អត្ថបទក្រុមហ៊ុន

កម្ចីបន្ទាន់អនុម័តតែមួយថ្ងៃដើម្បីសម្រាលបន្ទុកប្រជាជនកម្ពុជា អំឡុងពេលវិបត្តិកូវីដ-១៩ ពី អេ អឹម ខេ


ក្នុងអំឡុងពេលលំបាកដោយសារវិបត្តិកូវីដ-១៩ នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានផ្តល់សេវាកម្មពិសេសគឺ កម្ចីបន្ទាន់ដើម្បីជួយសម្រួលដល់អ្នកដែលកំពុងស្ថិតក្នុងតំបន់បិទខ្ទប់ ដែលកំពុងត្រូវការប្រាក់បន្ទាន់សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន។
សេវា​កម្ម​កម្ចីបន្ទាន់របស់ អេ អឹម ខេ
ដោយ

អេ អឹ​ម ខេ ផ្តល់​ភាព​ងាយស្រួល និង​ឆាប់រហ័ស​សម្រាប់​អតិថិជន​ទាំង​ចាស់ និង​ថ្មី​ដែល​មាន​ដំឡើង​កម្មវិធី AMK mobile អាច​ស្នើ​សុំ​កម្ចី បាន​រហូត​ដល់ ១០០​ដុល្លារ ក្នុង​អត្រា​ការ​ប្រាក់​ទាប មិន​គិត​កម្រៃ​សេវា និង​មិនបាច់​មានទ្រព្យ​បញ្ចាំ ឬ​អ្នក​ធានា​នោះ​ទេ ហើយ​ការ​អនុម័ត​ផ្តល់​កម្ចី​យ៉ាង​យូរ​បំផុត​ត្រឹមតែ​រយៈពេល​១​ថ្ងៃ ប៉ុណ្ណោះ​។ 

ប្រធាន​នាយក​ប្រតិបត្តិ​អាជីវកម្ម អេ អឹ​ម ខេ លោក សួន ពិសី បាន​មាន​ប្រសាសន៍​ថា “ ការ​សម្រេច​ដាក់​ឲ្យ​មាន​កម្ចី​បន្ទាន់​ក្នុងអំឡុងពេល​ដែល​ប្រជាជន​កំពុង​ជួប​ទុក្ខ​លំបាក​នេះ ជា​ឆន្ទៈ​ចែករំលែក​របស់ អេ អឹ​ម ខេ ដែល​តែងតែ​យកចិត្តទុកដាក់​រាល់​សុខទុក្ខ​អតិថិជន​របស់​ខ្លួន​។ 

កម្ចី​បន្ទាន់​នេះ ផ្តល់​ភាព​ងាយស្រួល​ស្រប​តាម​បរិបទ​នៃ​ការ​រស់នៅ​សម័យ​ថ្មី តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល ដែល​ទាំង​ការ​ដាក់​សំណើ និង​ការ​ផ្តល់​ប្រាក់​កម្ចី គឺ​ធ្វើ​ឡើង​តាម​រយៈ​AMK Mobile ដោយ​អតិថិជន​មិន​ចាំបាច់​ធ្វើ​ដំណើរ​មក​បំពេញ​ឯកសារ ឬ​មក​ដក​ប្រាក់​ដោយ​ផ្ទាល់​នោះ​ឡើយ​។ 

អេ អឹ​ម ខេ តែងតែ​ចូលរួម​ចំណែក​យ៉ាង​សកម្ម ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ តាម​រយៈ​សកម្មភាព​ផ្សេង​ៗ ព្រមទាំង​ការ​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល​។ យើង​សង្ឃឹមថា កម្ពុជា​នឹង​ឆ្លង​ផុត​គ្រា​ដ៏​លំបាក​នេះ​ក្នុង​ពេល​ឆាប់​ៗ​។ 

ប្រធាន​នាយក​ប្រតិបត្តិ​អាជីវកម្ម អេ អឹ​ម ខេ លោក សួន ពិសី

អេ អឹ​ម ខេ គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល​ឈានមុខ​គេ​លើ​វិសាលភាព​ប្រតិបត្តិការ និង​ចំនួន​អតិថិជន​។ គិត​ត្រឹម​ខែកុម្ភៈ ឆ្នាំ ២០២១ អេ អឹ​ម ខេ មាន​អតិថិជន​សរុប​ចំនួន​ជាង ៩៧ ម៉ឺន​នាក់ ជាមួយនឹង​ផលប័ត្រ​ប្រាក់​កម្ចី​ជិត ៤០០​លាន ដុល្លារ​អា​មេ​រិ​ក  និង​ប្រាក់​បញ្ញើ​ជិត ២០០​លាន​ដុល្លារ​អា​មេ​រិ​ក មាន​ការិយាល័យ​ប្រតិបត្តិការ​ចំនួន ១៤៩ កន្លែង និង​ភ្នាក់ងារ​ជិត ៦,០០០ កន្លែង​នៅ​ទូ​ទាំង​ប្រទេស​។  អេ អឹ​ម ខេ មាន​ផលិតផល និង​សេវាកម្ម​ជា​ច្រើន​កំពុង​ផ្តល់​ជូន​អតិថិជន ដូច​ជា​សេវា​ប្រាក់​កម្ចី  ប្រាក់​សន្សំ  សេវា​ផ្ទេរ​ប្រាក់​ក្នុង និង​ក្រៅប្រទេស សេវា​ទូទាត់​វិក្កយបត្រ សេវា​បង់​រំលស់ ធានា​រ៉ាប់រង​ខ្នាត​តូច ធនាគារ​ចល័ត  សេវា​បើកប្រាក់​បៀវត្សរ៍  ម៉ាស៊ីន​ដក និង​ដាក់​ប្រាក់​ដោយ​ស្វ័យប្រវត្តិ (ATMs/CDMs)​ជា​ពិសេស គឺ​កម្មវិធី​ធនាគារ​ចល័ត អេ អឹ​ម ខេ ឬ​AMK Mobile ដែល​អាច​ធ្វើការ​ទូទាត់​ថ្លៃ​ទឹក ភ្លើង សំរាម ទិញ​កាត​ទូរស័ព្ទ វិក្កយបត្រ​ផ្សង​ៗ និង​ថ្លៃ​ទំនិញ​ផ្សេង​ៗ​តាម​QR Code វេរ​លុយ​ទៅ​មក​ធនាគារ​ក្នុងស្រុក​ផ្សេង​ៗ តាម​រយៈ​ប្រព័ន្ធ​បាគង និង​សេវា​ផ្សេង​ៗ​ជា​ច្រើន​ទៀត​។

សូម​មើល​វី​ដេ​អូ​ខាងក្រោម​ពី​របៀប​ស្នើ​សុំ​កម្ចី​!​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិន​ខឹងច្រឡោត បន្ទាប់ពីអូស្ត្រាលី​លុបចោល​កិច្ចព្រមព្រៀង​«ខ្សែក្រវាត់មួយ ផ្លូវមួយ»

ព័ត៌មាន
ចិនបាន​រិះគន់​ប្រទេស​អូស្ត្រាលី​យ៉ាងចាស់ដៃ បន្ទាប់ពីអូស្ត្រាលី​បាន​លុប​ចោល​កិច្ច​ព្រមព្រៀង​«ខ្សែ​ក្រវាត់មួយ ផ្លូវមួយ» ដែល​រដ្ឋ​មួយ​របស់ខ្ល…

កំណត់ត្រាថ្មី! នៅថៃមានអ្នកឆ្លងកូវីដ-១៩ មួយថ្ងៃកើនដល់ជិត ៣ពាន់នាក់ និងស្លាប់៨នាក់!

ព័ត៌មាន
ប្រទេសថៃ មានកំណត់ត្រាតួលេខខ្ពស់ថ្មីទៀតហើយនៅថ្ងៃទី ២៤ ខែមេសានេះ ដោយចំនួនអ្នកឆ្លងកូវីដ-១៩ ក្នុងមួយថ្ងៃកើនដល់ជិត៣ពាន់នាក់ និងអ្នកស្លាប់មាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ