កោះឋានសួគ៌ កន្លែងលម្ហែកាយធម្មជាតិដ៏ស្រស់ស្អាតនៅខេត្តព្រះសីហនុ
កោះឋានសួគ៌ បានក្លាយជារមណីយដ្ឋានលម្ហែកាយបែបធម្មជាតិ ដោយមានឆ្នេរភ្លោះខ្សាច់សក្បុសអមដោយដើមដូងជាច្រើន និងព័ទ្ធដោយភ្…
ផ្សារអ៊ីអនសាខាទី២នេះ បានសាងសង់លើផ្ទៃដី១០ម៉ឺនម៉ែត្រការ៉េ ស្ថិតនៅភាគខាងជើងឈៀងខាងលិចក្រុងភ្នំពេញក្បែរតំបន់កាំកូស៊ីធី ពោល គឺមានទំហំធំជាងទីតាំងទី១ ចំនួន២ម៉ឺនម៉ែត្រការ៉េ។
លោក Makoto Yajima ប្រធានផ្សារអ៊ីអននៅកម្ពុជា ធ្លាប់បានថ្លែងក្នុងសន្និសីទប្រកាសគម្រោងថា ក្នុងមួយឆ្នាំផ្សារអ៊ីអនទទួលបានអតិថិជន១៥លាននាក់ ពោល គឺលើសពីការរំពឹងទុក ដែលនេះ គឺជាមូលហេតុដែលក្រុមហ៊ុនបានបើកដំណើរគម្រោងផ្សារអ៊ីអនទី២នៅក្នុងខណ្ឌសែនសុខ ពីព្រោះ អតិថិជនដែលរស់នៅខណ្ឌសែនសុខដែលជាតំបន់សម្បូរលំនៅដ្ឋាន ពុំអាចធ្វើដំណើរពេលចុងសប្ដាហ៍មកផ្សារអ៊ីអនសាខាទីមួយបាន ដោយសារការកកស្ទះចរាចរណ៍។ លោកជឿថា គម្រោងទី២នេះ នឹងអាចទាក់ទាក់អតិថិជនកាន់តែច្រើនបន្ថែមទៀត៕