អត្ថបទពាណិជ្ជកម្ម!

អេ អឹម ខេ ចាប់ដៃគ្នាជាមួយ World Vision ដើម្បីជំរុញកំណើនវារីវប្បកម្មនៅកម្ពុជា


គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានចុះអនុសារណៈយោគយល់គ្នា(MOU) ជាមួយអង្គការទស្សនៈពិភពលោក (World Vision) លើគម្រោងអភិវឌ្ឍន៍វារីវប្បកម្មសម្រាប់និរន្តរភាពពាណិជ្ជកម្មនៅកម្ពុជា ដើម្បីផ្តល់ភាពងាយស្រួលក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុសម្រាប់វិស័យវារីវប្បកម្ម។ ថ្នាក់ដឹកនាំស្ថាប័នទាំងពីររំពឹងថា តាមរយៈ MOU នេះ នឹងជួយអភិវឌ្ឍវិស័យវារីវប្បកម្មឲ្យមានភាពរីកចម្រើនមួយកម្រិតទៀត។
អេ អឹម ខេ ចាប់ដៃគ្នាជាមួយ World Vision ដើម្បីជំរុញកំណើនវារីវប្បកម្មនៅកម្ពុជា
ដោយ

«ការផ្តល់កម្ចី​សង្វាក់​ផលិតកម្ម និងគម្រោង​អភិវឌ្ឍន៍​វារីវប្បកម្ម​​សម្រាប់​​និរន្តរភាព​ពាណិជ្ជកម្ម​នៅកម្ពុជា» គឺជា​ប្រធានបទ​នៃការចុះ MOU រវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ​ ជាមួយអង្គការ World Vision នៃ​គម្រោងអភិវឌ្ឍន៍​វារីវប្បកម្ម​​សម្រាប់​និរន្តរភាព​ពាណិជ្ជកម្ម​នៅកម្ពុជា(ខាស់) នៅថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០២១។

លោក គា បូរាណ បានលើកឡើងថា តាមរយៈ MOU នេះ វានឹងជួយ​សម្រួល​ដល់​វារីវប្បករ​ក្នុងការទទួល​បានប្រាក់កម្ចី សម្រាប់ពង្រីក​អាជីវកម្ម​ក្នុងវិស័យ​វារីវប្បកម្ម​នៅកម្ពុជា។ សម្រាប់​ MOU ដែលមានសុពល​ភាព​រយៈពេល​២ឆ្នាំនេះ នឹងផ្តោត​សំខាន់​លើការពង្រឹង និងអភិវឌ្ឍន៍​សហគ្រាស​ធុនតូច និងធុនមធ្យម។

«ដើម្បីលើកកម្ពស់​វិស័យវារីវប្បកម្មនៅកម្ពុជា អេ អឹម ខេ បានបង្កើត​ភាពជាដៃគូ​ជាមួយ​គម្រោង​​អភិវឌ្ឍន៍​វារីវប្បកម្ម សម្រាប់​និរន្តរភាព​ពាណិជ្ជកម្ម​នៅកម្ពុជា​របស់​អង្គការ​ទស្សនៈ​ពិភពលោក​ក្នុងការ​ផ្តល់ជូន​សេវា​ហិរញ្ញវត្ថុ ដើម្បី​ឲ្យតួអង្គ​នីមួយៗ ដែលជា​ម្ចាស់​អាជីវកម្ម​ក្នុងវិស័យ​វារីវប្បកម្ម​ទទួល​បាន​ទុន​បន្ថែមយកទៅពង្រីក​អាជីវកម្ម​របស់​ពួកគេ»។ នេះជាការ​លើកឡើង​របស់​លោក គា បូរាណ។

អេ អឹម ខេ ចាប់ដៃគ្នាជាមួយ World Vision ដើម្បីជំរុញកំណើនវារីវប្បកម្មនៅកម្ពុជា

លោកសង្ឃឹមថា ភាពជាដៃនេះ​នឹងជួយ​អភិវឌ្ឍន៍ វិស័យ​វារីវប្បកម្ម​នៅកម្ពុជា​ឲ្យកាន់តែ​រីកចម្រើន​ថែមមួយ​​កម្រិតទៀត។ ជាពិសេស​ជួយបង្កើន​ផលិកកម្ម​ត្រីនៅ​ក្នុងស្រុក និងកាត់បន្ថយ​ការនាំចូល​ពីក្រៅប្រទេស​។ បន្ថែមលើនេះ វានឹងជួយ​លើកកម្ពស់​សេដ្ឋកិច្ច​កសិករ និងសេដ្ឋកិច្ច​កម្ពុជា​ឲ្យកាន់​តែប្រសើរឡើង។

លោក គា បូរាណ សង្កេតឃើញថា វិស័យ​កសិកម្ម​ជាវិស័យ​មួយ ដែលមាន​ដំណើរល្អ​ជាងគេ ស្របពេល​​វិស័យ​ផ្សេងៗ​បានរងផល​ប៉ះពាល់​ដោយសារ​វិបត្តិ​កូវីដ-១៩។ ប៉ុន្តែ លោកអះអាងថា​ វិស័យ​កសិកម្មមាន​ហានិភ័យខ្ពស់​ជាង​​វិស័យនានា​ ក្នុងការទទួល​បាន​សេវាហិរញ្ញវត្ថុ។  

ថ្នាក់ដឹកនាំ អេ អឹម ខេ រូបនេះអះអាងថា គោល​បំណងតែមួយ​គត់ដែល អេ អឹម ខេ ចុះ MOU ជាមួយអង្គ​ការទស្សនៈ​ពិភពលោក គឺចង់ឲ្យវិស័យ​វារីវប្បកម្មនៅកម្ពុជា​មានការរីកចម្រើន។ នេះជាមូលហេតុដែល​មីក្រូហិរញ្ញវត្ថុ​មួយនេះ​ចាប់ដៃគូ​ជាមួយ World Vision ដែលមាន​ទស្សនវិស័យ​ដូចគ្នា​ជាមួយ អេ អឹម ខេ និងមាន​បទពិសោធន៍ បច្ចេកទេស​ខ្ពស់​ក្នុង​វិស័យវារីវប្បកម្ម។ 

អេ អឹម ខេ ចាប់ដៃគ្នាជាមួយ World Vision ដើម្បីជំរុញកំណើនវារីវប្បកម្មនៅកម្ពុជា

ជាមួយគ្នានេះ​លោក ឡេង វីរៈ នាយក​ប្រតិបត្តិការ នៃអង្គការ​ទស្សនៈ​ពិភពលោក បានចាត់ទុក​វិបត្តិកូវីដ-១៩ ជាឱកាស​សម្រាប់​កម្ពុជា​ក្នុង​ការពង្រឹង​សមត្ថភាព​ និងផ្សព្វផ្សាយ​ពីសមិទ្ធផល​ក្នុងស្រុក ពិសេសលើ​វិស័យ​កសិកម្ម និងវារីវប្បកម្ម។

បើតាមលោក វីរៈ ក្នុងមួយថ្ងៃ​ប្រជាពលរដ្ឋ​អាចចំណាយ​២០ភាគរយ​លើការទិញ​ត្រី​លើការចំណាយ​ប្រចាំថ្ងៃ ដូច្នេះ បើកម្ពុជា​អាចបំលែង​ការចំណាយ​ទៅលើការទិញ​ត្រី​នៅក្រៅប្រទេស​មកធ្វើ​ជាចំណួល នឹងជួយឲ្យ​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​រីកចម្រើន។  

គួររំលឹកថា គម្រោងខាស់ គឺជានាយកដ្ឋាន​មួយ​ដែលទទួលបានការឧបត្ថម្ភ​ថវិកា​ពីនាយកដ្ឋាន​ស្បៀងអាហារ និងកសិកម្ម​អាមេរិក​ ដើម្បី​ពន្លឿន​​ផលិត​កម្ម​​ត្រី​ ដែលមាន​តម្រូវការ​ខ្ពស់​​សម្រាប់​ទីផ្សារប្រទេសកម្ពុជា និងអភិវឌ្ឍ​និរន្តរភាព​​ឧស្សាហកម្ម​​វារីវប្បកម្ម​។៕

None



អត្ថបទបន្ទាប់


ក្រុម Green Terrace ឈ្នះទឹកប្រាក់ ៣ ០០០ ដុល្លារពីកម្មវិធី SmartSpark ដើម្បី អភិវឌ្ឍន៍សេវាកម្មបង្កើតសួនបន្លែតាមសំយ៉ាបផ្ទះ

ក្រុម Green Terrance ដែលជាសេវាកម្មជួយអ្នកប្រើប្រាស់បង្កើតសួនបន្លែតាមសំយ៉ាបផ្ទះបានឈ្នះទឹកប្រាក់ ៣ ពាន់ដុល្លារពីក្រុមហ៊ុន Smart Axiata ក្នុ…

តម្លៃភាគហ៊ុន និងប្រេងនៅអាស៊ី នៅតែបន្ដកើនឡើង បន្ទាប់ពីនៅអាមេរិកហក់ឡើងខ្ពស់

ទីផ្សារភាគហ៊ុននៅអាស៊ី នៅតែបន្ដកើនឡើងនៅថ្ងៃ គិតមកត្រឹមថ្ងៃ ទី៩ កុម្ភៈ បន្ទាប់ពីសន្ទស្សន៍នៅលើ Wall Street សហរដ្ឋអាមរិក បានហក់ឡើងខ្ពស់ និង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ