ទីតាំងបន្ថែមថ្មី នៅក្នុងខណ្ឌទាំង៥នោះរួមមាន រួមមានខណ្ឌដូនពេញបន្ថែម១ទីតាំង គឺសណ្ឋាគារកាណាឌីយ៉ា ដែលរៀបចំដោយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបទទួលចាក់វ៉ាក់សាំងពីថ្ងៃទី២១មេសា ដល់០៣ឧសភា ឆ្នាំ២០២១, ខណ្ឌទួលគោក បន្ថែមមួយទីតាំងគឺសាលាបឋមសិក្សាបឹងសាឡាង នៅផ្លូវមុនីរ៉េត ទទួលចាក់វ៉ាក់សាំងតែ០២ថ្ងៃប៉ុណ្ណោះ គឺថ្ងៃទី២២ និង៣០មេសា ឆ្នាំ២០២១,ខណ្ឌសែនសុខ ថែមទីស្នាក់ការនៃគណៈមេធាវីកម្ពុជា ទទួលចាក់វ៉ាក់សាំងពីថ្ងៃទី២១មេសា ដល់០៣ឧសភា ឆ្នាំ២០២១, ខណ្ឌមានជ័យ ថែមទីតាំងសាលាបឋមសិក្សាភូមិឬស្សី ទទួលចាក់វ៉ាក់សាំងពីថ្ងៃទី២២មេសា ដល់០៣ឧសភា ឆ្នាំ២០២១, និងខណ្ឌពោធិ៍សែនជ័យ ថែមទីតាំងសង្កាតចោមចៅទី១ ក្បែរស្តុបទួលពង្រទទួលចាក់វ៉ាក់សាំងពីថ្ងៃទី២៣មេសា ដល់០៣ឧសភា ឆ្នាំ២០២១។
ដោយឡែក សម្រាប់អ្នកចាក់វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) នៅតែចាក់នៅទីតាំង ចំនួន៣៥ ដូចដែលបានជូនដំណឹងកាលពីថ្ងៃទី១៩មេសាដដែល មិនមានការបន្ថែមទីតាំថ្មីនោះទេ ខណៈដែលអ្នករស់នៅក្រុងតាខ្មៅ ត្រូវចាក់នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ឬមណ្ឌលសុខភាពស្វាយរលំ ដាច់ខាតមិនអាចឆ្លងមករាជធានីភ្នំពេញបានទេ។
សម្រាប់ការចាក់ដូសទី២នេះ ដែរ គឺត្រូវធ្វើឡើងចំពោះអ្នកដែលបានចាក់ក់សាំងស៊ីណូហ្វាម (Sinopharm)និងវ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac)ដូសទី១ ចាប់ពីថ្ងៃទី០១មេសា ដល់ថ្ងៃទី១៤ មេសា ឆ្នាំ២០២១ ដែលវ៉ាក់សាំងទាំង២ប្រភេទនេះ អាចចាក់អំឡុងពេលពី១៤ ទៅ២៨ថ្ងៃ បន្ទាប់ពីការចាក់វ៉ាក់សាំងដូសទី១។ពលរដ្ឋត្រូវតែចាក់វ៉ាក់សាំងនៅតាមទីតាំងភូមិសាស្ត្រ ដែលខ្លួនរស់នៅជាដាច់ខាត ពោលគឺមិនអាចឆ្លងខណ្ឌទៅចាក់នៅខណ្ឌផ្សេងបាននោះទេ៕