កម្ពុជា-ហ្វីលីពីន

កម្ពុជា-ហ្វីលីពីន ព្រមព្រៀងគ្នាជំរុញការអភិវឌ្ឍវិស័យកសិកម្ម និង SME


អនុស្សរណៈយោគយល់គ្នារវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជេអរ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតីហ្វីលីពីន ត្រូវបានចុះហត្ថលេខា សម្រាប់ភាពជាដៃគូ ក្នុងការអភិវឌ្ឍកសិកម្ម និងសហគ្រាស មីក្រូ-ធុនតូច និងមធ្យម កម្ពុជា-ហ្វីលីពីន។
អនុស្សរណៈ ផ្តោតជាសំខាន់លើការ ពិនិត្យលទ្ធភាព រួមគ្នា
ដោយ

ការចុះហត្ថលេខានេះបានធ្វើឡើងនៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ដោយផ្តោតជាសំខាន់លើការ ពិនិត្យលទ្ធភាព រួមគ្នា លើការសិក្សា និងបង្កើតច្រកបង្រៀន អំពីកសិកម្ម ប្រកបដោយសក្តានុពល បច្ចេកវិទ្យា កសិកម្ម សន្តិសុខស្បៀង ម៉ូឌែល ធុរកិច្ច កសិ សហគ្រិន និង ការ អភិវឌ្ឍ ខ្សែ ច្រវ៉ាក់ តម្លៃ របស់ កសិករ សហគ្រាស និង ស្ថាប័ន រដ្ឋ ទាំង តូច មធ្យម និង ធំ។
នៅក្នុងអនុស្សរណៈយោគយល់គ្នា ក៏បានកំណត់នូវតម្រូវការ ធុរកិច្ច ដើម្បី អភិវឌ្ឍ កាលានុវត្តភាព ពាណិជ្ជកម្ម និង វិនិយោគ ក្នុង វិស័យ ស្រូវ អង្ករ និង ផលិតផល និង សេវាកម្ម កសិកម្ម ផ្សេងទៀតផងដែរ ហើយក្រៅពីនោះក៏មានការលើកកម្ពស់ ការស្រាវជ្រាវ និងអភិវឌ្ឍន៍ ស្រូវ អង្ករ ព្រមទាំងជំរុញ យុទ្ធសាស្រ្ត ប្រកបដោយ ប្រសិទ្ធភាព ក្នុងការដោះស្រាយបញ្ហា ប្រែ ប្រួល អាកាសធាតុ និងធានា នូវបរិយកាស កសិធុរកិច្ច ប្រកបដោយចីរភាព៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


កម្ពុជា និងម៉ាឡេស៊ី បង្ហាញពីការបង្កើនកិច្ចសហប្រតិបត្តិការនយោបាយ និងពាណិជ្ជកម្ម

កិច្ចសហប្រតិបត្តិការក្នុងទិដ្ឋភាពនយោបាយ, ពាណិជ្ជកម្ម,ការវិនិយោគ ត្រូវបាននាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកមកពិភាក្សា ដើម្ប…

ក្រុមហ៊ុន Worldbridge Group ចាប់ដៃគ្នាជាមួយក្រុមហ៊ុនចិនធំមួយ បង្កើនប្រសិទ្ធភាពពាណិជ្ជកម្មរវាងទីក្រុង Yiwu និងកម្ពុជា

ក្រុមហ៊ុន Worldbridge Group ដែលជាក្រុមហ៊ុនដឹកជញ្ជូន និងអចលនទ្រព្យឈានមុខគេនៅ កម្ពុជា និង ក្រុមហ៊ុន Zhejiang Yiwu Small Commodity Cit…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ