ក្រុមហ៊ុន Amazon

តម្លៃមូលធនទីផ្សារក្រុមហ៊ុនយក្ស Amazon បានឈានឡើងដល់២ទ្រីលានដុល្លារជាលើកដំបូង


ភាគហ៊ុនរបស់ក្រុមហ៊ុន Amazon បានកើនឡើងជិត៤% ឡើងដល់ជាង១៩៣ដុល្លារក្នុងមួយហ៊ុនកាលពីថ្ងៃពុធ ដោយធ្វើឱ្យតម្លៃទីផ្សាររបស់ក្រុមហ៊ុននេះឡើងដល់២ទ្រីលានដុល្លារជាលើកដំបូងដោយសារនៅមួយរយៈពេលថ្មីៗនេះ ក្រុមវិនិយោគិនបានសម្រុកបណ្ដាក់ទុនលើផ្សារហ៊ុនបច្ចេកវិទ្យាកាន់តែខ្លាំង ស្របពេលបញ្ញាសិប្បនិមិត្តកំពុងកើនឡើងខ្លាំង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC។
ក្រុមហ៊ុន Amazon
ដោយ

ក្រុមហ៊ុន Amazon ជាមួយនឹងក្រុមហ៊ុន Nvidia ក្រុមហ៊ុន Apple ក្រុមហ៊ុន Alphabet និងក្រុមហ៊ុន Microsoft មានតម្លៃទីផ្សារចំនួន២ទ្រីលានដុល្លារ ឬច្រើនជាងនេះ ចំពេលវិនិយោគិនបាននាំគ្នា​សម្រុកលេងផ្សារហ៊ុនបច្ចេកវិទ្យាកាន់តែខ្លាំង ដោយសារភាពរំជើបរំជួលជុំវិញ​បញ្ញាសិប្បនិម្មិតបាន​ឈានដល់កម្រិតខ្ពស់បំផុត។ ភាគហ៊ុនរបស់ក្រុមហ៊ុន Amazon បានកើនឡើងជាង ២៧% តាំងពីដើមឆ្នាំរហូតដល់ពេលនេះ ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យា Nasdaq បានកើនឡើងប្រហែល​១៨% ក្នុងពេលដូចគ្នានេះដែរ។

កាលពីខែមេសា ក្រុមហ៊ុននេះបានរាយការណ៍ពីប្រាក់ចំណូលត្រីមាសទី១ឆ្នាំនេះថា អាជីវកម្ម Amazon Web Services របស់ខ្លួនកំពុងបន្តងើបឡើងវិញបន្ទាប់ពីបានកាត់បន្ថយការចំណាយលើសេវាកម្មក្លោដ និងការបង្កើនតម្រូវការសម្រាប់សេវាកម្មបញ្ញាសិប្បនិមិត្តជំនាន់ថ្មីផងដែរ។

ក្រុមវិនិយោគិនក៏បានគាំទ្រគំនិតផ្តួចផ្តើមកាត់បន្ថយការចំណាយថ្មីៗរបស់ក្រុមហ៊ុន Amazon ដែលបានជួយជំរុញកំណើនប្រាក់ចំណូលរបស់ក្រុមហ៊ុនក្នុងត្រីមាសថ្មីៗនេះផងដែរ។ លោក Andy Jassy នាយកប្រតិបត្តិក្រុមហ៊ុន Amazon បានខំប្រឹងជាច្រើនឆ្នាំ ដើម្បីគ្រប់គ្រងការចំណាយរបស់ក្រុមហ៊ុននេះរួមទាំងការកាត់បន្ថយបុគ្គលិកយ៉ាងទូលំទូលាយដែលបានប៉ះពាល់ដល់បុគ្គលិកក្រុមហ៊ុន Amazon ចំនួនជិត៣ម៉ឺននាក់ផងដែរ៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


ក្រុមហ៊ុន Vietjet ជាប់ចំណាត់ថ្នាក់ខ្ពស់ក្នុងចំណោមក្រុមហ៊ុនកំពូលទាំង 50 របស់វៀតណាម

ភ្នំពេញ ថ្ងៃ 28 មិថុនា ឆ្នាំ 2024 - ក្រុមហ៊ុន Vietjet ទទួលបានតំណែងលេចធ្លោមួយនៅក្នុងតារាងកំពូលក្រុមហ៊ុនទាំង 50 ប្រចាំឆ្នាំរបស់ទស្សនាវដ្ដ…

ប្រាក់យ៉េន ជប៉ុន ធ្លាក់ថ្លៃខ្លាំងដល់កម្រិតទាបបំផុតមិនធ្លាប់មាននៅជិត ៤ទសវត្សរ៍មកនេះ

កាលពីពេលព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ប្រាក់យ៉េន ជប៉ុន ធៀបនឹងប្រាក់ដុល្លារ អាម៉េរិកបានធ្លាក់ថ្លៃខ្លាំងលើស ១៦០យ៉េនក្នុង១ដុល្លារអាម៉េរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ