សឹង្ហបុរីបើកជើងមេឃខណៈហុងកុងបន្តរិតត្បិត

មជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក ទីក្រុងហុងកុង និងសិង្ហបុរី ដើរយុទ្ធសាស្ត្រខុសគ្នាក្នុងការគ្រប់គ្រងកូវីដ-១៩


គម្លាតកំពុងមានកាន់តែធំទៅៗ រវាងមជ្ឈមណ្ឌលហិរញ្ញវត្ថុធំៗពីររបស់តំបន់អាស៊ី គឺទីក្រុងហុងកុង និងប្រទេសសិង្ហបុរី ក្នុងវិធីសាស្ត្រដោះស្រាយការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ ដែលកំពុងចរាចរកាន់តែខ្លាំងឡើងៗ។
ទិដ្ឋភាពទៅក្រុងហុងកុង

ក្នុង​ចំណោម​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ទាំង​ពីរ​នេះ ឃើញ​ថា សិង្ហ​បុរី​បាន​បើក​ទូលាយ​ជាង​មុន​ដល់​ការ​ធ្វើ​ដំណើរ​ជាស​កល​ឡើង​វិញ​ជា​បណ្ដើរ​ៗ​ហើយ ប៉ុន្តែ​ហុងកុង​វិញ ហាក់​នៅ​រក្សា​គោលការណ៍​យ៉ាង​តឹង​រឹង​ដាច់​ណាត់ ក្នុង​វិធាន​ការណ៍​ធ្វើ​ច​ត្តា​ឡី​ស័ក ខុស​ប្លែក​ពី​គេ​បំផុត​នៅ​លើ​ពិភពលោក ដែល​ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​ឃើញ​ថា ទីក្រុង​ហុងកុង​កាន់តែ​កំពុង​បាត់បង់​នូវ​ភាព​ទាក់ទាញ​របស់​ខ្លួន​ក្នុង​នាម​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ពិភពលោក​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន Bloomberg​។

នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី អាជ្ញាធរ​កំពុង​ចាត់វិធានការ ដើម្បី​ដំណើរការ​សកម្មភាព​សេដ្ឋកិច្ច​ត​ភ្ជាប់​ជាមួយ ពិភពលោក​ឡើង​វិញ តាម​រយៈ​ការ​ដាក់​ចេញ​នូវ​វិធាន​ការណ៍ ៧​ចំណុច ដើម្បី​រស់នៅ​ជាមួយ​កូ​វី​ដ​១៩​។

ថ្លែង​នៅ​ក្នុង​សុន្ទរកថា តាម​ទូរទស្សន៍​កាលពី​ចុង​ស​ប្តា​ហ៍​មុន នាយក​រដ្ឋមន្ត្រី​សឹ​ង្ហ​បុរី លោក​លី​សៀន ឡុ​ង បាន​និយាយ​ថា សិង្ហ​បុរី​មិន​អាច​បន្ត​បិទទ្វារ​ប្រទេស​ដោយ​គ្មាន​ពេល​កំណត់​ជាក់លាក់​បាន​ទេ ហើយ​ជាមួយ​គ្នា​នេះ ប្រជាពលរដ្ឋ​ត្រូវ​ត្រៀមខ្លួន​ប្រឈម​មុខ​នឹង​ករណី​ឆ្លង និង​ស្លាប់​ដោយសារ​កូ​វី​ដ​១៩ ច្រើន​ឡើង​វិញ​សម្រាប់​ពេល​ខាង​មុខ ព្រោះថា​សិង្ហ​បុរី​ត្រូវ​ត្រៀមខ្លួន​រស់នៅ​ជាមួយ​កូ​វី​ដ​១៩​ឲ្យ​បាន​។

ដោយឡែក សម្រាប់​មេដឹកនាំ​ហុងកុង លោកស្រី​ខា​រី ឡា​ម មាន​វិធីសាស្ត្រ​មួយ​ផ្ទុយ​ពី​នេះ ដោយ​លោកស្រី​បាន​អះអាង​ប្រាប់​សារព័ត៌មាន Bloomberg កាលពី​ថ្ងៃ​ច័ន្ទ​ថា សូ​ម្បី​តែ​ករណី​ស្លាប់​តែ​ម្នាក់​ក៏​អាជ្ញាធរ​ហុងកុង​មានការ​ព្រួយបារម្ភ​ខ្លាំង​ដែរ​។ 

នេះ​មិនមែន​ជា​រឿង​ចម្លែក​នោះ​ទេ ព្រោះថា​ហុងកុង ត្រូវ​ចាំបាច់​អនុវត្ត​ទៅ​តាម​យុទ្ធសាស្ត្រ​គ្មាន​កូ​វី​ដ​១៩ ឬ «Zero COVID» ដែល​បាន​ដាក់​ចេញ​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​។

សូម​ជម្រាប​ថា ភាព​ខុស​គ្នា​ដាច់​ស្រឡះ​រវាង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ទាំង​ពីរ​គឺ​ហុងកុង និង​សិង្ហ​បុរី កំពុង​ចោទ​ជា​សំណួរ​អំពី​អនាគត​សេដ្ឋកិច្ច របស់​ហុងកុង ក្នុង​នាម​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិសេស​ដ៏​ធំ​មួយ​ក្នុង​តំបន់ និង​ពិភពលោក ព្រោះថា នៅ​ហុងកុង សូ​ម្បី​តែ​អ្នក​ដែល​ទទួល​ថ្នាំ​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១៩​គ្រប់​ចំនួន​ហើយ ក៏​នៅ​តែ​ប្រឈម​នឹង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សណ្ឋាគារ​រយៈពេល ២១​ដដែល ប្រសិនបើ​ពួក​គេ​បាន​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស ជា​តំបន់​មាន​ហានិភ័យ​ឆ្លង​ខ្ពស់ ខណៈ​ដែរ​សិង្ហ​បុរី​កំពុង​ចាប់ផ្តើម​អនុញ្ញាត​ឱ្យ​អ្នកដំណើរ​ចូល​ប្រទេស​ខ្លួន​ដោយ​មិន​ចាំបាច់​ធ្វើ​ច​ត្តា​លី​ស័ក​។

យ៉ាងណា​ក៏​ដោយ​ចុះ ក្រោយ​ពេល​ដែល​សង្ហ​បុរី​ចាប់ផ្ដើម​បន្ធូរបន្ថយ​វិធានការ ដើម្បី​ត្រៀមខ្លួន​រស់នៅ​ជាមួយ​កូ​វី​ដ​១៩​នោះ ករណី​ឆ្លង​នៅ​ក្នុង​ប្រទេស​នេះ ក៏​បាន​ហក់​ឡើង​ច្រើន​ឡើង​វិញ​ផង​ដែរ ពោល​គឺ​នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ សិង្ហ​បុរី​បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩​ថ្មី​ប្រចាំ​ថ្ងៃ ដល់​ទៅ​ជាង​៣​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ បើ​ទោះបីជា​ប្រទេស​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា បាន​ចាក់​វ៉ាក់សាំង​ជូន​ដល់​ប្រជាជន​ខ្លួន​ដល់​ទៅ​ជាង​៨០% ដែល​ជា​តួលេខ​ខ្ពស់​ជាងគេ​នៅ​ក្នុង​តំបន់​អាស៊ាន​យ៉ាងណា​ក្ដី​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការផ្អាករៀបចំពិធីបុណ្យអុំទូកនៅឆ្នាំនេះ តើខាត និងចំណេញអ្វីខ្លះ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចផ្អាករៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែនៅឆ្នាំ…

ប្រទេសចិនយកឈ្នះអាមេរិក លើការប្រកួតប្រជែងលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ព័ត៌មាន
ប្រទេសចិនបានឈ្នះការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតជាមួយសហរដ្ឋអាមេរិក ហើយកំពុងឆ្ពោះទៅរកការគ្រប់គ្រងលើបច្ចេកវិទ្យានៅទូទាំងពិភពល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ