

បញ្ហាចម្រូងចម្រាស់រឿងសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង កំពុងក្លាយជាបញ្ហាកាន់តែក្តៅ នៅមួយរយៈចុងក្រោយនេះ។ ជាក់ស្តែង ម៉ាកយីហោល្បីៗជាច្រើន កំពុងជួបការលំបាក និងស្ថិតនៅក្រោមសម្ពាធជាបន្តបន្ទាប់ផងដែរ ក្នុងការផ្សាយពាណិជ្ជកម្មនៅកម្មវិធីប្រកួតកីឡាអូឡាំពិករដូវរងារដែលចិនធ្វើជាម្ចាស់ផ្ទះ ខណៈសកម្មជនបន្តអំពាវនាវឲ្យក្រុមហ៊ុនធ្វើពហិការ បញ្ឈប់ការផ្សាយពាណិជ្ជកម្ម៕  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កត្តាអ្វីខ្លះជំរុញឲ្យតម្លៃប្រេងឆៅហក់ឡើងដល់៨០ដុល្លារក្នុងមួយធុងបារ៉ែលនៅសប្ដាហ៍នេះ?

ព័ត៌មាន
តម្លៃប្រេងឆៅពិភពលោកបានបន្ដហក់ឡើងបន្ថែមទៀតនៅដើមសប្ដាហ៍នេះ ដោយគិតត្រឹមថ្ងៃពុធសប្ដាហ៍នេះ តម្លៃប្រេងឆៅនៅអង់គ្លេសបានហក់ឡើងដល់ ៨០ដុល្លារអាមេរិ…

ក្រុមហ៊ុនយកជប៉ុន Sony ប្រកាសនឹងឈានជើងចូលប្រកួតប្រជែងក្នុងទីផ្សារថយន្តអគ្គិសនី

ព័ត៌មាន
ក្រោយពីក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់ជប៉ុន Sony បានបង្ហាញនូវគំរូរថយន្តអគ្គិសនីថ្មី Vision-S របស់ខ្លួនកាលពីថ្ងៃទី៤មករា ក្រុមហ៊ុនក៏បានប្រកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ