វិស័យ SME

តើការតភ្ជាប់រវាងសហគ្រាស SME ទៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានសារៈសំខាន់យ៉ាងណាក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល?


តំបន់សេដ្ឋកិច្ចពិសេសបានរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើពិពិធកម្មឧស្សាហកម្ម ការទាក់ទាញគម្រោងវិនិយោគថ្មីៗ និងជំរុញកំណើននាំចេញរបស់កម្ពុជា ខណៈការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសភាគច្រើន គឺប្រមូលផ្តុំទៅដោយឧស្សាហកម្មធុនធំ ដែលមានតម្លៃបន្ថែមខ្ពស់ ។
វិស័យ SME
ដោយ

តំបន់សេដ្ឋកិច្ចពិសេសបានរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើពិពិធកម្មឧស្សាហកម្ម ការទាក់ទាញគម្រោងវិនិយោគថ្មីៗ និងជំរុញកំណើននាំចេញរបស់កម្ពុជា ខណៈការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសភាគច្រើន គឺប្រមូលផ្តុំទៅដោយឧស្សាហកម្មធុនធំ ដែលមានតម្លៃបន្ថែមខ្ពស់ ។

តែយ៉ាងណា ថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម យល់ឃើញថា ការចូលរួមគាំទ្ររបស់សហគ្រាសធុនតូច និងមធ្យម ផ្សារភ្ជាប់ទៅក្នុងខ្សែច្រវាក់ផ្គង់ផ្គង់របស់តំបន់សេដ្ឋកិច្ចពិសេស គឺជាតម្រូវការចាំបាច់ដែលកម្ពុជា គួរពិចារណា ឱ្យមានការរៀបចំតំបន់បណ្តុំសហគ្រាសធុនតូច និងមធ្យមឱ្យនៅជិត ឬនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតែម្តង ដើម្បីអនុញ្ញាតឱ្យសហគ្រាសក្នុងស្រុកអាចចូលទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកលបានកាន់តែប្រសើរ។  

​នាវេទិកាវិនិយោគកម្ពុជា ឆ្នាំ២០២៦ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ យល់ឃើញថា ស្របពេលដែលការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់កម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស ការចូលរួមរបស់សហគ្រាសធុនតូច និងមធ្យម ដើម្បីគាំទ្រដល់ឧស្សាហកម្មក្នុងតំបន់នេះ គឺជាការផ្សារភ្ជាប់គ្នាមួយ ដែលចាំបាច់មិនអាចខ្វះបាន។ ក្នុងន័យនេះ ឯកឧត្តម បានជំរុញឱ្យមានការពិចារណារៀបចំតំបន់បណ្តុំសហគ្រាសធុនតូច និងមធ្យមឱ្យនៅជិត នៅជាប់ ឬនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតែម្តង ដើម្បីលើកកម្ពស់ និងជំរុញសហគ្រាសធុនតូច និងមធ្យមកម្ពុជា អាចពង្រឹងសមត្ថភាព ប្រទាក់ក្រឡាគ្នា ក្នុងការចូលរួមគាំទ្រទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកលបានកាន់តែទូលំទូលាយ។

ជាការឆ្លើយតប ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា កំពុងគិតគូររៀបចំប្រមូលសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដែលស្ថិតនៅដាច់ៗពីគ្នាមកប្រមូលផ្តុំគ្នានៅតំបន់តែមួយ ដែលមានសក្តានុពល ពោលគឺស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតែម្តង ដើម្បីងាយស្រួលគាំទ្រការផ្គត់ផ្គង់គ្នាទៅវិញទៅមក និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រផងដែរ។

គួរជម្រាបថា មកទល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តគម្រោងតំបន់សេដ្ឋកិច្ចពិសេសចំនួន ៦២ ដោយក្នុងនោះមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៣៥ កំពុងដំណើរការ ដែលបានបង្កើតការងារដល់ពលរដ្ឋរាប់ម៉ឺនកន្លែង។ តំបន់សេដ្ឋកិច្ចពិសេស បានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញវិនិយោគ និងជាយន្តការគន្លឹះក្នុងការជំរុញពិពិធកម្មឧស្សាហកម្មនៅកម្ពុជា ក្នុងវិស័យឧស្សាហកម្មថ្មីៗក្រៅពីវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ដោយភាគច្រើនប្រមូលផ្ដុំ និងមានសកម្មភាពក្នុងតំបន់សេដ្ឋកិច្ចពិសេសមានដូចជា ការផ្គុំដំឡើងយានយន្ត គ្រឿងបង្គុំយានយន្ត គ្រឿងអេឡិចត្រូនិក និងអគ្គិសនីគ្រឿងសង្ហារិម គ្រឿងតែងលម្អរនានាជាដើម។ នៅក្នុងឆ្នាំ២០២៥ កន្លងទៅ ការនាំចេញផលិតផលពីតំបន់សេដ្ឋកិច្ចពិសេសមានទំហំប្រមាណ៨ពាន់លានដុល្លារ ឬស្មើនឹងប្រមាណ ២៦% នៃទំហំនាំចេញសរុប៕

អត្ថបទ សោម ស្រីពេជ្រ




អត្ថបទបន្ទាប់


រឿងលួចនាំចូលទុរេនពីថៃ! អ្នកជំនាញទទូចឱ្យអាជ្ញាធរវែកមុខមន្ត្រីគប់គិត នៅតាមច្រកព្រំដែន ព្រោះការដាក់ទោស អាឡែន តែមួយមិនគ្រប់គ្រាន់នោះទេ

កាលពីថ្ងៃទី៧ ខែឧសភា អយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានសម្រេចចោទប្រកាន់ជនសង្ស័យ២រូបពាក់ព័ន្ធសំណុំរឿងលួចនាំចូលទុរេនពីថៃ ចូលមកកម្ពុជា …

អាស៊ាន កំពុងស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងប្រេង ដើម្បីទប់ទល់នឹងវិបត្តិថាមពលសកល

ខណៈដែលអាស៊ាន កំពុងរងគ្រោះពីរលកសង្រ្គាមនៅមជ្ឈិមបូព៌ា មេដឹកនាំកំពូលទាំង១១របស់តំបន់នេះ កំពុងស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងថាមពលក្នុង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ